ចិត្តសាស្ត្រ
មិនដួលទេ! អ្នកធ្វើរឿង ២នេះ សមត្ថភាពកើន អនាគតមិនលំបាកខ្លួនទេ
Tror Sopheap
February 5 2025
75 views

មនុស្សយើងពេលមានបញ្ហាតែងត្អូញត្អែរថា ជីវិតខ្ញុំលំបាកណាស់ ខ្ញុំលក់មិនដាច់នឹងគេសោះ ហេតុអ្វីជីវិតខ្ញុំសម្បូរបញ្ហាម្ល៉េះ? នរណាក៏មានបញ្ហាដែរ សំខាន់អ្នកបំបែកបញ្ហាដោយរបៀបណា? ជីវិតរបស់អ្នកមិនដួលទេ បើអ្នកចេះប្រើសមត្ថភាពដើម្បីបង្កើនចំណូលបន្ថែម ដើម្បីអ្នកធ្វើបែបនេះបាន លុះត្រូវមានជំនាញច្រើនរួមផ្សំគ្នា តែនៅក្នុងអត្ថបទនេះខ្ញុំផ្តោតលើរឿង២ ដែលលោកពូ ជិន សំណាង បានធ្វើបានលទ្ធផលរួចមមកហើយ៖

សមត្ថភាពពូកែកើតចេញពីការរៀន។ តាមលោកពូ ជិន សំណាង ជាម្ចាស់សិប្បកម្មកែច្នៃផលសមុទ្រ សុភា នៅក្រុងព្រះសីហនុបាននិយាយថា ការចេះឱ្យច្បាស់ជារឿងសំខាន់ណាស់ក្នុងការងារ និងការរកស៊ី។ ព្រោះការចេះនេះកើតមកពីរៀន ហើយរៀននេះមានកត្តាពីរទៀតទីរៀនពីសៀវភៅ រៀនស្តាប់អ្នកដទៃ និងទី២ រៀនអនុវត្តជាក់។ រៀនបែបនេះ ទើបអ្នកមានលទ្ធផលក្នុងជីវិត។ ដូចពាក្យខ្មែរយើងថា ចេះមករៀន មានមកពីរក

គាត់អាចសម្រេចបានលទ្ធផលធំក្នុងការរកស៊ីធ្វើបង្គាក្រៀមមួយខែចំណូលមួយម៉ឺនដុល្លារ(គិតបង្កាក្រៀមមួយមុខមិនទាន់គិតថ្លៃដើម) ការធ្វើបង្គាក្រៀមនេះមិនមែនជារឿងងាយ គាត់ត្រូវការរៀនសូត្ររាប់ឆ្នាំ តស៊ូជាមួយបញ្ហារាប់មិនអស់ទេ តែគាត់អាចយកឈ្នះបញ្ហាឧបសគ្គបាន មកពីគាត់រៀនពីបញ្ហាហ្នឹង រហូតគាត់មានគំនិតឃើញផ្លូវដើរចេញពីបញ្ហា។ គាត់រៀនទិញបង្គាដើម្បីជ្រើសបង្គាល្អ រៀនពីរបៀបធ្វើបង្ការក្រៀមឱ្យមានរសជាតិឆ្ងាញ់ ហើយទុកបានយូរ។ គាត់រៀនពីបច្ចេកវិទ្យាបន្ថែម ដើម្បីហាលបង្គាឱ្យក្រៀមស្ងួតបានសាច់បានល្អ ពេលគាត់រៀនបែបនេះ ចំណេះដឹងរឿងធ្វើបង្គាក្រៀមកាន់តែល្អជាងគេ។ លទ្ធផលកើតពីការរៀនហើយខំប្រឹងក៏បង្កើនសមត្ថភាពបង្កើនចំណូលចំណេញមួយខែៗ រាប់ពាន់ដុល្លារផងដែរ។ នេះជាក្តីសុខដែលគាត់បានខំចេញពីញើសឈាមរបស់គាត់។

រឿងមួយទៀត មនុស្សចេះហើយនោះ ត្រូវមានគឺគុណភាព។ លោកពូ សំណាង បាននិយាយថា គាត់ព្យាយាមធ្វើបង្គាក្រៀមគ្មានជាតិគីមីឱ្យមានគុណភាព វាពិតជាសំខាន់ណាស់។ បើគ្មានគុណភាពទេ ផលិតផលគាត់នឹងដាច់ខ្យល់ក្នុងទីផ្សារជាមិនខានទេ។ សម្រាប់ការធ្វើបង្គារក្រៀមនេះ យើងអាចទុកខាងក្រៅទូទឹកកកបានរយៈពេលកន្លះខែទៅមួយខែជាង បង្ការក្រៀមរាងឡើងស្អិតៗ ជាប់គ្នាបន្តិច។ បើទុកក្នុងទូរទឹកកកបានចន្លោះពី៣ទៅ៦ខែ អត់ខូចទេ នេះជារក្សាគុណភាពរសជាតិបង្គានៅមានរសជាតិដដែល។ ភ្ញៀវដែលទិញបង្គាពីគាត់តែងតែសរសើរពីស្នាដៃថា បង្គាក្រៀមរបស់គាត់មានរសជាតិឆ្ងាញ់មានរសជាតិបែបធម្មជាតិ គឺអត់ប្រៃទេ។

ការផ្តោតលើគុណភាពធ្វើបង្គាក្រៀមនេះ ជួយអ្នកហូបកុំឱ្យប៉ះពាល់ដល់សុខភាព។ លោកពូបន្តថា យើងធ្វើអ្វីក៏ដោយ លក់អ្វីក៏ដោយ ទោះបីលុយសំខាន់ តែសុខភាពអ្នកហូប និងប្រើប្រាស់បានតម្លៃជាង។ យើងលក់ផលិតផលមិនល្អឱ្យភ្ញៀវបានលុយមែន តែថ្ងៃក្រោយវាប៉ះពាល់ដល់សុខភាព លក់បែបនេះគឺលក់បិទផ្លូវខ្លួនឯងទៅវិញទេ។

 

នេះជាមេរៀនប្រាប់អ្នកថា កិច្ចការ និងការរកស៊ីអ្វីក៏ដោយ ត្រូវផ្តោតលើគុណភាព ទើបជីវិតរបស់អ្នកមានសមត្ថភាពខ្លាំង ហើយចំណូលកើនឡើង។ បើគុណភាពការងាររបស់អ្នកអន់ មិនយូរទេ! អ្នកនឹងដួលទាំងផ្លូវចិត្ត ដួលទាំងចំណូល និងជីវិតក៏ដួលថែមទៀត។ សរុបឱ្យខ្លីមកគឺថា ចេះអ្វីមួយចេះឱ្យច្បាស់ ហើយធ្វើវាឱ្យមានគុណភាព នេះជាការបញ្ជាក់ពីសមត្ថភាពហើយចំណូលរបស់អ្នកកាន់តែហូរច្រើនឡើងជាមិនខាបឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចទិញតាមលេខទូរស័ព្ទ៖ 016/017 864445 ផ្ញើរបាន ២៥ខេត្ត/ក្រុង

446960361 2180752098971813 8003898725404856473 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2344

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មិនដួលទេ! អ្នកធ្វើរឿង ២នេះ សមត្ថភាពកើន អនាគតមិនលំបាកខ្លួនទេ
Tror Sopheap
February 5 2025
75 views

#ចិត្តសាស្ត្រ

៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
January 30 2025
751 views

#ចិត្តសាស្ត្រ

ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយមានលទ្ធផលធំ
Tror Sopheap
January 30 2025
189 views

#ចិត្តសាស្ត្រ

នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
Tror Sopheap
January 29 2025
3.2 K views

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
229 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
7.9 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
406 views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
261 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៣ក្រុមនេះ ងាយឆ្លងជំងឺគ្រុនឈា.មលឿន មាន ៥វិធីការពារជំងឺក្រុនឈា.ម
Tror Sopheap
February 5 2025
217 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
150 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia