ប្រេងឆា គឺចាំបាច់បំផុតសម្រាប់ការយកទៅធ្វើម្ហូបអាហារ មិនថាចៀន បំពង ឆា ឬយកទៅធ្វើអ្វីផ្សេងៗទៅតាមតម្រូវការ។ សព្វថ្ងៃនេះ មានប្រេងឆាច្រើនប្រភេទ ត្រូវបានដាក់លក់ព្រោងព្រាតនៅតាមទីផ្សារ តែប្រេងឆាទាំងនោះមិនមែនសុទ្ធតែផ្ដល់នូវសុវត្ថិភាពក្នុងការយកវាទៅចម្អិនម្ហូបអាហារឡើយ។ ប្រេងឆាដែលមិនមានគុណភាព បានធ្វើឱ្យអ្នកទទួលទាន មានបញ្ហាសុខភាព ដូចជាប៉ះពាល់ដល់បេះដូង ថ្លើម និងសរសៃឈាមជាដើម។ យ៉ាងណាមិញ មានប្រេងឆាមួយប្រភេទ ជារបស់កូនខ្មែរមកពីខេត្តបាត់ដំបង ដែលបានចម្រាញ់ចេញពីកន្ទក់។
ជាក់ស្ដែង កន្ទក់មានសារធាតុចិញ្ចឹម និងសមាសធាតុជីវសកម្មជាច្រើន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនរួមមាន សុខភាពបេះដូង សារធាតុប្រឆាំងអុកស៊ីតកម្ម គ្រប់គ្រងជាតិស្ករក្នុងឈាម និងជួយដល់សម្ពាធឈាមជាដើម។ លោក ឆែន ចន្ទដារ៉ា ជាអគ្គនាយករោងចក្រចម្រាញ់ប្រេងកន្ទក់ស្រូវផ្កាម្លិះនៅខេត្តបាត់ដំបង បានសិក្សាស្វែងយល់យ៉ាងច្បាស់លាស់ ក្នុងការយកកន្ទក់ទៅផលិតចេញជាប្រេងឆា ដែលមានគុណភាពល្អសម្រាប់សុខភាព។
ប្រេងឆាកន្ទក់នេះ មានឈ្មោះហៅថា ប្រេងឆាសុខៈ ត្រូវបានចម្រាញ់ចេញពីកន្ទក់អង្ករផ្កាម្លិះសុទ្ធ១០០ភាគរយ។ វាមានអត្ថប្រយោជន៍ដូចជា៖
+ ជំនួយដល់បេះដូង និងខួរក្បាល
+ កាត់បន្ថយបញ្ហាខ្លាញ់រុំក្នុងបេះដូង ខ្លាញ់រុំថ្លើម ខ្លាញ់រុំសរសៃឈាម
+ គ្មានជាតិ កូឡេស្តេរ៉ល
+ សម្បូរទៅដោយសារធាតុ អូមេហ្កា៣ ៦ និង ៩
+ សម្បូរទៅដោយសារធាតុ អូរីសាណុល (ORYZANOL) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៌មានឥទ្ធិពល និងត្រូវបានរកឃើញតែក្នុងប្រេងកន្ទក់ប៉ុណ្ណោះ។ មិនមាននៅក្នុង ប្រេងឆាដទៃទៀតឡើយ ហើយវាមានប្រសិទ្ធិភាពកាត់បន្ថយកម្រិត កូឡេស្តេរ៉ូលក្នុងថ្លើម និងជួយព្យាបាលដំណើរមិនប្រក្រតីនៃស្ត្រី៕