សម្រស់
វេជ្ជបណ្ឌិត ប្រាប់២វិធីធ្វើឱ្យក្លៀកសស្អាត បាត់ខ្មៅ បាត់ក្លិន មិនខូចរន្ធរោម&ស្បែកក្លៀក
Senghong Kong
January 22 2023
14.9 K views

ក្លៀកខ្មៅមិនសស្អាតក៏ជាបញ្ហា ក្លៀកសប៉ុន្តែបែបញើសច្រើន មានក្លិនមិនល្អក៏ជាបញ្ហា។ បញ្ហាទាំងនេះធ្វើឱ្យបាត់បង់ទំនុកចិត្ត គ្មានភាពក្លាហាន មិនហ៊ានពាក់អាវវាលក្លៀក មិនហ៊ាននៅជិតអ្នកដទៃខ្លាចភាយក្លិនមិនល្អដល់គេ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន អ្នកត្រូវដឹងជាមុនសិន ថាកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកមានបញ្ហាក្លៀក។ ផ្អែកតាមវេជ្ជបណ្ឌិតជំនាញទេព សុរិសា កត្តា២ធំៗសំខាន់ដែលធ្វើឱ្យក្លៀកខ្មៅ មិនស្អាតឬមានបញ្ហា មានកត្តាខាងក្នុងនិងខាងក្រៅ។

កត្តាខាងក្នុង អាចមកពីហ្សែនពីកំណើត ស្ត្រីមានផ្ទៃពោះ និងធាត់លើសគីឡូជាដើម។ ចំពោះកត្តាខាងក្រៅ អាចបណ្ដាលមកពីការប្រើប្រាស់រ៉ូអនលាបក្លៀកឬផលិតផលបំបាត់ក្លិនច្រើនពេក ផលិតទាំងអស់នោះមានសារធាតុម្យ៉ាងដែលប្រើប្រាស់កាន់តែយូរនឹងធ្វើឱ្យក្លៀកខ្មៅ។ ចំពោះស្ត្រីដែលលេបថ្នាំពន្យារកំណើត ចាប់ពី៣ខែឡើងទៅនឹងធ្វើឱ្យក្លៀកប្រែម្ដងបន្តិចៗខ្មៅជាងមុន។ មួយវិញទៀត បណ្ដាលមកពីការកោររោម ជម្រុះរោមក្លៀកមិនបានត្រឹមត្រូវ ការកោរឬដកញឹកញាប់ពេក(ចាប់ពី៣ដងក្នុង១សប្ដាហ៍) ជាពិសេសបច្ចុប្បន្នកំពុងពេញនិយមខ្លាំងការទិញឡេសឺបាញ់ជម្រុះរោមក្លៀកដោយខ្លួនឯង។

វេជ្ជបណ្ឌិតបានលើកឡើងថា បញ្ហាដែលអ្នកបាញ់ឡេសឺដោយខ្លួនឯងអាចនឹងជួប ធ្វើឱ្យក្លៀកខូចឬខ្មៅលើសដើម កើតឡើងដោយសារប្រើប្រាស់មិនត្រូវបច្ចេកទេស។ ដោយសារម៉ាស៊ីនទាំងនេះ ត្រូវមានកំណត់កម្រិតវាច្បាស់លាស់ ទាំងរយៈពេលក្នុងការបាញ់ របៀបក្នុងការចុចបាញ់ពីកម្រិតណាទៅកម្រិតណា ហើយគួរតែបាញ់ម្ដងប៉ុន្មានដងក្នុង១កន្លែងទៅ១កន្លែង ពី១ជំហានទៅ១ជំហាន។ បើប្រើប្រាស់មិនបានត្រឹមត្រូវនឹងធ្វើឱ្យខូចក្លៀកលឿនបំផុត។

សំណួរសួរថា តើធ្វើបែបណាទើបអាចដោះស្រាយបញ្ហានេះ កាត់បន្ថយឬបំបាត់បញ្ហាក្លៀកខ្មៅ ឬមានក្លិនបាន? វេជ្ជបណ្ឌិត ទេព សុរិសា បានចែករំលែកវិធីធ្វើឱ្យក្លៀកស្អាតជា២របៀប៖

វិធីធម្មជាតិ៖ យកក្រូចឆ្មារ១ចំណិត ស្ករស១ស្លាបព្រា លាយឱ្យសព្វបញ្ចូលគ្នា ហើយលាបម៉ាហ្សាល្មមៗលើក្លៀក១នាទី លាងទឹកចេញ សូមចាំថាកុំប្រើដៃធ្ងន់ត្រូវម៉ាហ្សាល្មមៗបំផុត ម៉ាហ្សាបែបនេះ២ដងក្នុង១សប្ដាហ៍។ បន្ទាប់ដកឬកោររោមក្លៀករួមថ្មីៗធ្វើឱ្យរន្ធរោមបើក ឬដាច់រលាត់តិចតួច ហេតុនេះកុំប្រើផលិតផលបំបាត់ក្លិន ឬម៉ាស្សាម៉ាសនេះភ្លាមៗ គួរទុកហោចណាស់២ទៅ៣ថ្ងៃសិនចាំលាបឬម៉ាហ្សា។ ការប្រើម៉ាសធម្មជាតិនេះ វាអាចជួយកាត់បន្ថយក្លិន កាត់បន្ថយខ្មៅ និងអាចជួយកាត់បន្ថយការប្រើផលិតផលបំបាត់ក្លិនឬរ៉ូអនបាន។ មួយវិញទៀត កុំដកឬកោររោមឬជម្រុះរោមក្លៀកញឹកញាប់ពេក វានឹងធ្វើឱ្យរន្ធរោមកាន់តែធំ រោមកាន់តែក្រាស់ សរសៃធំៗ ខ្មៅជាងមុន។ ​ អាចប្រើប្រាស់រ៉ូអន ឬផលិតផលបំបាត់ក្លិនបាន ប៉ុន្តែកុំប្រើរាល់ថ្ងៃ គួរកាត់បន្ថយមកយូរៗម្ដងវិញ។

វិធីបច្ចេកទេស៖ អ្នកអាចទៅជួបជាមួយគ្រូពេទ្យជំនាញ ជាធម្មតាក្រុមអ្នកជំនាញ និងពិនិត្យរកបញ្ហាជាមុនសិន ដើម្បីឱ្យដឹងថាក្លៀកមានបញ្ហាដោយសារអ្វី ទើបធ្វើឱ្យខ្មៅ ឬមានក្លិន និងខូចរន្ធរោមជាដើម។ បន្ទាប់មកក្រុមអ្នកជំនាញនឹងព្យាបាល ទៅតាមបញ្ហាជាក់ស្តែង អាចធ្វើតាមវិធីសាស្ត្រ២ តាមរយៈការជម្រុះដោយឡេសឺ ឬការចាក់ឌីថុក។ វិធីសាស្ត្រទាំង២នេះ នឹងជួយឱ្យជម្រុះរោមអស់ពីគល់រោម ធ្វើឱ្យក្លៀកសស្អាត បំបាត់ក្លិន និងជួយឱ្យស្បែកក្លៀកតឹងស្អាតផងដែរ។ ការបាញ់ឡេសឺអាចធ្វើរៀងរាល់២សប្ដាហ៍ម្ដង ឬអាចយូរជាងនេះតាមស្ថានភាពក្លៀកជាក់ស្តែង នៅពេលដែលរោមដុះមកវិញវានឹងតូចឆ្មារ ហើយមិនពណ៌មិនខ្មៅនោះទេ។ ចំពោះការចាក់ឌីថុក អាយុរបស់វាចាប់ពី៨ខែទៅ១ឆ្នាំទើបវារលាយអស់។

គួរឱ្យដឹងផងដែល វេជ្ជបណ្ឌិត ទេព​ សុរិសា ជាវេជ្ជបណ្ឌិតឯកទេស​ផ្នែកសម្ផស្ស និងបានបញ្ចប់ការសិក្សាបណ្តុះបណ្ដាលផ្នែកស្បែកនិងសរសៃសក់បន្ថែម ដែលមានសញ្ញាប័ត្រទទួលស្គាល់ពីប្រទេសថៃនិងជប៉ុន។ ក្រោយពីបម្រើការងារក្នុងគ្លីនិកនៅប្រទេសថៃជាច្រើនឆ្នាំ វេជ្ជបណ្ឌិតក៏ប្តូរមកបម្រើការងារនិងគ្លីនិកសើរស្បែកនិងកែសម្ផស្សឯកជនក្នុងស្រុក២កន្លែងទៀត ហើយបច្ចុប្បន្ន វេជ្ជបណ្ឌិតជាស្ថាបនិកនិងជាវេជ្ជបណ្ឌិតប្រចាំការនៅគ្លីនិកDoctor Risa ផងដែល៕

អត្ថបទដោយ៖ Senghong

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#ជំងឺFebruary 23 2025
អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
#ចិត្តសាស្ត្រFebruary 23 2025
អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia