អ្វីដែលអ្នកទទួលទានក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលចូលគេង អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពនៃការគេងរបស់អ្នក។ យោងតាមវេបសាយសុខភាព Healthline បានឱ្យដឹងថា ដើម្បីគេងលក់ស្កប់ស្កល់ អ្នកគួរចៀសវាងអាហារដែលសម្បូរជាតិខ្លាញ់ ស្ករ និងមានប្រូតេអ៊ីនខ្ពស់ ដោយសារវាអាចរំខានដល់ដំណេករបស់អ្នក ដោយធ្វើឱ្យពិបាកក្នុងការងងុយគេង ធ្វើឱ្យអ្នកភ្ញាក់ ឬធ្វើឱ្យអ្នកមានអារម្មណ៍មិនស្ងប់។
ចំពោះអាហារដែលអ្នកគួរចៀសវាងរួមមាន៖
២. អាហារមានជាតិស្ករ៖ ស្ករគ្រាប់ សូកូឡា និងបង្អែមអាចនាំឱ្យមានការកើនឡើងនៃថាមពលរាងកាយ ដែលធ្វើឱ្យពិបាកក្នុងការងងុយគេង និងគេងលក់ស្រួល។ ក្រៅពីនេះ វាក៏អាចធ្វើឱ្យអ្នកភ្ញាក់ដឹងខ្លួននៅពេលយប់ផងដែរ។
៣. អាហារមានជាតិប្រូតេអ៊ីនខ្ពស់៖ ប្រូតេអ៊ីនត្រូវការពេលយូរក្នុងការរំលាយជាងកាបូអ៊ីដ្រាត ហើយការទទួលទានប្រូតេអ៊ីនច្រើនពេកនៅពេលយប់អាចធ្វើឱ្យពិបាកក្នុងការគេង។ ប្រសិនបើអ្នកចង់ញ៉ាំអាហារសម្រន់ពេលចូលគេង ចូរជ្រើសរើសអ្វីដែលស្រាល និងមានប្រូតេអ៊ីនទាប។
៤. អាហារមានជាតិខ្លាញ់៖ ការទទួលទានជាតិខ្លាញ់កាន់តែច្រើន ជាពិសេសខ្លាញ់ឆ្អែត អាចជះឥទ្ធិពលអវិជ្ជមានដល់ការគេងរបស់អ្នក។ អាហារដែលមានជាតិខ្លាញ់ខ្ពស់ ត្រូវបានគេដឹងថាធ្វើឱ្យរោគសញ្ញានៃការច្រាល់អាស៊ីតកាន់តែធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់។
៥. ដំណាប់ផ្លែឈើ ឬផ្លែឈើសម្ងួត៖ ពួកវាសម្បូរទៅដោយជាតិសរសៃ តែអ្នកមិនគួរញ៉ាំវាជិតចូលគេងទេ ព្រោះជាតិសរសៃខ្ពស់អាចធ្វើឲ្យអ្នកហើមពោះ និងឆ្អល់ពោះនៅពេលយប់។ ផ្លែឈើស្ងួតក៏មានផ្ទុកជាតិស្ករខ្ពស់ ដែលអាចផ្តល់ឱ្យអ្នកនូវជាតិស្ករខ្ពស់៕