សម្រស់
ឡើងមុនលើថ្ពាល់ដដែលៗ មិនព្រមបាត់សោះ មើល៥ចំណុចនេះឡើងវិញ
Senghong Kong
June 20 2024
1.2 K views

សម្រាប់អ្នកដែលគាត់ចេះតែឡើងមុនលើថ្ពាល់មិនបាត់សោះ លាបផលិតផលបាត់ហើយមកវិញៗ ៥ចំណុចខាងក្រោមនេះអាចជាដំណោះស្រាយសម្រាប់អ្នក។

ជាធម្មតាមុនអាចកើតឡើងពេញផ្ទៃមុខ ប៉ុន្តែក៏មានអ្នកមួយចំនួន គាត់ឡើងមុនតែមួយកន្លែងដែលមានន័យថា បើគាត់កើតលើថ្ពាល់ កើតតែលើថ្ពាល់ហ្នឹងរហូតមិនបាត់សោះ។ ជាធម្មតា មុនវាបណ្តាលមកពីប្រេងដែលកកកុញនៅក្នុងរន្ធរោមច្រើន បង្កជាមុន បង្កើនការរលាកលើស្បែក។

ច្បាស់ណាស់បើយើងឡើងមុន គឺត្រូវតែទៅរកផលិតផលលាបហើយ ប៉ុន្តែបើលាបហើយនៅតែមិនបាត់ អាចមកពីលាបមិនត្រូវ ឬអាចមកពីកត្តាតូចៗដែលយើងមើលរំលងដែលវាអាចរំខានដល់ការព្យាបាលមុនរបស់យើងមិនបាត់សោះ។

ហេតុនេះក្រៅពីប្រើផលិតផល ការឡើងមុនលើថ្ពាល់ភាគច្រើន ភ្ជាប់គ្នាជាមួយនឹងកត្តាអនាម័យ​ ប្រសិនបើចង់បំបាត់មុនលើថ្ពាល់បានលឿនជាងមុន គួរតែមើលចំណុចទាំងអស់នេះឡើងវិញ។

១ សង្កេតមើលថាតើមានឧស្សាហ៍យកដៃមកប៉ះឬក៏ច្រត់ថ្ពល់ឬអត់? ចំណុចនេះ អាចមកពីមេរោគឆ្លងទៅស្បែក តាមរយៈដៃដែលមិនបានសម្អាតបានល្អ។

២ ព្យាយាមសម្អាតជក់ឬប៉ុងផាត់មុនឱ្យបានញឹកញាប់។

៣ មុនលើទូរស័ព្ទមកនិយាយត្រូវប្រាកដថា បានសម្អាតស្អាត ព្រោះវាអាចផ្ដុំដោយធូលីដី មេរោគដែលយើងមើលមិនឃើញ។

៤ សម្អាតកន្លែងគេងឱ្យបានស្អាត ជាពិសេសបោកគួកស្នោមភួយ ខ្នើយ ព្រោះមុខរបស់យើងគឺត្រូវប៉ះផ្ទាល់រាល់យប់ជាប្រចាំ ហើយក្នុងរយៈពេកយូរទៀត។

៥ ការប្រែប្រួលអ័រម៉ូន មុនលើថ្ពាល់ភាគច្រើនក៏អាចមកពីការប្រែប្រួលអ័រម៉ូនរបស់យើងដែរ ចឹងគួរតែព្យាយាមសម្រាកឱ្យបានច្រើន និងសង្កេតមើលរបបអាហារដែលយើងញ៉ាំ គួរតែកាត់បន្ថយជាតិស្ករ ស៊ុត ទឹកដោះគោ ប្រសិនបើអ្នកទាំងអស់គ្នាញ៉ាំហើយឃើញថាឡើងមុនខុសធម្មតា។

 ការបំបាត់មុន ត្រូវការប្រើសារធាតុសកម្មដែលអាចចូលទៅសម្លាប់មេរោគ សម្អាតរន្ធរោមបាន ហើយការព្យាបាលមុន ក៏ខុសៗគ្នាទៅតាមប្រភេទមុន និងស្ថានភាពស្បែកមនុស្សម្នាក់ៗផងដែរ ហេតុនេះសូមកុំប្រើផលិតផលតាមគ្នា គួរប្រឹក្សាជាមួយអ្នកជំនាញជាមុន មុននឹងប្រើប្រាស់៕

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1093

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អាហារJuly 6 2024
ពេលវេលា និងបរិមាណដ៏ល្អបំផុត ដើម្បីញុំាទឹកដោះគោស្រស់ ទឹកDetox និងទឹកក្រូចច្របាច់ ជំនួយដល់រាងកាយ
#ព័ត៌មានJuly 5 2024
មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ប្រកាសដាក់សម្ពោធឳ្យប្រើប្រាស់ម៉ាស៊ីនស្កែន​ដ៏ទំនើប MRI 3 Tesla និងកាតសមាជិក​ថ្មី(Prime&Prime+)
#អាហារJuly 5 2024
ផ្លែប៊ឺរមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត
#ចិត្តសាស្ត្រJuly 5 2024
ផលអវិជ្ជមាន ៣យ៉ាងធ្វើឱ្យបាត់ខ្លួនឯង ព្រោះតែរងឥទ្ធិពលពីសម្តីអ្នកជិតខាងនេះឯង
#អាហារJuly 5 2024
ញុំាល្មមៗបានហើយ! ញុំាសាច់ច្រើនងាយប្រឈមជំងឺ២នេះខ្លាំងបំផុត គ្រោះថ្នាក់ដល់ជីវិត
#អាហារJuly 5 2024
មិនហាត់ប្រាណក៏ជួយឱ្យអ្នកសម្រកគីឡូបានដែរ ពេលអ្នកញ៉ាំអាហារតាមរបៀបនេះ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia