មនុស្សយើងចង់បង្ហាញខ្លួនជាអ្នកចេះដឹងខ្លាំងណាស់ហើយគិតតែពីនិយាយ តែគ្មានការស្តាប់ដើម្បីយល់ពីចិត្តរបស់មនុស្សនោះទេ អាងអ្វី គឺចេះអស់ហើយ។ ពេលអ្នកណាម្នាក់មកប្រឆាំងនឹងគំនិតខ្លួន សរសៃរឈាមរបស់គាត់ចាប់ផ្តើមបញ្ចូលដល់ខួរក្បាលរបស់គាត់ប្រាប់ថា ម្នាក់ហ្នឹងបែបឆ្កួតហើយមើលទៅ មកប្រឆាំងជាមួយគំនិតរបស់ខ្លួន...ពេលអ្នកគិតបែបនេះ គ្មាននរណាព្រមធ្វើតាមគំនិតអ្នកនោះទេ។
តាមគោលការណ៍ចិត្តសាស្រ្តនេះ ងាយណាស់! បើអ្នកឱ្យនរណាម្នាក់ព្រមធ្វើតាមគំនិតរូបអ្នកនោះ អ្នកយល់ចិត្តគេជាមុនសិន។ ដើម្បីយល់ចិត្តគេ រូបអ្នកត្រូវស្តាប់គេដែរ។ ពេលអ្នកមានបញ្ហាឈឺភ្នែក ក៏ទៅរកទេព្យដើម្បីព្យាបាល ហើយអ្នកនិយាយយ៉ាងច្រើន។ ពេលនោះពេទ្យក៏បានដោះវែនតាឲ្យអ្នកពាក់។ លោកគ្រួទេព្យនិយាយថា វេនតានេះ ខ្ញុំបានពាក់វាជាង ១០ឆ្នាំហើយ វាជួយខ្ញុំច្រើនណាស់។
រួចហើយអ្នកក៏យកវេនតានោះមកពាក់ វាធ្វើឲ្យភ្នែករបស់អ្នកមានបញ្ហាធ្ងន់ជាងមុនទៅទៀត ហើយអ្នកនិយាយថា លោកគ្រួពេទ្យខ្ញុំពាក់វេនតានេះ មិនត្រូវភ្នែករបស់ខ្ញុំទេ។ ហើយលោកគ្រួពេទ្យក៏យកវេនតារបស់គាត់មកពាក់ ហើយគាត់និយាយថា វាមិនអីទេ វាច្បាស់ណាស់។ អ្នកសាកវាម្តងទៀតលមើល បន្ទាប់មកអ្នកក៏បានយកវាមកពាក់ម្តងទៀត តែអ្វីៗ វាមានបញ្ហាដូចពីមុនដដែល។
លោកគ្រួទេព្យនិយាយថា វេនតានេះល្អណាស់ តែអ្នកឯងមិនស្គាល់របស់ល្អ ហើយថា វេនតានេះជួយអ្នកមិនបានទៀត យ៉ាប់មែន...។ រូបគ្រួពេទ្យនេះ ជាអ្នកស្តាប់ដ៏អន់បំផុតមិនអាចយល់ពីចិត្តអ្នកជំងឺ ហើយបានបំផ្លាញទំនុកចិត្តអ្នកជំងឺទៀត។ ពេលអ្នកអស់ទំនុកចិត្តហើយ អ្នកក៏មិនព្រមធ្វើតាមគ្រូពេទ្យបន្តទៀតដែរ។ នេះជាមេរៀនមួយបញ្ជាក់ថា បើអ្នកចង់ឱ្យមនុស្សធ្វើតាមសេចក្តីត្រូវការរបស់អ្នក គឺរូបអ្នកត្រូវយល់ពីសេចក្តីត្រូវការគេជាមុនសិន ទើបគេព្រមធ្វើតាមគំនិតអ្នកតាមក្រោយ។ ២ចំណុចនេះឱ្យអ្នកយល់ពីអ្នកដទៃ។
១. ការស្តាប់ដើម្បីយល់ពីមនុស្ស មានន័យថា ការស្តាប់ធ្វើឱ្យអ្នកដឹងពីរឿងរបស់អ្នក យល់ពីចិត្តអ្នកដទៃ។ មួយទៀត ដឹងពីគំនិតរបស់អ្នកនិយាយបែបណា គឺស្គាល់កម្រិតការចេះដឹងហើយដឹងគេជាមនុស្សបែបណា បើអ្នកចំណាយពេលស្តាប់គេនិយាយ។ ទើបអ្នកអាចប្រើគេ ពេលអ្នកដឹងពីចំណុចខ្សោយគេចូលចិត្តអ្វី។
2. ការស្តាប់បែបយល់ពីចិត្តមនុស្ស វាមានន័យថា ដើម្បីដឹងពីចិត្តគំនិតរបស់មនុស្សម្នាក់ត្រូវចេះសួរ ហើយត្រូវចេះស្តាប់ភាសារបស់អ្នកនិយាយនោះ គឺស្តាប់ពីអត្ថន័យនៅក្រោយអ្វីដែលគេមិនបាននិយាយចេញមក។ វាដូចជានារីម្នាកដែលបែកពីស្នេហាដំបូង ហើយនាងនិយាយថា ខ្ញុំមិនឈឺចាប់ទេ ខ្ញុំជាមនុស្សរឹងមាំ... តែការពិតផ្ទៃមុខរបស់នាង និងអារម្មណ៍របស់នាង មិនដូចកានិយាយនោះទេ អ្វីដែលនៅក្រោយហ្នឹង? គឺការឈឺចាប់ និងការយំ។ លោក Stephen R. Covey បាននិយាយថា ដើម្បីយល់ពីនណាម្នាក់ ត្រូវស្តាប់គេនិយាយជាមុនសិន”។ ពេលអ្នកយល់ពីដឹងអ្នកដទៃ ចេះផ្តាល់តម្លៃ និងផ្តល់ការគោរពដល់អ្នកដទៃនោះ ច្បាស់ណាស់ថា អ្នកដទៃក៏ព្រមធ្វើតាមគំនិតរបស់អ្នកវិញដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព