កូនពូកែកូនមានសមត្ថភាពក៏ព្រោះតែឪពុកម្តាយចិញ្ចឹមកូនឱ្យមានសុខភាពខួរក្បាល និងផ្លូវចិត្តគ្មានបញ្ហារាំរ៉ៃ។ និយាយទៅ! កូនរបស់អ្នកមិនអាចគេចផុតពីបញ្ហាផ្លូវចិត្តទេ ប៉ុន្តែកត្តាសំខាន់អ្នកត្រូវតែព្យាបាលផ្លូវចិត្តកូនឱ្យបានលឿន ទើបអនាគតកូនរបស់អ្នកនឹងឆ្នើមជាមិនខាន។ មានកូនម្នាក់ប្រាប់ម្តាយថា ល្ងាចនេះ មានអ្នកបើកឡានជូនកូនមកផ្ទះ ស្តីឱ្យកូន មើលងាយកូន និងច្រាលកូនឱ្យដួលទៀត កូននឹងមិនលែងជិះឡានហ្នឹងទៀតទេ។
តើម្តាយគួរធ្វើបែបណា? ចម្លើយងាយណាស់! ប្រើសម្តីយល់ដើម្បីព្យាបាលចិត្តកូនដោយសម្តីថា ១. កូនបែបខ្មាស់គេ ហើយបាក់មុខថែមទៀតមែនទេកូនសម្លាញ់? ២. កូនប្រហែលមានអារម្មណ៍ខឹង ចាំម៉ែដោះស្រាយនិយាយជាមួយអ្នកបើកឡាបនៅថ្ងៃស្អែក កូនម្តាយគួរសប្បាយចិត្តណា? ៣. លោកពូម្នាក់ហ្នឹងធ្វើឱ្យកូនខឹងខ្លាំងម៉្លេះ? ៤. កូនមុខជាមានអារម្មណ៍គុំគួននឹងគាត់ណាស់ក្នុងពេលនេះមែន? កូនម៉ែជាមនុស្សមានមេត្តាក្នុងចិត្តណាស់...?
តាមលោក Haim Ginott ជាអ្នកចិត្តសាស្រ្តផ្នែកកុមារបាននិយាយថា ប្រយោគទាំងនេះ វាសាមញ្ញមែនតែវាសមត្ថភាពអាចព្យាបាលអារម្មណ៍កូនធូរស្បើយចេញពីការឈឺចាប់ដោយម្តាយជាអ្នកយល់ចិត្តកូន។ ហើយម្តាយត្រូវនិយាយថា “ម្តាយនៅចាំនៅក្បែរកូនគ្រប់វេលាទាំងអស់់”។ បញ្ហានេះក៏មិនខុសគ្នាដែរថា ពេលអ្នកមានបញ្ហាផ្លូវអារម្មណ៍ ហើយមានអ្នកស្តាប់ មានអ្នកយល់ចិត្ត រូបអ្នកនឹងមានអារម្មណ៍ធូរក្នុងចិត្តលែងខឹង លែងតានតឹងទៀត។
ពេលកូនដួលត្រូវការឱ្យឪពុកម្តាយជួយព្យាបាលរបួសផ្លូវកាយ។ ពេលកូនមានបញ្ហាអារម្មណ៍សោកសៅ ខឹង និងឯកា គេត្រូវការឱ្យឪពុកម្តាយព្យាបាលរបួសផ្លូវចិត្តជាបន្ទាន់ដោយការឧប ការយល់ចិត្ត ស្នាមញញឹម និងមិនថាឱ្យ។
អ្នកត្រូវទទួលស្គាល់ថា កូនរបស់អ្នកធំធាត់ និងដំណើរជីវិតរបស់គេ ត្រូវតែមានបញ្ហារាប់មិនអស់ ជួបបញ្ហាជាមួយពាក្យរិះគន់ទិតៀន ការមើលងាយ និងបញ្ហាផ្សេងៗ ឯទៀត។ នៅនាមជាឪពុកម្តាយ ត្រូវតែព្យាយាមបង្រៀនកូនឱ្យមានផ្លូវចិត្តរឹងមាំ និងណែនាំកូន ឱ្យចេះទទួលខុសត្រូវ។ បើឪពុកម្តាយអាចធ្វើបាន កូនរបស់អ្នកនឹងមានចិត្តវិចារណញ្ញាខ្លាំងលើសក្មេងដទៃជាមិនខាន។ តាមលោក Haim Ginott បានប្រាប់ថា ពេលកូនមានបញ្ហាផ្លូវចិត្តកុំព្យាយាមស្តីបន្ទោស ឬប្រើសម្តីធ្ងន់ ចូរប្រើវិធីសាស្រ្តដោយការយល់ចិត្តកូន ហើយផ្តល់ពាក្យណែនាំជាពាក្យលើកទឹកចិត្ត ឱ្យកូនមានក្តីសង្ឃឹម មានកម្លាំងចិត្តដើម្បីតស៊ូទៅមុខទៅកាន់គោលដៅជីវិត៕ អត្ថបទដោយ៖ ទ្រ សុភាព