សម្រស់
កុំធ្វើដាច់ខានទម្លាប់ ៤ នេះ បើចង់បានស្បែកស្អាត សម៉ដ្ឋគ្មានស្នាមមុន
Pov Saru
November 24 2025
324 views

មនុស្សយើងមានប្រភេទស្បែកខុសៗគ្នា ការថែទាំក៏ខុសដែរ។ អ្នកមួយចំនួនអនុវត្តតែ ៣ ជំហានគឺ សម្អាតមុខ ផ្តល់សំណើម និង ការពារកម្តៅថ្ងៃ ក៏អាចជួយឱ្យស្បែកស្អាតបាន។ ខណៈដែលអ្នកខ្លះទៀតចូលចិត្តប្រើផលិតផលច្រើនជាន់លើគ្នា ប៉ុន្តែគ្រូពេទ្យជំនាញខាងសើស្បែកជាច្រើនព្រមានថា ការធ្វើបែបនេះអាចធ្វើស្បែកកាន់តែយ៉ាប់ ធ្វើឱ្យស្ទះរុន្ធញើស និងងាយរកលាក ។ ទោះបីជាយ៉ាងណា មិនថាអ្នកមានប្រភេទស្បែកអ្វីក៏ដោយ មានរឿង ៤ យ៉ាងដែលអ្នកគួរជៀសវាងដាច់ខាត បើចង់បានស្បែកស្អាត និងមានសុខភាពល្អ។

១. កុំរំលងឡេការពារកម្តៅថ្ងៃ៖ ការការពារកម្តៅថ្ងៃគឺជាជំហានសំខាន់មិនអាចខ្វះបាន។ មិនថានៅកន្លែងត្រជាក់ ឬនៅក្នុងផ្ទះក៏ដោយស្បែករបស់អ្នកនៅតែអាចរងការប៉ះពាល់ពីពន្លឺ UVA និង UVB  ពេលខ្លះពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួច សូម្បីពន្លឺចេញពីអេក្រង់ទូរស័ព្ទក៏អាចធ្វើឱ្យស្បែករងការខូចខាតបានដូចគ្នា។ ដូច្នេះឡេការពារកម្ដៅត្រូវតែលាបជាប្រចាំថ្ងៃ ហើយអាចលាបមួយថ្ងៃ ២ ដងប្រសិនបើអ្នកនៅក្រោមកម្ដៅថ្ងៃខ្លាំង ព្រោះបើអ្នកមើលរំលងឡេការពារកម្ដៅថ្ងៃហើយ ទោះអ្នកប្រើផលិតផលផ្សេងក៏គ្មានប្រយោជន៍ដែរ។ 

២. កុំញិចមុន ឬយកដៃប៉ះស្បែកមុខញឹកញាប់ពេក៖ ក្នុងមួយថ្ងៃៗដៃរបស់យើងប៉៉ះពាល់របស់់ច្រើនណាស់  បាក់តេរី និងកម្ទេចកម្ទីធូលីដី ក៏ទំនងជាមានច្រើនដូចគ្នា ដូច្នេះនៅពេលដែលយើងយកដៃផ្ទាល់មកញិចមុន ឬប៉ះពាល់ស្បែកញឹកញាប់ពេកធ្វើឱ្យបាក់តេរីទាំងអស់នោះតោងជាប់នៅលើស្បែក អាចបង្កឱ្យស្ទះរុន្ធញើស ឡើងមុនលើសដើម និងធ្វើឱ្យស្បែកងាយរលាក។ ជម្រើសល្អ អ្នកមានមុនគួរទៅរកអ្នកជំនាញដើម្បីរកផលិតផលដែលត្រូវជាមួយស្បែកសម្រាប់ព្យាបាលឱ្យបានត្រឹមត្រូវ ការប្រើដៃញិចមុនមិនត្រឹមតែធ្វើឱ្យមុនឆ្លងទៅតំបន់ផ្សេងទេ ប៉ុន្តែថែមទាំងបង្កឱ្យស្បែកខូចជាងមុនផងដែរ។

៣. លាងមុខកុំប្រើកម្លាំងខ្លាំងៗពេក៖ ច្រឡំអីច្រឡំបាន តែកុំច្រឡំថា ការដុសខ្លាំងៗជួយសម្អាតស្បែកបានជ្រៅ និងធ្វើឱ្យស្បែកភ្លឺថ្លា។ ព្រោះការពិត ធ្វើបែបនេះនឹងអាចបង្កឱ្យមានរបួស ធ្វើឱ្យរបាំងការពារស្បែកចុះខ្សោយ ធ្វើឱ្យស្បែកស្ងួត និងកើតក្រហម ជាដើម។ ការលាងមុខប្រចាំថ្ងៃ ត្រូវជ្រើសរើសសាប៊ូដែលត្រូវជាមួយស្បែក ដាក់សាប៊ូនៅលើដៃត្រដុសឱ្យមានពពុះ រួចចាំយកទៅញីលើស្បែកមុខថ្នមៗ។ ស្បែកមនុស្សយើងមិនត្រូវការត្រដុសខ្លាំងពេកទេ វាត្រូវការភាពទន់ភ្លន់ ដែលអាចឱ្យវាមានឱកាសស្ដារខ្លួនឡើងវិញ និងរក្សាសំណើមបានល្អជាងមុន។ 

៤. កុំប្រើផលិតផលច្រើនប្រភេទពេក៖ ការប្រើប្រាស់ផលិតផលច្រើនប្រភេទមិនបានជួយអ្វីឡើយ ផ្ទុយមកវិញវាបែរជាធ្វើឱ្យស្បែកពិបាកទទួលយកសារធាតុដែលត្រូវជាមួយវា និងធ្វើឱ្យឆាប់រលាក។ ស្បែកត្រូវការភាពសាមញ្ញ និងការថែទាំមួយដែលថេរជាមួយផលិតផលតិច ប៉ុន្តែមើលឃើញប្រសិទ្ធភាពពិត។ 

ចង់ឱ្យស្បែកស្អាត មិនបាច់ធ្វើអ្វីច្រើនទេ ត្រឹមសម្អាតមុខឱ្យបានត្រឹមត្រូវ ផ្ដល់សំណើមដល់ស្បែក និងលាបឡេការពារកម្ដៅថ្ងៃឱ្យបានជាប្រចាំ ជាមួយនឹងការជៀសវាងទម្លាប់ទាំង ៤ខាងលើនេះ អ្នកក៏អាចរក្សាស្បែកឱ្យសុខភាពល្អ និងមើលទៅក្មេងជាងវ័យបាន៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia