ជំងឺ
ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
270 views

ជាការពិតណាស់ ជំងឺមហារីកសួត ត្រូវបានចាត់ទុកជាជំងឺមួយដែលកើតឡើងពីការជក់បារី។ ប៉ុន្ដែវាមិនត្រឹមតែធ្វើឱ្យអ្នកជក់បារីមានហានិភ័យនោះទេ សូម្បីតែអ្នកនៅក្បែរអ្នកជក់ ក៏រងផលប៉ះពាល់ដល់សុខភាពដូចគ្នា ក្រោយពីស្រូបផ្សែងបារីចូលទៅក្នុងខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ការមិនជក់បារី ឬការមិននៅក្បែរអ្នកជក់បារី មិនបានធ្វើឱ្យគ្រប់គ្នាមានសុវត្ថិភាពពីជំងឺមហារីកសួតឡើយ ដោយសារតែការបំពុលបរិយាកាស ក៏អាចធ្វើឱ្យគ្រប់គ្នាកើតមានជំងឺនេះបានដែរ។

បើយោងតាមវេបសាយ The Guardian បានឱ្យដឹងថា សមាមាត្រនៃមនុស្សដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសួត ដោយមិនធ្លាប់ជក់បារីកំពុងកើនឡើង ក៏ព្រោះតែការបំពុលបរិយាកាស។ នៅពេលនេះ ចំពោះអ្នកដែលមិនធ្លាប់ជក់បារី ឬថ្នាំជក់ តែមានជំងឺមហារីកសួត ត្រូវបានប៉ាន់ប្រមាណថាជាមូលហេតុខ្ពស់បំផុតទី៥ នៃការស្លាប់ដោយសារជំងឺមហារីកនៅទូទាំងពិភពលោក។

កាលពីក្នុងឆ្នាំ២០២២ មានចំនួន២០០,០០០ករណីនៃប្រភេទមហារីក Adenocarcinoma ត្រូវបានរកឃើញកើតឡើងមកពីការប៉ះពាល់នឹងការបំពុលបរិយាកាស ខណៈអ្នកជំងឺទាំងនោះពុំមែនជាអ្នកជក់បារីឡើយ។ ការសិក្សាបានរកឃើញទៀតថា ប្រភេទមហារីក Adenocarcinoma ដែលបណ្ដាលមកពីការបំពុលបរិយាកាស ត្រូវបានរកឃើញនៅអាស៊ីខាងកើត និងជាពិសេសគឺប្រទេសចិន។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian ប្រធានផ្នែកតាមដានជំងឺមហារីករបស់ភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក IARC លោកវេជ្ជបណ្ឌិត «Freddie Bray» បាននិយាយថា ជាមួយនឹងការថយចុះ អត្រាប្រេវ៉ាឡង់នៃការជក់បារី ដូចដែលបានឃើញនៅក្នុងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក សមាមាត្រនៃជំងឺមហារីកសួតដែលត្រូវបានធ្វើរោគវិនិច្ឆ័យក្នុងចំណោមអ្នកដែលមិនធ្លាប់ជក់បារីមាននិន្នាការកើនឡើង។ ជាមួយគ្នានេះ សមាមាត្រសកលនៃប្រភេទមហារីក Adenocarcinomas ដែលបណ្តាលមកពីការបំពុលបរិយាកាសជុំវិញនឹងកើនឡើង អាស្រ័យលើភាពជោគជ័យទាក់ទងនៃយុទ្ធសាស្រ្តនាពេលអនាគត ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងការបំពុលខ្យល់នៅទូទាំងពិភពលោក។

យ៉ាងណាមិញ ជំងឺមហារីកសួតនៅតែជាមូលហេតុដ៏ឈានមុខនៃការកើតជំងឺមហារីក និងការស្លាប់នៅទូទាំងពិភពលោក។ នៅឆ្នាំ២០២២ មានមនុស្សប្រហែល២.៥លាននាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះ។ ភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក IARC បានរកឃើញទៀតថា ប្រភេទមហារីក Adenocarcinoma មានចំនួន ៤៥.៦% នៃករណីមហារីកសួតសកលក្នុងចំណោមបុរស និង៥៩.៧% នៃករណីមហារីកសួតសកលក្នុងចំណោមស្ត្រីក្នុងឆ្នាំ២០២២។ លើសពីនេះ ប្រភេទមហារីក Adenocarcinoma មានរហូតដល់ទៅ៧០%នៃករណីមហារីកសួត ក្នុងចំណោមអ្នកដែលមិនជក់បារី។

គួរបញ្ជាក់ផងដែរថា អ្នកមានជំងឺមហារីកសួតមានរោគសញ្ញា ក្អកមិនបាត់ ឬក្អកមានឈាម ស្រកទម្ងន់ អស់កម្លាំង ឈឺទ្រូង ដង្ហើមខ្លីៗនិងថប់ៗ ស្អក ឈឺឆ្អឹង និងឈឺក្បាល។ នៅដំណាក់កាលដំបូងនៃរោគសញ្ញាមហារីកសួតអាចពិបាកនឹងរកឃើញ ខណៈមនុស្សមួយចំនួនដែលមានជំងឺមហារីកសួតមិនមានរោគសញ្ញាអ្វីទេ រហូតដល់មហារីកបានរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ៕

អត្ថបទដោយ៖​ មាស ចាន់ដារ៉ា

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1483

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia