អាហារ
អ្នកមិនញ៉ាំអាហារពេលល្ងាច ប្រយ័ត្នធ្វើបាបសុខភាពខ្លួនឯងដោយមិនដឹងខ្លួន
Tror Sopheap
February 14 2025
305 views

មនុស្សជាច្រើនបានលើកឡើងថា អាហារពេលព្រឹកពិតជាសំខាន់បំផុតប្រចាំថ្ងៃ។ ប៉ុន្ដែតាមពិតទៅ អាហារពេលល្ងាចក៏សំខាន់ដែរ ស្របពេលមានមនុស្សមួយចំនួនសុខចិត្តមិនញ៉ាំអាហារ ក្រោមហេតុផលចង់រក្សារាង ឬជាប់រវល់ជាដើម។

យោងតាមវេបសាយសុខភាព Healthshots បានឱ្យដឹងថា ការមិនញ៉ាំអាហារពេលល្ងាច អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាព និងសុខុមាលភាពទូទៅរបស់អ្នក ដោយធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ និងបណ្តាលឱ្យមានអតុល្យភាពនៃកម្រិតជាតិស្ករក្នុងឈាម។ ចំណុចសំខាន់ៗអំពីការមិនញ៉ាំអាហារពេលល្ងាចរួចមាន៖

. ជាតិស្ករក្នុងឈាមទាប៖ នៅពេលអ្នកមិនញ៉ាំអាហារពេលល្ងាច កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកធ្លាក់ចុះ បណ្តាលឱ្យអស់កម្លាំង វិលមុខ និងឆាប់ខឹង។

. បញ្ហារំលាយអាហារ៖ របប​អាហារ​មិន​ទៀងទាត់ ​អាច​បង្ក​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់អ្នកដូចជា ហើមពោះ ទល់លាមក និង​រមួលក្រពើ​។

. កង្វះសារធាតុចិញ្ចឹម៖ រាងកាយរបស់អ្នក នឹងមិនទទួលបានសារធាតុចាំបាច់សម្រាប់ដំណើរការត្រឹមត្រូវ។ សារធាតុចញ្ចឹមសំខាន់ៗដែលអ្នកធ្វើឱ្យខ្វះនៅពេលមិនញ៉ាំអាហារពេលល្ងាចមាន វីតាមីន B complex ជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម ស័ង្កសី និងជាតិសរសៃ។

. ការប្រែប្រួលអ័រម៉ូន៖ ឥទ្ធិពលនៃការផ្លាស់ប្តូរអ័រម៉ូន ធ្វើឱ្យអ្នកមានអារម្មណ៍ស្រេកឃ្លាន និងចង់ញ៉ាំអាហារច្រើន ហើយអាចនាំឱ្យឡើងទម្ងន់។ ក្រៅពីនេះ វាក៏ធ្វើឱ្យអារម្មណ៍របស់អ្នកតានតឹងផងដែរ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2371

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia