សង្កេតឃើញថា អ្នកដែលមានមុនមុខស្នាមមួយចំនួនពួកគាត់ចូលចិត្តយកដៃទៅកេះ ឬប្រើប្រាស់ឧបករណ៍ញេចមុនដោយខ្លួនឯងជាប្រចាំ។ ទម្លាប់នេះគឺប្រៀបដូចជាពួកគាត់កំពុងតែបំផ្លាញកោសិកាស្បែកមុចខាងលើរបស់ខ្លួនឯង កាត់តែញេចកាន់តែរលាក កាន់តែកេះកាន់តែឆ្លងមេរោគខ្លាំង ដូច្នេះគួរបញ្ឈប់ទម្លាប់ទាំងនេះ ហើយជំនួយមកវិញដោយទម្លាប់ផ្សេង។
ជាការពិតណាស់ បញ្ហាស្បែកមុខមុន និងស្នាម ត្រូវបានគេរកឃើញថា របបអាហារ អាចជាផ្នែកសំខាន់មួយក្នុងការជួយកម្ចាត់នូវបញ្ហាស្បែកមុខងាយឡើងមុនឱ្យបាត់ទៅវិញបានឆាប់រហ័សជាមួយនឹងការបន្សល់ស្លាកស្នាមតិចបំផុត ឬរលុបបាត់គ្មានសល់នៅលើស្បែកមុខ។
អាហារ២ក្រុមដែលអ្នកគួរញ៉ាំអំឡុងពេលមុខកើតមុន និងធ្វើឱ្យមុនរបស់អ្នកឆាប់រាបមានដូចខាងក្រោម៖
១. ញ៉ាំអាហារមានផ្ទុកអូមេហ្គា៣៖ អូមេហ្គា៣ គឺជាសមាសធាតុអាស៊ីតល្អមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយ និងប្រព័ន្ធខួរក្បាល បង្កើនសារធាតុចិញ្ចឹមជួយពន្លឿនការកោសិកាលូតលាស់ បង្រឹងប្រព័ន្ធភាពស៊ាំដែលសរីរាង្គគ្រប់ផ្នែក ជួយកាត់បន្ថយការលាកផ្សេងៗ និងជួយបំបាត់មុន។ យោងតាមប្រភព healthline បានឱ្យដឹងថាការបរិភោគអាហារអូមេហ្គា៣ដែលមានដូចជា សាច់ត្រី ត្រីសាម៉ុង សាច់គោធម្មជាតិ ស៊ុតមាន់ ខាត់ណា និងគ្រាប់ធញ្ញជាតិ ជារៀងរាល់ថ្ងៃគឺជួយធ្វើឱ្យមុនរបស់អ្នកឆាប់ជាសះស្បើយ និងរលាយបាត់ពីមុខ។ ពីព្រោះសារធាតុអូមេហ្គា៣ វាមានតួនាទីប្រឆាំងទៅនឹងការរលាក ជាពិសេសគឺគ្រាប់មុន ដូច្នេះប្រសិនជាអ្នកកំពុងតែមានបញ្ហាមុខកើតមុនច្រើន អ្នកត្រូវតែញ៉ាំអាហារដែលមានអូមេហ្គា៣ឱ្យបានច្រើន។
២. អាហារជាតិសរសៃ៖ ជាតិសរសៃអាហារគឺជាធាតុផ្សំនៅក្នុងអាហារមួយចំនួនដូចជា ដំឡូង ខាត់ណាខៀវ សណ្តែក ផ្លែប៊ឺរ ផ្លែប៉ោម ពោត ជាដើម វាជួយអ្នកក្នុងការរំលាយអាហារ និងបញ្ចេញសារធាតុដែលបង្ក ឱ្យកើតមុន និងស្បែកក្មេងជាងវ័យ។ មិនត្រឹមតែប៉ុណ្ណោះ ជាតិសរសៃអាចជួយកាត់បន្ថយការស្រូបយកជាតិខ្លាញ់នៅកម្រិតពោះវៀន ជួយការពារស្បែកកុំឱ្យឡើងខ្លាញ់ ជួយកាត់បន្ថយការរលាកដែលបណ្តាលមកពីមុន ជួយប្រព័ន្ធរំលាយអាហារក្នុងការដុតកាកសំណល់ និងជាតិពុល ជួយរក្សាតុល្យភាពអ័រម៉ូន និងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។
ភេសជ្ជៈ២ជួលលាងមេរោគមុនចេញពីមុខ និងការពារមុនកុំឱ្យកើតមកសារជាថ្មីមានដូចជា៖
១. ទឹកខ្មេះប៉ោម+ក្រូចឆ្មារ+ទឹកក្តៅឧណ្ហៗ៖ លាយខ្មេះប៉ោមកន្លះព្រាបាយ ជាមួយនឹងក្រូចឆ្មារ១ចំណិតក្នុងទឹកក្តៅឧណ្ហៗ១កែវ ផឹកនាពេលព្រឹកក្រោយពីទទួលទានអាហារ អាចជួយរក្សាសុខភាពស្បែកបានល្អ។ ដោយហេតុថា នៅក្នុងក្រូចឆ្មារ និងទឹកខ្មេះប៉ោម ផ្ទុកទៅដោយសារជាតិវីតាមីនC ជំនួយដល់ស្បែកប្រឆាំងនឹងបាក់តេរីអាក្រក់ រ៉ាឌីកាល់សេរី ពន្យាភាពចាស់ បណ្តេញជាតិពុលចេញពីស្បែក ជួយដល់ប្រព័ន្ធរំលាយអាហារឱ្យមានដំណើរការស្រូបយកសារធាតុរ៉ែ និងធ្វើឱ្យសុខភាពក្រពះមានតុល្យភាព pH ឡើងវិញ ដើម្បីធ្វើឱ្យរាងកាយទទួលបាននូវសារចាតិចិញ្ចឹមគ្រប់គ្រាន់ទៅបំប៉នសុខភាពស្បែកពេញរាងកាយ។
២. រមៀតឡាតេ៖ ទឹកដោះគោស្រសកម្តៅឱ្យក្តៅឧណ្ហៗ១កែវលាយជាមួយនឹងម្សៅរមៀត១ស្លាបព្រាកាហ្វេ ផឹកព្រឹក-ល្ងាច មានតួនាទីពិសសេសក្នុងការកាត់បន្ថយបញ្ហារលាកក្រោមស្រទាប់ស្បែកបង្កឱ្យឡើងមុន ប្រឆាំងនឹងរោគបាក់តេរីផ្សេងៗដែលបណ្ដាលឱ្យស្បែកងាយឡើងរោល រមាស់ ឬឡើងក្រហម និងថែមទាំងបំប៉នកោសិកាឱ្យលូតលាស់ថ្មីបានល្អ ជួយបន្តឹងស្បែកមុខ។
គូសបញ្ជាក់ផងដែថា ត្បិតថាអាហារនិងភេសជ្ជខាងលើមិនមែនជាថ្មី ប៉ុន្តែវាគឺសមាសធាតុដែលជួយព្យាបាលស្បែកមិនពីខាងក្នុង ប្រសិនបើអ្នកព្យាយាមញ៉ាំនិងផឹកវាឱ្យបានទៀងទាត់រាល់ថ្ងៃ៕
អត្ថបទដោយ៖ មឿន គន្ធា