មានប្រជាជនខ្មែរយើងមួយចំនួនមានការពេញនិយមផឹកភេសជ្ជៈផ្អែមៗ ដូចជាកាហ្វេ និងភេសជ្ជៈលើទីផ្សារដូចជាស្រាជាដើម។យោងតាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលកម្ពជា កាលនៅឆ្នាំ ២០១២ “ មានប្រជាជនខ្មែរ ចាប់ពីអាយុ ២៥ ទៅ ៦៥ ឆ្នាំឡើងទៅ បានកើតជំងឺទឹកនោមផ្អែមប្រហែលជា ៣០ ម៉ឺននាក់។” នេះជាបញ្ហាដែលប្រជាជនខ្មែររបស់យើងគួរយល់ដឹងជំងឺនេះ ដើម្បីថែរក្សាសុខភាពឱ្យបានល្អ។ ហើយចំនួននេះ អាចកើនឡើងខ្ពស់ទៅទៀត...ដើម្បីការពារជំងឺទឹកនោមផ្អែម អ្នកត្រូវប្រើ ២វិធីនេះ៖
អ្នកអាចធ្វើលំហាត់ប្រាណលើកដុំដែក ទាញ លោត ដើម្បីយកសាច់ដុំ ដើម្បីជម្រុញរាងកាយមានសមត្ថភាពធ្វើឱ្យអុកស៊ីហ្សែនមានកាន់តែប្រសើរឡើងនៅក្នុងសួត និងល្អសម្រាប់តម្រងនោម។ ហើយវាទាញជាតិស្ករចេញពីឈាមបានល្អ។ អ្នកឃើញទេ! គ្រាន់តែចំណាយពេល ២០ទៅ៤០នាទីដើម្បីហាត់ប្រាណ អ្នកក៏រស់នៅឆ្ងាយពីជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងបញ្ហាធាត់ផងដែរ។ តាមវេជ្ជបណ្ឌិត Kathryn A. Boling ជាអ្នកផ្តល់សេវាកម្មថែទាំបឋមនៅ Mercy Personal Physicians មានប្រសាសន៍ថា"បើមានអ្នកជំងឺលើសជាតិស្ករក្នុងឈាមនោះ ខ្ញុំសុំឱ្យអ្នកជំងឺដើរ បន្ទាប់ពីហូបអាហាររួច។ ការធ្វើបែបនេះដើម្បីឱ្យសាច់ដុំរបស់អ្នកជំងឺមានដំណើរការក្នុងការបញ្ចុះជាតិស្ករក្នុងឈាម។ ព្រោះថាការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ពិតជាជួយទាញជាតិស្ករចេញពីចរន្តឈាម និងចូលទៅក្នុងសាច់ដុំ។ វាធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកថយចុះ”។
សូម្បីតែលោកគ្រូពេទ្យ ចាន់ភក្ដី ជាម្ចាស់ Sky Family Clinic បានបញ្ជាក់ថា ការពិនិត្យសុខភាពរយៈពេលមួយឆ្នាំម្តងឬពីរម្តងសម្រាប់ប្រជាជនយើងដើម្បីដឹងពីអាការៈជំងឺរយៈពេល៥ឆ្នាំខាងមុន ហើយយើងអាចការពារជំងឺទុកជាមុន។ ព្រោះការពិនិត្យសុខភាពជួយការពារជំងឺទឹកនោមផ្អែមទុកជាមុនយ៉ាងល្អថាយើងលើសកម្រិតជាតិស្ករនិងខ្លាញ់កម្រិតណា? ឬមួយទៀតដឹងថា យើងកើតជំងឺទឹកនោមផ្អែមកម្រិតស្រាល ឬកម្រិតធ្ងន់ធ្ងរ? ហើយគួរហូបអាហារបែបណាល្អសុខភាព និងធ្វើលំហាត់ប្រាណដើម្បីបញ្ចុះជាតិស្ករក្នុងឈាមជាដើម”។អ្នកគួរតែផ្តោតអារម្មណ៍លើរបបអាហារពេលណាគួរហូប ពេលណាមិនគួរហូរ ព្យាយាមបញ្ចុះជាតិស្ករនិងគីឡូដោយការធ្វើលំហាត់ប្រាណ ហើយគួរតែពិនិត្យសុខភាពមួយឆ្នាំមួយម្តងជាការល្អបំផុត។ ដើម្បីការពារជំងឺទឹកនោមផ្អែម៕ អត្ថបទដោយ៖ ទ្រ សុភាព