ចិត្តសាស្ត្រ
អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
Tror Sopheap
February 23 2025
162 views

ការរស់នៅគ្មានវិន័យមានបញ្ហាសុខភាពនិងជំងឺដាក់ខ្លួនតែប៉ុណ្ណោះ។ ព្រោះអ្វី? អ្នកហូបអាហារតាមចិត្តចង់ មានប្រៃផ្អែមលើសកម្រិតនោះឯង។ ហើយគ្មានទម្លាប់ហាត់ប្រាណ គ្មានទម្លាប់ថែផ្លូវចិត្ត រស់នៅគ្មានក្តីសុខទេ។ បើអ្នកចង់រស់នៅមានក្តីរីករាយ មានគុណភាពជីវិត អ្នកត្រូវតែធ្វើរឿង ៣នេះ។ សម្រាប់រឿងទីមួយគឺសុខភាពរាងកាយមាំ សុខទាំងកាយសុខទាំងចិត្ត។

បើរាងកាយអ្នកមានបញ្ហា ផ្នែកផ្សេងៗ​ដូចជាអារម្មណ៍  គំនិត វាក៏មិនសុខដែរ។ ការធ្វើលំហាត់ប្រាណជារឿងល្អបំផុតសម្រាប់ពង្រឹងរាងកាយនាំសុខដាក់ចិត្ត។ តាមលោក Robin Sharma ជាអ្នកចិត្តសាស្រ្តជាអ្នកនិពន្ធបានលើកឡើងថាទម្លាប់ហាត់ប្រាណពេលព្រឹកឬពេលល្ងាចជួយបង្កើតថាមពលចិត្តរីករាយ ព្រោះវាបានបញ្ចេញអរម៉ូន endorphins(បន្ថយការតានតឹង និងការឈឺចាប់) ហើអ្នកនឹងមានអារម្មណ៍អស្ចារ្យជាមិនខានឡើយ។
ពេលខ្លះលោក
Robin Sharma ហាត់ប្រាណម៉ាស៊ីន និងចំណាយពេលខ្លះសម្រាកជាមួយធម្មជាតិ ដើម្បីឱ្យចិត្តគំនិតខ្លាំងក្លាជាងមុន។ គាត់ចូលចិត្តជិះកង់ឡើងលើភ្នំកាត់ធម្មជាតិ។ គាត់ជាមនុស្សធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីថែអារម្មណ៍ស្ងប់និង​ខួរក្បាលរបស់គាត់អាចគិតបានល្អពេញមួយថ្ងៃ។ ហើយសម្រាប់ទម្លាប់ទី២ ដល់វេនសុខភាពផ្លូវចិត្តនេះឯង។

អ្នកគ្មានផ្លូវចិត្តរឹងមាំទេនាំឱ្យរាងកាយមិនស្រួលខ្លួនដែរ។ ពេលអ្នករក្សាផ្លូវចិត្តឱ្យរឹងមាំមានដូចជា ការហាត់ប្រាណ សមាធិចំនួន ១០ នាទីក្នុមួយថ្ងៃ អានសៀវភៅបាន២០ ទៅ៣០ នាទី និងគិតវិជ្ជមានឱ្យច្រើន។ លោក Sharma តែងមានទម្លាប់ទាំងនេះជាប្រចាំថ្ងៃ នាំឱ្យគាត់រស់នៅមានសុភមង្គលមានក្តីរីករាយនេះឯង។ សម្រាប់ទម្លាប់ទីបីវិញនោះគឺការគិតវ្ជ្ជមាននាំគុណតម្លៃដល់ជីវិត។

ជីវិតមនុស្សដែលមានគុណតម្លៃ ជាជីវិតដើម្បីជួយ និងមានការចែករំលែងដល់អ្នកដទៃផងដែរ។ ការធ្វើទង្វើល្អបែបនេះនាំសុខដាក់ផ្លូវចិត្តណាស់។ អ្នកត្រូវគិតថា ជីវិតអ្នកអាចជួយអ្វីបានខ្លះសម្រាប់អ្នកដទៃនោះ ដើម្បីបង្កើតគុណតម្លៃ។ ជាប្រចាំថ្ងៃលោក Robin Sharma តែងតែមានសំនួរថា “ តើជីវិតរបស់ខ្ញុំមានបេសកកម្មធ្វើអ្វី? ជាសំនួរសម្រាប់សួរខ្លួនឯង ដើម្បីរកឃើញគោលបំណងជីវិត​ហើយលោកបាននិយាយថា “ គោលបំណងនៃជីវិត អ្នកត្រូវមានគោលបំណងជួយអ្នកដទៃ។” មនុស្សដែលមានជីវិត តែគ្មានចិត្តជួយអ្នកដទៃទេ ជាជីវិតរស់នៅគ្មានស្តីសុខភាពនោះទេ។ ឥឡូវនេះ អ្នកសាកដាក់ទានដោយចិត្តស្មោះសនោះ អ្នកនឹងឃើញលទ្ធផលដោយខ្លួនឯងជាមិនខានឡើយគឺចិត្តមានសុខ ចិត្តមានរីករាយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2393

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
Tror Sopheap
February 23 2025
162 views

#ចិត្តសាស្ត្រ

សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ
Tror Sopheap
February 20 2025
135 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតជប៉ុនអាយុ ៩១ឆ្នាំប្រាប់ពីក្បួននាំផ្លូវចិត្តមានសន្តិភាពក្នុងជីវិតទោះបីមានបញ្ហាធំក៏ដោយ
Tror Sopheap
February 20 2025
1.3 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតថា អ្នកមានអាយុវែង គ្មានជំងឺក្នុងខ្លួន រស់ក្នុងក្តីសុខ មានទម្លាប់អស្ចារ្យទាំង ៣នេះ
Tror Sopheap
February 19 2025
1.3 K views

#ចិត្តសាស្ត្រ

ចិត្តសាស្រ្តពិសេស! ចង់ឱ្យអ្នកដទៃធ្វើអ្វីមួយតាមខ្លួន អ្នកត្រូវធ្វើរឿង ១នេះជាមុន
Tror Sopheap
February 19 2025
440 views

#ចិត្តសាស្ត្រ

អ្នកធ្វើរឿងនេះ ជាថ្នាំប៉ូវផ្លូវចិត្តរឹងមាំ មានក្តីស្រឡាញ់ និងសន្តិភាព
Tror Sopheap
February 19 2025
74 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#ជំងឺFebruary 23 2025
អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
#ចិត្តសាស្ត្រFebruary 23 2025
អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia