កុមារ
រឿងពិសេសៗម៉ាក់កំពុងពពោះត្រូវដឹង បើចង់ឱ្យកូនមកមានសុខភាពល្អ និងមានមុខមាត់ស្អាត

នៅពេលដែលអ្នកមានផ្ទៃពោះជាលើកដំបូង អ្នកត្រូវការសារធាតុចិញ្ចឹមមួយចំនួនបន្ថែមទៀតដូចជា ប្រូតេអ៊ីន ជាតិដែក អាស៊ីតហ្វូលិក និងអ៊ីយ៉ូត។ មួយវិញទៀត វាក៏សំខាន់ផងដែរក្នុងការទទួលបានជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់។ ការជ្រើសរើសរបបអាហារត្រឹមត្រូវអាចជួយឱ្យអ្នកមានគភ៌ ទទួលបាននូវទារកដែលមានសុខភាពល្អ និងរាងកាយមុខមាត់ស្អាតរឹងមាំ។ នេះ​ជា​ផ្នត់កំនិត​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ម្ដាយថ្មីថ្មោងឱ្យ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ​អំឡុង​ពេល​មាន​ផ្ទៃពោះរួមមាន៖

- ទទួលទានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិជាច្រើនប្រភេទដួចជា ផលិតផលទឹកដោះគោគ្មានជាតិខ្លាញ់ ឬក៏មានជាតិខ្លាញ់ទាប និងអាហារសម្បូរទៅដោយប្រូតេអ៊ីន។

- ជ្រើសរើសអាហារ និងភេសជ្ជៈដែលមានជាតិស្ករតិច ខ្លាញ់ឆ្អែតតិច និងសូដ្យូម(អំបិល)។

- ជ្រើសរើសគ្រាប់ធញ្ញជាតិ និងម្សៅចម្រាញ់ ដែលមាននៅក្នុងអាហារដូចជា នំខូឃី នំបុ័ង និងអាហារសម្រន់មួយចំនួនដែលសម្បូរជីវៈជាតិ។

នៅក្នុងនោះដែរ បើយោងតាមប្រភព My Health Finder បានឱ្យដឹងផងដែរថា អ្នកម្ដាយថ្មីថ្មោងអាចទទួលទាននូវអាហារសុមទ្រចំនួន០៨ទៅ១២អោន(ស្មើនឹង៣៤០ក្រាម)ក្នុងមួយសប្ដាហ៍។ ជាការពិតណាស់ ត្រី និងខ្យងមានខ្លាញ់ល្អសម្រាប់អ្នក និងកូននៅក្នុងពោះរបស់អ្នក។ ប៉ុន្តែអ្នកក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ ត្រីខ្លះសម្បូរទៅដោយជាតិបារតខ្ពស់ ដែលអាចបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់ទារក។ អាហារដែលអ្នកគួរជ្រើសរើសគឺ ត្រីធូណាកំប៉ុង ត្រីCod ត្រីHerring អយស្ទ័រ​ ត្រីសាម៉ុង បង្គា និងត្រីទីឡាបយ៉ា។

មួយវិញទៀត អាហារដែលអាចមានបាក់តេរីច្រើន ដែលអាចប៉ះពាល់ដល់កូនរបស់អ្នក ដែលអ្នកគួរតែនៅអោយ​ឆ្ងាយ​ពីវារួមមាន៖

-ត្រីឆៅ (មិនទាន់ឆ្អិន) ឬកម្រ (មិនទាន់ឆ្អិន) ឬត្រីខ ដូចជាស៊ូស៊ី ឬអយស្ទ័រឆៅ

-ឈីសទន់ៗ (ដូចជា feta, Brie, និង goat cheese) លុះត្រាតែពួកគេត្រូវបាន pasteurized (កំចាត់មេរោគអស់)

- សាច់ឆៅ បសុបក្សី ឬស៊ុតឆៅ

- បន្លែឆៅរួមមាន ផ្កាខាត់ណា សាឡាត់ និងសណ្តែកបណ្តុះជាដើម។

ប្រសិនបើអ្នកផឹកកាហ្វេ ឬតែ ចូរជ្រើសរើសប្រភេទផលិតដែលមានសញ្ញាអក្សរdecaf ហើយចូលជ្រើសរើសផលិតផលមិនដូវផ្អែម ហើយកុំបន្ថែមស្ករ។ ជាពិសេសអ្នកគួរផឹកទឹកជំនួសឱ្យភេសជ្ជៈដែលមានជាតិស្ករបន្ថែមដូចជា សូដា ភេសជ្ជៈផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំង ឬកីឡាជាដើម។ សូមកុំទទួលជាតិស្រា ឬជាតិអាល់កុលអំឡុងពេលពពោះ៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

កូនៗ! ញ៉ាំអាហារមានសារជាតិ ១នេះ ប៉ូវខួរក្បាល រាងកាយលូតលាស់លឿន ហើយរឹងមាំ
Tror Sopheap
March 31 2025
3.1 K views

#កុមារ

កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
2.2 K views

#កុមារ

ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
378 views

#កុមារ

ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
March 16 2025
1.5 K views

#កុមារ

អប់រំកូនបែបសម័យទំនើប ឪពុកម្តាយលែងឈឺក្បាល កូនលែងក្បាលរឹង ហើយកូនគិតទៀត
Tror Sopheap
March 13 2025
1.6 K views

#កុមារ

អាហារ ៦មុខសម្បូរជាតិខ្លាញ់ល្អៗ ចិញ្ចឹមខួរក្បាលកុមា ពូកែចងចាំ មិនឈឺច្រើន
Tror Sopheap
March 4 2025
2.3 K views
អត្ថបទថ្មីៗ
#ព័ត៌មានApril 18 2025
ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
#ព័ត៌មានApril 18 2025
អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
#ចិត្តសាស្ត្រApril 17 2025
៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
#អាហារApril 17 2025
អាហារទាំង ៤មុខនេះ សម្បូរវីតាមីន D ជួយប៉ូវឆ្អឹងរឹងមាំដល់ចាស់
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia