បរិស្ថានស្អាតមានខ្យល់ល្អសុខភាពក៏ល្អដែរ។ ពេលយើងចេះការពារសុខភាព វាល្អជាងទៅជាព្យាបាល។ ពេលនេះបរិយាកាសមានតំបន់ខ្លះល្អ មានតំបន់ខ្លះមិនល្អនៅឡើយ។ តាមក្រសួងបរិស្ថានបញ្ជាក់ពីស្ថានភាពគុណភាពខ្យល់នៅខ្មែរយើងចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥...គឺមានគុណភាពខ្យល់ គឺ “ល្អ”។ ចំពោះខ្យល់ពុលដែលមានពណ៌ទឹកក្រូចជាខ្យល់កម្រិតបង្គួរមានខេត្តពោធិ័សាត់ និងខេត្តកោះកុង។
ចំពោះខេត្តផ្សេងមានដូចជាពណ៌ខៀវគឺគុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តរតនគិរី ខេត្តព្រះសីហនុ និងខេត្តឧត្តរមានជ័យ
ចំណែកពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ ហើយចុងក្រោយមានពណ៌លឿងៈ មានខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន។