បើអ្នកចេញទៅខាងក្រៅដោយករណីមិនបានថែខ្លួនថែសុខភាពពាក់ម៉ាស និងឧបករណ៍ផ្សេងៗ ទេ នាំឱ្យសុខភាពរបស់អ្នកងាយប៉ះពាល់ខ្លះដែរ។ តាមក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ....គឺ១. -ពណ៌ទឹកក្រូចៈ ជាសញ្ញាខ្យល់ពុលកម្រិតបង្គួរគឺខេត្តពោធិ៍សាត់
២. ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ
៣-ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
៤-ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តប៉ៃលិន