ប្រាសាទអង្គរវត្តរបស់ខ្មែរយើងកើតឡើងពីការខំប្រឹងរបស់ដូងតាខ្មែរហើយមានអាយុកាលរាប់រយឆ្នាំ។ មានក្បាច់រចនាដ៏ល្អបំផុតធ្វើឱ្យមនុស្សជុំវិញពិភពលោមកទស្សនាមានការកោតសរសើរមិនដាច់ពីមាត់សោះ។ ពេលថ្មីៗ នេះដែរតាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ បានសម្តែងនូវការអបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក ក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ដោយសារព័ត៌មានអាមេរិក U.S. News & World Report។ ចាប់ពីឆ្នាំ១៩៩២មក ប្រាសាទអង្គរវត្តក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ព្រមទាំងបានជំរុញឱ្យពិភពលោកចូលរួមបង្កើនការការពារ និងផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ប្រភពពីក្រសួងព័ត៌មាន