បរិស្ថានពិតជាសំខាន់ដល់សុខភាពរបស់មនុស្សណាស់។ កាលពីប៉ុន្មានថ្ងៃមុននោះ ប្រទេសកម្ពុជាយើងមានទទួលរងខ្យល់មិនល្អពីប្រទេសជិតខ្លះមានខេត្តមួយចំនួន។ ពេលនេះ ប្រទេសយើងបានទទួលលទ្ធផលខ្យល់ល្អបំផុត។ តាមក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា(Air Quality Index) សម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង២រសៀល ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៧.១៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។
-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តប៉ៃលិន និងខេត្តព្រះសីហនុ។
ដូច្នេះហើយ! យើងចូរការពារភ្លើងឆេះព្រៃ កុំដុតសំរាមសំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត ដើម្បីរក្សាបរិស្ថានស្អាត សុខភាពល្អ។ ហើយត្រូវរក្សាពាក់ម៉ាស់ និងអនាសម័យសុខភាពឱ្យបានល្អ៕