អាហារ
ធូរថ្លៃហើយស្រួលរកទៀត! ញុំាទឹកអំពៅជួយដល់សុខភាព​ ចៀសពីជំងឺ
Vuthea Morn
January 16 2021
1.8 K views

ប្រភពរូបថត៖ The FRESH Sugarcane & Juice

ទឹកអំពៅជាភេសជ្ជៈដ៏ពេញនិយមមួយដែលមនុស្សទូទៅចូលចិត្ដញុំាដើមី្បបំបាត់ការហេវហត់អស់កម្លាំង និងធ្វើឲ្យអារម្មរណ៍យើងស្រស់ថា្លនូវដែលបានញុំាវា។ ​គុណសម្បត្តិដ៏ច្រើនលើសលុបដែលរាប់ររៀបមិនអស់ពីភេសជ្ជៈមួយប្រភេទនេះគឺជួយដល់យើងឲ្យទទួលបានសុខភាព​ល្អ និងអាចការពារជំងឺផ្សេងៗបានទៀតផង។ ខាងក្រោមនេះជាគុណសម្បត្តិទាំងដែលទទួលបានពីការញុំាទឹកអំពៅ៖

-ផ្ដល់ថាមពល៖ ប្រសិនអ្នកមានអារម្មណ៍ថាអស់កម្លាំង ហើយមានអាការៈវិលមុខ ឬអារម្មណ៍មិនស្រស់ថ្លា លោកអ្នកអាចយកទឹកអំពៅមកទទួលទានបានព្រោះក្នុងទឹកអំពៅសម្បូរដោយកាល់សូ្យម ប៉ូតាសូ្យម ផូស្វ័រ និងជាតិដែកជាច្រើនដែលជួយបំពេញជាតិស្ករក្នុងបរិមាណមួយដែលយើងបាត់បង់ទៅ។

-បង្កើនភាពសុំា៖ វាសម្បូរដោយសារធាតុប្រឆំាងអុកស៊ីតកម្ម ជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងនូវជំងឺផ្សេងៗ និងជួយបង្កើនភាពសុំាដល់រៀងកាយ។ សារធាតុអេឡិចត្រូលីតដែលមានក្នុងទឹកអំពៅជួយដល់ការខ្សោះជាតិទឹក ដោយបំពេញនូវជាតិទឹកបន្ថែមដល់សារពាង្គកាយ។ ហើយវាជួយព្យាបាលជំងឺផ្ដាសាយ ប្រឆាំង នឹងគ្រុនក្ដៅបានផងដែរ។

-ព្យាបាលជំងឺខាន់លឿង៖ ជំងឺខាន់លឿងគឺជាជម្ងឺមួយដែលអ្នកអាចរកឃើញសារធាតុពណ៌លឿងនៃស្បែក និងភ្នាសផ្សេងៗនៃសារពាង្គការ។​ ជំងឺនេះកើតឡើងដោយសារ Billirubin(ប៊ីលីរ៉ុប៊ីន)ដែលជាសារធាតុរាវដែលបណ្ដាលមកពីថ្លើមដំណើរការមិនល្អ។ ដូនេះបើចង់ការពារពីជំងឺមួយនេះអ្នកគួរតែទទួលទានទឹកអំពៅឲ្យបានជាប្រចាំ​​ព្រោះក្នុងទឹកអំពៅជួយពង្រឹងថ្លើមរបស់អ្នកឲ្យដំណើរការបានល្អ។

-បំបាត់ការទល់លាមក៖ បើតាមAyurvedaបានឲ្យដឹងថា នៅក្នុងទឹកអំពៅជួយធ្វើឲ្យប្រសើរឡើងនូវចលនាពោះវៀនដំណើរការបានល្អ និងបំបាត់អាការៈទល់លាមកយ៉ាងមានប្រសិទ្ធភាព។ ជាពិសេសវាក៏មានផ្ទុកជាតិអាល់កាឡាំងដែលជួយព្យាបាលអាស៊ីត និងការរលាកក្រពះផងដែរ។

-ការពារពីជំងឺមហារីក៖ គេដឹងថាក្នុងទឹកអំពៅមានសារធាតុ flavonoids ប្រឆាំងនិងជំងឺមហារីកយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ដែលវាមានតួនាទីជួយការពារអ្នកពីការកើនឡើងនៃកោសិកាមហារីក និងជួយរារាំដល់ជំងឺមហារីកក្រពេញប្រូស្ដាត​ និងមហារីកសុដន់។

ក្រៅពីផ្ដល់ថាមពល និងការពារពីជំងឺផ្សេងៗទឹកអំពៅគឺមានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ​​បង្កើនភាពរឹងមាំដល់ឆ្អឹង​និងធ្មេញ បំបាត់ការឈឺករ បំបាត់ការក្រហាយទ្រូង ជួយដល់ការសម្រកទម្ងន់​...។ ដូច្នេះដើម្បីទទួលបាននូវសុខភាពល្អអ្នកគួរតែទទួលទានទឹកអំពៅឲ្យបានជាប្រចាំ ប៉ុន្ដែមុននឹងទទួលទានសូមជ្រើសរើសឲ្យបានត្រឹមត្រូវ ព្រោះទឹកអំពៅមួយចំនួនអាចបន្ថែមសារធាតុមេស្ករពីលើបន្ថែម៕

អត្ថបទដោយ៖ភី សៅឌី

ចង់ផឹកទឹកអំពៅមានអនាម័យរសជាតិឆ្ងាញ់ច្រើនរសជាតិអាចសាកនៅ The FRESH Sugarcane & Juice




 

 

 

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1463

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 27 2025
អ្នកដឹកនាំអស្ចារ្យធ្វើរឿងនេះ នាំបុគ្គលិកខំធ្វើការ ហើយមិនស្រ្តេសនោះទេ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia