អំឡុងពេលពពោះ គឺជាពេលវេលាសំខាន់បំផុតមួយសម្រាប់ស្រ្តី ក្នុងការថែទាំដើម្បីធ្វើឱ្យទារកក្នុងផ្ទៃលូតលាស់ល្អ ទាំងអវយវៈនិងខួរក្បាលរបស់ទារក។ ជាការពិតណាស់ មានករណីការកង្វះការថែសុខភាពរបស់ស្រ្តី បានជះជាផលអាក្រក់ដល់អាយុជីវិតរបស់កូនក្នុងផ្ទៃ អាចរលូត កូនក្នុងផ្ទៃ កើតមកអវយវៈមិនគ្រប់លក្ខណៈ ពិការខួរក្បាល ឬក៏កើតមកមិនគ្រប់ខែក៏មាន។
យោងតាមរយៈប្រភព .parents ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា អំឡុងពេលស្រ្តីមានផ្ទៃពោះ ការថែទាំសុខភាពឱ្យត្រូវក្បូន គឺអាចជួយឱ្យទារកលូតលាស់ល្អ សុខភាពមាំមួន ខួរក្បាលឆ្លាតវៃ កើតមកមិនងាយឈឺច្រើនឡើយ ដូច្នរះស្រ្តីត្រូវអនុវត្តទម្លាប់៥យ៉ាងនេះកុំខាន ជួយបានច្រើនណាស់។
១.ទទួលទានជាតិដែក៖ ការទទួលទានជាតិដែក គឺមានប្រយោជន៍បំផុតញុំាអំឡុងពេកពពោះ ពីព្រោះថា ជាតិដែកអាចជួយបង្កើន កម្រិតអុកស៊ីសែនជួយដល់កការលូតលាស់របស់កុមារ។ ផ្ទុយទៅវិញប្រសិនណាខ្វះជាតិដែកអាចប៉ះពាល់ដល់ការលូតលាស់របស់ទារក លូតលាស់មិនល្អ រួមទាំង មានiqទាបកើនឡើង ដូច្នេះស្រ្តីមានផ្ទៃពោះត្រូវទទួលទានជាតិដែកឱ្យបានគ្រប់គ្រាន់។
២.រក្សាទម្ងន់៖ នៅអំឡុងពេលពពោះ ស្រ្តីត្រូវគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវចៀសវាង ញុំាច្រើន ហើយអាហារមិនល្អចំពោះសុខភាព អាចនាំឱ្យឡើងគីឡូបាន ។ ដោយហេតុថាការឡោះងគីឡូនេះ អាចប៉ះពាល់ដល់សុខភាពខ្លួនឯងផង ដូចជាប្រឈមជាមួយជំងឺលើសឈាម ទឹកនោមផ្អែម ប្រភេទទី២ រួមទាំងជំងឺបេះដូងផង កត្តាឡើងគីឡូនេះ អាចធ្វើឱ្យស្រ្តីសម្រាលកូនមិនគ្រប់ខែ ហើយទារកដែលកើតមិនគ្រប់ខែ អាចមានពបញ្ហាសុខភាពខ្លាំង។
៣.ទទួលទានអូមេហ្កា៣៖ តាមរយៈការសិក្សា មួយនៅក្នុងសាលាវេជ្ជសាស្រ្ត Havard បានបញ្ជាក់ឱ្យដឹងផងដែរថា អាស៊ីតអូមេហ្កា៣ គឺមានប្រយោជន័យ៉ាងច្រើន ប្រសិនណាស្រ្តីពពោះ ញុំាត្រីមានអាស៊ីតអូមេហ្កា៣នៅអំឡុងត្រីមាសទី២ ឃើញថា ការអភិវឌ្ឃខួរក្បាលកុមារលួតលាស់ល្អណាស់ បើតាមការធ្វើតេស្ត នៅពេលពួកគេអាយុ៦ឆ្នាំ។
៤ញុំាអាស៊ីតហ្វូលិក៖ គឺជាប្រភេទវីតាមីន ដែលស្រ្តីមានផ្ទៃពោះ គួរតែញុំាឱ្យបានគ្រប់គ្រាន់ ជាប្រចាំថ្ងៃ ព្រោះអាស៊ីតហ្វូលិកមានប្រយោជន៍ជួយការពារ ការពិការភាពខួរក្បាល និងខួរឆ្អឹងខ្នង អវយវទារក ពីកំណើត ដូច្នេះស្រ្តីត្រូវព្យាយាមញុំា តាំងពីចាប់ផ្ដើមពពោះដើម្បីឱ្យទារកលូលាស់បានពេញលេញ។
៥.បន្លែ ផ្លែឈើ ស្រ្តីមានផ្ទៃពោះត្រូវញុំាឱ្យបានគ្រប់គ្រាន់ ព្រោះមានប្រយោជន៍ដល់សុខភាពទារក ទាំងរាងកាយ ខួរក្បាល រួមទាំងសុខភាពរបស់ស្រ្តីជាម្ដាយផ្ទាល់ផងដែរ ហលយបន្លែផ្លែឈើទាំងនោះដូចជា ផ្លែប័រ ផ្លែប៉ោម ស្រ្តបឺរី ខាត់ណាស់ ការ៉ុត ស្ពៃ ប៉េងប៉ោះ…ជាដើម៕
អត្ថបទដោយ៖ ប៉ែត ធីតា