ក្រូចឆ្មា គឺជាផ្លែឈើដែលសំបូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាមិនត្រឹមតែជួយសម្អាតរាងកាយប៉ុណ្ណោះទេ ប៉ុន្តែជួយឱ្យស្បែកស្អាត ថ្លើមដំណើរការល្អ និងសម្រកទម្ងន់បានផងដែរ។ ផ្អែកតាមគេទំព័រ Healthline ការលាយទឹកក្រូចឆ្មាជាមួយអំបិលបន្តិច ហើយផឹកនៅពេលព្រឹក គឺជាវិធីសាមញ្ញប៉ុន្តែមានអត្ថប្រយោជន៍ច្រើនដូចជា៖
១. ជួយសម្អាតពោះវៀន និងបញ្ចេញជាតិពុល៖ ទឹកអំបិលក្រូចឆ្មាជួយជួយដល់ការរំលាយអាហារបានល្អ កាត់បន្ថយការទល់លាមក។ អ្នកអាចលាយទឹកក្តៅមួយកែវជាមួយអំបិលបន្តិច ហើយបន្ថែមទឹកក្រូចឆ្មាស្រស់ប្រហែលពាក់កណ្តាលស្លាបព្រា។ ប្រសិនបើចង់ឱ្យកាន់តែមានប្រសិទ្ធិភាព អាចបន្ថែមខ្ញីបន្តិចផងដែរ។
២. ជួយឱ្យស្បែកស្អាត និងភ្លឺថ្លា៖ វីតាមីន C នៅក្នុងក្រូចឆ្មាមានតួនាទីយ៉ាងសំខាន់ក្នុងការផលិតកូឡាជែន ដែលជាសារធាតុធ្វើឱ្យស្បែកភ្លឺថ្លា និងបន្ថយភាពចាស់។
៣. បន្សាបជាតិពុលក្នុងថ្លើម៖ ទឹកអំបិលក្រូចឆ្មាមានសារធាតុជួយបន្សាបជាតិពុល និងបំបាត់បាក់តេរីនៅក្នុងថ្លើម។ វាជួយឱ្យថ្លើមធ្វើការបញ្ចេញសារធាតុពុលចេញពីរាងកាយ និងរក្សាថ្លើមឱ្យមានសុខភាពល្អ។
៤. ជួយសម្រកទម្ងន់៖ ក្រូចឆ្មាមានជាតិសរសៃ pectin ដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយការឃ្លាន។ វាក៏ជួយឱ្យរាងកាយដុតខ្លាញ់ដែលលើស និងបង្កើនប្រសិទ្ធភាពក្នុងការរំលាយអាហារផងដែរ។ របៀបផឹកឱ្យមានប្រសិទ្ធភាព អ្នកអាចផឹកវាមុនអាហារពេលព្រឹកប្រហែល 30 នាទី អាចជួយបន្ថយការឃ្លានបានល្អ។
៥. ជួយបំបាត់ការឈឺបំពង់ក៖ បើអ្នកមានអាការៈឈឺបំពង់ក ការផឹកទឹកក្តៅលាយជាមួយអំបិល និងទឹកក្រូចឆ្មានឹងជួយសម្អាតបាក់តេរី និងបន្ធូរបន្ថយការឈឺចាប់បានល្អ។
ប៉ុន្តែត្រូវចាំថា ទោះបីការផឹកទឹកអំបិលក្រូចឆ្មាមានអត្ថប្រយោជន៍ច្រើន ក៏គួរតែផឹកក្នុងបរិមាណតិចៗ និងមិនគួរផឹកពេលពោះទទេនោះទេ។ ព្រោះការផឹកពេលពោះទទេអាចបណ្តាលឱ្យក្រពះរងសម្ពាធ ឬឈឺចាប់។ ហើយក៏មិនគួរលាយអំបិល ឬក្រូចឆ្មាក្នុងបរិមាណច្រើនពេកដែរ ព្រោះអាចប៉ះពាល់ដល់ស្រទាប់ក្រពះ និងបំពង់អាហារ។ អ្នកគួរផឹកវាបន្ទាប់ពីផឹកទឹកក្តៅមួយកែវ ឬ ៣០ នាទីបន្ទាប់ពីអាហារពេលព្រឹកនោះទើបទទួលបានប្រសិទ្ធភាព៕
អត្ថបទដោយ៖ សារួ