បរិស្ថានខ្យល់មានទំនាក់ទំនាក់ជាមួយសុខភាពណាស់។ ដូចជាពាក្យខ្មែរយើងបានពោលថា ការពារប្រសើរជាព្យាបាល។ ពេលមានជំងឺហើយព្យាបាលអស់លុយច្រើនហើយលំបាកចិត្តថែមទៀត។ ថ្ងៃនេះ មានខ្យល់ពុលកម្រិត“មធ្យម”។ តាមក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៣....ថា គិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។
១. មានខេត្តចំនួន២ មានកម្រិតខ្យល់ពុលបង្គួរគឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ហៅថាពណ៌ទឹកក្រូច
២. -ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន
៣. ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តតាកែវ
៤. ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ។