ជំងឺ
ផ្លែឈើ១ ទម្លាប់ ១ មានសមត្ថភាពអស្ចារ្យការពារអ្នកពីជំងឺមហារីក
Tror Sopheap
February 13 2025
559 views

អ្នកដឹងហើយថា ភេសជ្ជៈ អាហារ បន្លែ និងផ្លែឈើ ជាអាហារមានមុខពីរគឺហូបត្រូវមានសុខភាពល្អ។ បើហូបខុសកើតជំងឺមិនខានទេ។ នៅស្រុកខ្មែរមានបញ្ហាធំមួយបង្កឱ្យកើតជំងឺមហារីកមួយភាគដែរ ក៏ព្រោះតែខ្វះទម្លាប់ហាត់ប្រាណនិងចូលចិត្តហូបអាហារប្រៃផ្អែមលើសកម្រិតជាដើម។ ជាពិសេសការផឹកស្រាច្រើនហ្នឹងតែម្តងជាការរីកលូតលាស់កោសិការមហារីកលឿនខុសពីធម្មតា។ ការស្រាវជ្រាវជាច្រើនបានប្រាប់ថា ការកាត់បន្ថយបញ្ហាមហារីក យើងគួរតែហូបផ្លែឈើឱ្យបានច្រើន។ រួចហើយប្តូរទម្លាប់មកហូបអាហាររាងសាបៗ ជាមួយបន្លែស្រស់ៗ វិញ។ ថ្ងៃនេះ យើងមកដឹងពីផ្លែឈើ១ មានសមត្ថភាពអាចប្រឆាំងនឹងជំងឺមហារីក។

តាមអង្កការ Commonweath Scientific and Industrial Research Organization (CSIRO) ដែលបានសិក្សារកឃើញពីលទ្ធផលថា ការញ៉ាំផ្លែក្រូចពិតជាជួយកាត់បន្ថយការប្រឈមមុខនឹងជំងឺមហារីកក្រពះ មហារីកមាត់ និងមហារីកមួយចំនួនទៀត រហូតបាន ៥០% ឯណោះ។ នេះជាគុណសម្បត្តិផ្លែក្រូចជួយសុខភាពមានដូចជាក្រូចឆ្មារ ផ្លែក្រូចពោធិ៍សាត់  ក្រូចថ្លុង ក្រូចឃ្វិច និងក្រូចសើចជាដើម។ ព្រោះតែផ្លែក្រូចទាំងអស់នេះមានវីតាមីន A មានវីតាមីនC និងមានផ្ទុកជាតិសរសៃរជាសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីកាត់បន្ថយហានិភ័យការកើតជំងឺមហារីក។

ហើយចំពោះផ្លែក្រូចនេះជួយអាចកាត់បន្ថយហានិភ័យការវិវត្តន៍ជំងឺមហារីគ្រាប់ឈាមចំពោះកុមារ មានអាយុចាប់ពី២ទៅ៣ឆ្នាំឡើងទៅដែរ ព្រោះវាមានផ្ទុកវីតាមីនC ជាសាធាតុប្រឆាំងអុកសស៊ីតកម្មមួយមានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរិដែលបង្ករឱ្យកើតជំងឺមហារីកនេះឯង។ ចូរឱ្យកូនហូបផ្លែក្រូចបកពីសំបកវាមានគុណភាពល្អជាទឹកក្រូច។

តាមអ្នកស្រី Katrine Baghurst អ្នកស្រាវជ្រាវ CSIRO បានបញ្ជាក់ដែរថា "ផ្លែក្រូចមានសមត្ថភាពពិសេសអាចការពាររាងកាយតាមរយៈសារធាតុផ្សំអង់ទីអុកស៊ីដង់ (Antioxidant) ហើយពង្រឹងកម្លាំងប្រព័ន្ធភាពស៊ាំរបស់រាងកាយដើម្បីកាត់ការលូតលាស់កោសិការមហារីក ឱ្យកោសិការដុំសាច់មករកសភាពធម្មតាវិញ។ សូម្បីតែការសិក្សាដ៏ធំមួយនៅក្នុងប្រទេសជប៉ុនបានរកឃើញថា អ្នកហូបផ្លែក្រូច ៣ទៅ៤ថ្ងៃក្នុងមួយសប្តាហ៍ ទំនងជាមិនសូវកើតជំងឺមហារីកជាងអ្នកហូបតែ ២ដងឬតិចជាងនេះក្នុងមួយសប្តាហ៍។ ទោះបីផ្លែក្រូចមានគុណប្រយោជន៍ដល់សុខភាពក៏ដោយ ក៏អ្នកត្រូវការទម្លាប់មួយទៀតដើម្បីពង្រឹងរាងកាយប្រឆាំងជំងឺមហារីកដែរគឺទម្លាប់ធ្វើលំហាត់ប្រាណនេះឯង។

យោងតាមលោកវេជ្ជបណ្ឌិត Boling មានប្រសាសន៍ថា អ្នកធាត់បានបង្កើនឱ្យមានហានិភ័យនៃជំងឺមហារីកលឿន ប៉ុន្តែការបញ្ចូលទម្លាប់ធ្វើលំហាត់ប្រាណទៅក្នុងទម្លាប់ជាប្រចាំថ្ងៃរបស់អ្នក វាជួយកាត់បន្ថយជាតិខ្លាញ់ កាត់ការពារជំងឺទឹកនោមផ្អែម ឱ្យតែរក្សាទម្ងន់ឱ្យមានស្ថេរភាពបានល្អ អ្នកមិនងាយកើតជំងឺមហារីកនោះទេ។ ការធ្វើលំហាត់ប្រាណជារឿងល្អបំផុតចំពោះសុខភាពរបស់យើង​ដែលមនុស្សគ្រប់រូបមិនគួររំលងទេ ព្រោះតែទម្លាប់មួយមានសមត្ថភាពប្រឆាំងជំងឺមហារីកបានល្អ៕ អត្ថដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2365

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia