ចិត្តសាស្ត្រ
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
Tror Sopheap
February 7 2025
110 views

ការរស់នៅកុំឱ្យមានការលំបាកវេទនាអ្នកត្រូវតែមានក្បួនដឹកនាំជីវិត។ បើចេះចាយលុយ អត់ចេះសន្សំលុយជាបញ្ហា។ ខំធ្វើការ តែគ្មានលទ្ធផលក៏ជាបញ្ហា។ ចង់បានផ្លូវចិត្ត បែបជាមានសម្ពាធជាក៏ជាបញ្ហាដែរ។ បើអ្នកកំពុងតែមានបញ្ហាទាំងបីនេះ អ្នកគួរដាក់ខ្លួនរៀនសូត្រតាមលោក ជិន សំណាង ជាម្ចាស់សិប្បកម្មកែច្នៃផលសមុទ្រ សុភា នៅក្រុងព្រះសីហនុបាននិយាយថា ជីវិតលំបាកទេ បើយើងមានក្បួនដឹកនាំរបៀបរស់នៅនោះ។ គាត់មានក្បួនមួយដែលប្រើទៅមានប្រសិទ្ធភាពរួមមកហើយ៖

ក្បួនទី១. ចេះ ៖ តាមលោក ជិន សំណាង ជាម្ចាស់សិប្បកម្មកែច្នៃផលសមុទ្របានផ្តល់បទសម្ភាធថា យើងធ្វើការងារ និងរកស៊ីអ្វីដោយ កុំឱ្យជីវិតលំបាក យើងត្រូវរៀនជំនាញហ្នឹងឱ្យចេះ ខំប្រឹងឱ្យខ្លាំង។ មុនគាត់ចេះជំនាញធ្វើបង្គាក្រៀមនេះ ពេលថ្ងៃខំប្រឹងធ្វើការ យប់ខំជ្រាវស្រាវ និងគិតណាស់ ទម្រាំគាត់មានសមត្ថភាពមានចំណូលរាប់ពាន់ដុល្លារក្នុងមួយខែ គាត់ត្រូវខំឱ្យខ្លួនចេះជំនាញមួយហ្នឹងឱ្យបាន។ ពាក្យខ្មែរយើងបានផ្តាំដែរថា លំបាកមុន ស្រណុកក្រោយ បើយើងខំឱ្យចេះជំនាញមួយឱ្យបានច្បាស់នោះ ជីវិតយើងមិនលំបាកពេញមួយជីវិតទេ។

ក្បួនទី២. ចាំ៖ បើយើងមិនចាំទេ ជីវិតយើងជួបតែការបរាជ័យដដែលៗ មិនខានទេ។ នេះជាសម្តីលោកពូ សំណាង។ គាត់បានបន្ថែមថា យើងរៀនសូត្រឱ្យចាំជារឿងល្អហើយ ប៉ុន្តែជីវិតយើងមានកំហុសច្រើនណាស់ ដូចនេះហើយ យើងត្រូវចេះចាំកំហុសណាមួយ ឱ្យយើងធ្វើជាបទពិសោធន៍ក្នុងជីវិត។ ពេលចាំកំហុស យើងមិនធ្វើវាលើកទីពីរទេ។

ក្បួនទី៣.ចាយ៖ មនុស្សសព្វថ្ងៃនេះមានបញ្ហាលុយ មកពីមិនទាន់ចេះចាយលុយ។ តាមលោកពូ សំណាង បានប្រាប់ថា បើយើងមិនចេះចាយលុយទេ រកបានច្រើនក៏ចាយអស់ពីខ្លួនដែរ។ ចាយឱ្យត្រូវ ចាយលើរបស់សំខាន់គឺចាយលើការរៀនសូត្រ និងចាយលុយលើការវិនិយោគណាមួយដើម្បីទាញចំណូលមកឱ្យយើងវិញ ទើបវាជារឿងសំខាន់។ កុំឱ្យចាយខុស ត្រូវគិតមុនចាយ បានយើងដឹងថា ចាយលុយទៅអ្វីមួយដែលចាំបាច់ឱ្យចំគោលដៅតែម្តង។

ក្បួនទី៤. ចូល៖ សម្រាប់ទីបួននេះក៏តពីចំណុចទី៣ដែរ។ លោកពូ សំណាង បានប្រាប់ថា ចាយលុយត្រូវលុយនឹងរត់ចូលហើយ។ ពេលលុយចូលត្រូវចេះទប់ចិត្ត កុំចាយតាមអារម្មណ៍នាំឱ្យក្រខ្លួនទេ។ អ្នកចាយអស់ៗ ភាគច្រើននាំឱ្យពួកគេស្រ្តេសណាស់។ សម្រាប់អ្នកមានលុយចូលហើយ ចេះចាយចេះគិត លុយចូលគឺកម្រចេញណាស់។ ព្រោះគេដឹងថា មានលុយក្នុងខ្លួនវាកក់ក្តៅ វាអត់ស្រ្តេសទេ ឬពេលយើងត្រូវការប្រើលុយ យើងបានលុយត្រៀមរួចជាការស្រាប់។ នេះជារឿងសំខាន់ណាស់សម្រាប់អនាគត ឱ្យអ្នកចេះរក្សាលុយចូលគឺចេះសន្សំនេះឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចទិញបង្គាក្រៀមធម្មជាតិតាមលេខទូរស័ព្ទលោកជិន សំណាង៖ 016/017 864445 ផ្ញើរបាន ២៥ខេត្ត/ក្រុង

446960361 2180752098971813 8003898725404856473 N

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2352

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
Tror Sopheap
February 7 2025
110 views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
366 views

#ចិត្តសាស្ត្រ

នេះជាក្បួនដោះស្រាយអារម្មណ៍តានតឹងមានប្រសិទ្ធភាពលឿនបំផុត
Tror Sopheap
February 6 2025
485 views

#ចិត្តសាស្ត្រ

អ្នកធ្វើរឿង ២នេះ សមត្ថភាពកើន អនាគតមិនលំបាកខ្លួនទេ
Tror Sopheap
February 5 2025
235 views

#ចិត្តសាស្ត្រ

៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
January 30 2025
766 views

#ចិត្តសាស្ត្រ

ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយមានលទ្ធផលធំ
Tror Sopheap
January 30 2025
190 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia