មនុស្សយើងមុនដំបូងខួរក្បាលរាងស្រ្តេសតិចៗ គិតថា វាគ្មានបញ្ហាអ្វីទេ។ បើបន្តស្រ្តេសយូរ វាប្រែក្លាយជាបញ្ហាផ្លូវចិត្តមួយកម្រិតទៀតនោះគឺអារ្មណ៍តានតឹង។ ពេលអ្នកមានបញ្ហាផ្លូវចិត្តបែបនេះ អ្នកចេះតែថប់បារម្ភក្នុងខ្លួននៅមិនសុខទេរហូតបាក់ទឹកចិត្តថែមកម្រិតទៀត នេះជាបញ្ហាផ្លូវចិត្តធ្ងន់។ ដូចជាពាក្យមួយពោលថា ដោះបញ្ហាតូចសិន គ្មានបញ្ហាធំទេ។ អ្នកគួរដោះបញ្ហាតានតឹងសិន ទើបអ្នកគ្មានជំងឺផ្លូវចិត្ត។ នេះក្បួនឱ្យចិត្តអ្នកចាក់ចេញអារម្មណ៍តានតឹងបានលឿន៖
១. ដកថយថែផ្លូវចិត្ត៖ ពេលអ្នកខំជជែកវែកញែកពីបញ្ហា និងការចែករំលែកមតិយោបល់ដែលប្រព្រឹត្តទៅដោយមានការចាញ់ឈ្នះរៀងៗ ខ្លួន ធ្វើឱ្យផ្លូវចិត្តរបស់អ្នកឆាប់ចុះខ្សោយលឿន។ រួចហើយអ្នកគិតថា បុគ្គលទាំងអស់នោះមានគំនិតមិនត្រឹមត្រូវទេ ហើយវាធ្វើឱ្យអារម្មណ៍របស់អ្នកចេះតែនិយាយដើមគេ ឬដិតជាប់ក្នុងចិត្តគិតពីរឿងដ្រាម៉ាច្រើន នេះជាការចំណាយពេលវេលាគ្មានប្រយោជន៍។ តាមលោក Vex king ជាអ្នកចិត្តសាស្រ្តបានលើកឡើងថា “អ្នកគួរចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនយ៉ាងវៃឆ្លាតជាមួយការប្រើពេលច្នៃប្រតិដ្ឋ មានប្រយោជន៍ទៅលើអ្វីមួយដែលធ្វើឱ្យអ្នកមានជីវិតល្អប្រសើរជាងមុន មានអារម្មណ៍រីករាយល្អជាងមុន។ ហើយចូរអ្នកចៀសឱ្យផុតពីការសម្តែងឬប្រកែកគ្នា សុខចិត្តដកថយដើរចេញដោយភាពស្ងៀមស្ងាត់ដើម្បីបន្តអភិវឌ្ឍឱ្យជីវិតខ្លួនឯងបានល្អប្រសើរ។ វាបញ្ជាក់ថាអ្នកមានអារម្មណ៍ចាស់ទុំពេលដើរចេញដោយភាពស្ងៀមស្ងាត់ជំនួយក្នុងការប្រើអារម្មណ៍ទៅវិញ”។
២. ការសម្រាកជាវិធីប៉ូវផ្លូវចិត្ត៖ ពេលអ្នកមានភាពមមាញឹកច្រើនពេកក្នុងជីវិតប្រចាំថ្ងៃជាមួយបញ្ហាការងារ បញ្ហាគ្រួសារ ពីបញ្ហាលុយ និងបញ្ហាផ្សេងៗ ថែមទៀត រហូតផ្លូវចិត្តរបស់ខ្លួនពិបាកទ្រាំបំផុតនាំមានអារម្មណ៍ចេះតានតឹងនិងមានសម្ពាធខ្លាំងឡើង។ តាមលោក Vex king បានប្រាប់វិធីដោះស្រាយបញ្ហានេះថា វិធីដោះស្រាយបញ្ហាអារម្មណ៍តានតឹងនេះ ចូរអ្នកសម្រាក ឬមួយដកឃ្លាចេញពីអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង។ ហើយអ្នកកុំខ្លាចក្នុងការយកពេលវេលាដ៏មានតម្លៃនៅម្នាក់ឯងដើម្បីបង្កើតអារម្មណ៍វិជ្ជមានឡើងវិញ”។ ពេលអ្នកសម្រាកដើម្បីបន្ថែមថ្មផ្លូវចិត្តឱ្យមានថាមពលវិជ្ជមាន ឱ្យមានអារម្មណ៍រីករាយ ជីវិតរបស់អ្នកនឹងមានស្នាមញញឹមមានក្តីស្រឡាញ់កើនឡើងក្នុងផ្លូវចិត្តដើម្បីលុបបំបាត់ភាពតានតឹងនិងស្រេ្តសមានប្រសិទ្ធភាពលឿនបំផុត។
៣. ដកដង្ហើមដើម្បីធ្វើម្ចាស់លើផ្លូវចិត្ត៖ ការដកដង្ហើមធ្វើឱ្យអ្នកបានសន្សំកម្លាំងថាមពលចាំបាច់សម្រាប់ជីវិតដើម្បីប្រើប្រាស់ទៅលើកិច្ចការសំខាន់ៗ ហៅថា សម្រួលដង្ហើមធ្វើម្ចាស់លើដួងវិញ្ញាណ។ តាមលោក Vex king បានពោលថា ការដង្ហើមធ្វើឱ្យចិត្តរបស់អ្នកមានថាមពលអាចជ្រាបចូលទៅដល់គ្រប់កោសិកាក្នុងខ្លួនដើម្បីបង្កើតកម្លាំងរំញ័រជាវិជ្ជមានក្នុងផ្លូវចិត្តដើម្បីបំបាត់ភាពតានតឹងផ្លូវចិត្តមមានប្រសិទ្ធភាព។ ពេលអ្នកដកដង្ហើមបានពេញសួត ហើយគ្រប់គ្រងការដកដង្ហើមបានកាន់តែច្រើន វានឹងជួយជម្រុញប្រព័ន្ធប្រសាទខួរក្បាលនាំធ្វើឱ្យចិត្តរបស់អ្នកកាន់តែស្ងប់កាន់តែមានលំនឹងប្រយុទ្ធជាមួយបញ្ហាដោយគ្មានបញ្ហាអ្វីទាំងអស់ណ។ នេះព្រោះតែផ្លូវចិត្តអ្នកតាន់ដោយការសម្រួលតាមរយៈខ្យល់ដង្ហើមហើយ។ អ្នកអាចសាកល្បងបានពេលមានអារម្មណ៍តានតឹង ចូលដកដង្ហើមមួយៗ អ្នកនឹងបានធូរក្នុងចិត្តភ្លាមៗ ដើម្បីបង្កើនថាមពលវិជ្ជមានច្រើនឡើងវិញចូលក្នុងចិត្តនេះឯង”៕ អត្ថបទដោយ៖ ទ្រ សុភាព