ចំណង់ផ្លូវភេទរបស់បុរសពិតជាសំខាន់ ដែលវាជាសមត្ថភាពក្នុងការបង្កកំណើត និងបង្កើនភាពស្ធិទ្ធស្នាលរួមទាំងក្ដីស្រលាញ់សម្រាប់ចំណងស្នេហា ឬចំណងប្ដីប្រពន្ធ។ តែមានបុរសមួយចំនួន បានជួបប្រទះនឹងបញ្ហាចុះថយចំណងផ្លូវភេទ។ អ្នកទាំងនោះមិនដឹងទេថា ទម្លាប់រស់នៅប្រចាំថ្ងៃ បូករួមទាំងកត្តារាងកាយ និងផ្លូវចិត្ត គឺជាដើមហេតុ។
យោងតាមវេជ្ជបណ្ឌិត អ៊ុច ចាន់ពិសិទ្ធ ជាអ្នកពិនិត្យ និងព្យាបាលជំងឺសម្ពាធឈាម, ទឹកនោមផ្អែម, ថ្លើម, ក្រពះ, ពោះវៀន, ឫសដូងបាត និង សុខភាពផ្លូវភេទ បានឱ្យដឹងថា កត្តា៥ដែលបំផ្លាញសុខភាពផ្លូវភេទរួមមាន៖
១. ស្ត្រេស៖ អ័រម៉ូនអាដ្រេណាលីន (Adrenaline) និង នរអាដ្រេណាលីន (Noradrenaline) ធ្វើឱ្យសាច់ដុំផ្លូវភេទខ្សោយ។
២. អាហារលឿន ឬអាហារដែលមិនផ្ដល់សុខភាព៖ អាហារទាំងនោះសម្បូរសារធាតុខ្លាញ់ ដែលធ្វើឱ្យមានកំណក កកនៅតាមសរសៃឈាម ជាពិសេសសរសៃឈាមប្រដាប់ភេទ។
៣. គេងមិនគ្រប់គ្រាន់៖ ការគេងមិនគ្រប់គ្រាន់រ៉ាំរ៉ៃ ធ្វើឱ្យសុខភាពផ្លូវភេទធ្លាក់ចុះ។
៤. ការពិសាគ្រឿងស្រវឹង៖ គ្រឿងស្រវឹងធ្វើឱ្យអ័រម៉ូនផ្លូវភេទថយចុះ។
៥. ជំងឺកាមរោគ៖ វាអាចធ្វើឱ្យបាត់បង់ចំណង់ផ្លូវភេទគឺ ដោយសារតែរួមភេទឈឺ៕អត្ថបទដោយ៖ មាស ចាន់ដារ៉ា