អាហារ
ភេសជ្ជៈអស្ចារ្យ ៣នេះ ជួយអ្នកឱ្យមានអាយុវែង ការពារកុំឱ្យដាច់សរសៃឈាម

តាម Dan Buettner ជាអ្នកជំនាញផ្នែកអាយុវែងបានចំណាយពេលជាច្រើនឆ្នាំសិក្សាតំបន់ខៀវជាតំបន់មនុស្សអាយុជាងគេក្នុងលោកគឺពួកគាត់អាចរស់នៅដល់អាយុ ១០០ឆ្នាំ។ ដំណើរជីវិតរស់នៅបានយូរបែបនេះ មានផ្នែកមួយគឺភេសជ្ជៈជួយសរសៃឈាមឱ្យដំណើរបានល្អ។ តាមលោក Buettner ប្រាប់ថា ភេសជ្ជៈទាំង ៣នេះឱ្យអ្នករស់នៅមានអាយុវែង។

លោក Dan Buettner បញ្ជាក់ថា កាហ្វេត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅតំបន់ Ikaria, Sardinia និង Nicoya ព្រោះវាជាភេសជ្ជៈពេញនិយមបានផ្សារភ្ជាប់ទៅនឹងអត្រាទាបការពារជំងឺផាកឃីនសុនឬជំងឺភ្លេច និងការពារការដាច់សរសៃឈាមយ៉ាងល្អផងដែរ។ អ្នកអាយុវែងភាគច្រើនព្រោះតែពួកគាត់(អ្នកខ្លះអត់បានផឹកកាហ្វេតែចំនួនតិច) ​ជាតិ​កាហ្វេអ៊ីនដែល​ក្នុង​កាហ្វេ​​ជា​កត្តា​សំខាន់ឱ្យអារម្មណ៍មនុស្សរីករាយនិងសរសៃឈាមរបស់ខួរក្បាលមានដំណើរស្រួល ការពារជំងឺដាច់សរសៃឈាមនេះឯង។

សម្រាប់ភេសជ្ជៈមួយទៀត តាមការសិក្សាជាច្រើនពីតំបន់មនុស្សអាយុនោះបានបង្ហាញថា ការផឹកស្រាទំពាំងបាយជូរ ស្រាក្រហមពីរកែវ ទៅបីកែវជាពិសេសអំឡុងពេលញ៉ាំអាហារជាមួយមិត្តភក្តិកាត់បន្ថយអត្រាមរណភាព។ វាជួយសរសៃឈាមមានកម្តៅរស់ស្រួលពេញរាងកាយ។ សហគមន៍ហ្គ្រីនហ្សិនចំនួន4ក្នុងចំណោម5ផឹកស្រាក្នុងកម្រិតមធ្យម ជាផ្នែកនៃរបៀបរស់នៅរបស់ពួកគេ។ បើយោងតាមអ្នកជំនាញអាហារូបត្ថម្ភ Tracy Lockwood Beckerman ស្រាទំពាំងបាយជូរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដោយហេតុនេះហើយវាជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

តាមវេជ្ជបណ្ឌិត Sunni Patel បានបំភ្លឺអំពីអត្ថប្រយោជន៍ការផឹកទឹកថា ការផឹកទឹកគ្រប់គ្រាន់ជួយរក្សាបរិមាណឈាមដំណើរការបានត្រឹមត្រូវ និងលើកកម្ពស់ចរាចរឈាមល្អបំផុត។ គាត់សង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាជាតិទឹកបន្ថែមទៀតថា ការផឹកទឹកឱ្យបានគ្រប់គ្រាន់ធានាថា ឈាមរបស់អ្នកបានហូរយ៉ាងរលូនតាមសរសៃឈាមនីមួយៗ ជួយកាត់បន្ថយហានិភ័យនៃការកកឈាម។ លើសពីនេះ ព្រោះសារធាតុទឹកជួយកាត់បន្ថយកំហាប់សមាសធាតុឈាមបានល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia