អាហារ
ខ្សោះជាតិទឹកក្នុងខ្លួន អាចងាកមកមកញ៉ាំភេសជ្ជៈទាំង០៣នេះ
Tror Sopheap
February 19 2025
319 views

បើនិយាយពីការខ្សោះជាតិទឹក នោះមនុស្សជាច្រើននឹងនឹកគិតដល់ទឹក ដោយសារតែទឹកពិតជាមានសារៈសំខាន់ ក្នុងការជួយបំពេញជាតិទឹក បំបាត់ការស្រេកទឹក និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។ បើយោងតាមវេបសាយសុខភាព MedicineNet បានឱ្យដឹងថា ក្រៅពីទឹកក៏មានភេសជ្ជៈមួយចំនួន​ដែលជួយបំពេញជាតិទឹក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងធ្វើឱ្យរាងកាយមានភាពរហ័សរហួន។ ភេសជ្ជៈដែលអាចញ៉ាំជំនួសទឹកសម្រាប់អ្នកមិនចង់ញ៉ាំទឹក រួមមាន៖

. ទឹកដូង៖ វាជាប្រភពដ៏ល្អនៃអាឡិចត្រូលីត ដែលជួយឱ្យអ្នករក្សាជាតិទឹកបាន ហើយវាក៏មានកាឡូរីនិងជាតិស្ករទាប បូករួមទាំងវីតាមីននិងសារធាតុរ៉ែផងដែរ។ វាជាជម្រើសភេសជ្ជៈកីឡាដ៏ល្អបំផុត បន្ទាប់ពីការហាត់ប្រាណ។

. ទឺកឃ្មុំនឹងក្រូចឆ្មា៖ ​ទឹកឃ្មុំ​ក្រូចឆ្មា​ជា​ភេសជ្ជៈ​ផ្តល់​ភាព​ស្រស់ស្រាយ និង​ផ្តល់​សុខភាព​ល្អ ​ដែល​រួម​បញ្ចូល​នូវ​រសជាតិ​ជូរចេញពី​ក្រូចឆ្មា​ជាមួយនឹង​ភាពផ្អែម​ល្ហែម​នៃ​ទឹកឃ្មុំ​។ ភេសជ្ជៈ​នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថាមាន​អត្ថប្រយោជន៍ដល់​សុខភាព​ជា​ច្រើន រួម​មាន​ជំនួយ​ដល់​ការ​រំលាយ​អាហារ បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ និង​លើក​កម្ពស់​ជាតិ​ទឹក​។

. តែបៃតង៖ តែបៃតង មានជាតិកាហ្វេអ៊ីនតិចជាងតែខ្មៅ ខណៈវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងថែមទាំងការពារការខូចខាតកោសិកា។ ក្រៅពីនេះ វាត្រូវបានបញ្ជាក់ក្នុងការបញ្ចុះកូឡេស្ដេរ៉ុល ធ្វើឱ្យឡើងនូវលំហូរឈាម និងជួយស្ថានភាពមួយចំនួនទាក់ទងនឹងបេះដូង។

យ៉ាងណាមិញ នៅក្នុងសមរភូមិទប់ទល់ការខ្សោះជាតិទឹក គឺទឹកនៅតែឈ្នះ ដោយសារតែទឹកមិនមានជាតិកាហ្វេអ៊ីន ស្ករ ឬសារធាតុបន្ថែមផ្សេងទៀតទេ ដែលវាជាទម្រង់នៃជាតិទឹកដ៏បរិសុទ្ធបំផុត៕

អត្ថបទដោយ៖ មាស ចាន់ដារ៉ា

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3253

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia