សម្រស់
អនុវត្តឱ្យទៀង! តិចនិកលាបឡេការពារកម្តៅថ្ងៃ៤ពេល ជួយថែស្បែកមុខ បញ្ចៀសបញ្ហាមុនគ្រប់ប្រភេទ
Mourn Kunthea
November 3 2022
355 views

ឡេការពារកម្តៅថ្ងៃ(Sunscreen) ជាឡេដែលមានតួនាទីសំខាន់បំផុតក្នុងការការពារផ្ទៃមុខក៏ដូចជាស្បែករបស់យើងពីពន្លឺព្រះអាទិត្យ។ ហើយការលាបឡេការពារកម្តៅថ្ងៃបានត្រឹមត្រូវ គឺវាជួយឱ្យស្បែករបស់យើងមានសំណើមតឹងណែន មិនងាយមានស្នាមជ្រីវជ្រួញ និងការពារស្បែកពីភាពចាស់ផងដែរ។

ជាការពិតណាស់ បច្ចុប្បន្ននេះឃើញថាមនុស្សមួយចំនួនធំបានប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំ ប៉ុន្តែមានតែមួយចំនួនតូចប៉ុណ្ណោះដែលប្រើប្រាស់ឡេការពារកម្តៅថ្ងៃបានត្រឹមត្រឹម។ ដោយសង្កេតឃើញថា មនុស្សភាគច្រើនគឺតែងតែលាបឡេការពារកម្តៅថ្ងៃតែ១ដងប៉ុណ្ណោះក្នុង១ថ្ងៃគឺនៅពេលព្រឹក។ នេះហើយជាការលាបដែលខុសក្បួន ពីព្រោះថា គ្រប់ម៉ាកប្រេនឡេការពារកម្តៅថ្ងៃទាំងអស់ មិនទាន់មានឡេការពារកម្តៅថ្ងៃណាមួយដែលមានសមត្ថភាពការពារស្បែកមុខបានពេញ១ថ្ងៃនៅឡើយទេ។ យ៉ាងយូរបំផុតគឺការពារបានតែ៣ម៉ោងប៉ុណ្ណោះបន្ទាប់ពីលាប ផុតពីម៉ោងនេះទៅគឺទាមទារឱ្យ លាបសារឡើងវិញម្តងទៀតទើបអាចការពារស្បែកមុខបាន។

ជាក់ស្តែង បើតាមការឱ្យដឹងពីគេហទំព័រ nivea ណែនាំថា ពេលវេលាលាបឡេការពារកម្តៅថ្ងៃដែលត្រឹមត្រូវ តាមក្បួន និងការពារស្បែកពីពន្លឺព្រះអាទិត្យបានល្អបំផុតគឺលាបរៀងរាល់ ២ទៅ៣ម៉ោងម្តង បើគិតជាពេលគឺ១ថ្ងៃលាប៤ពេល ព្រឹក២ពេល ថ្ងៃ២ពេល។

១. លាបពេលព្រឹកចន្លោះម៉ោង ៧-៨ព្រឹក១ដង

២.​លាបឡើងវិញនៅម៉ោង ១០-១១ព្រឹក១ដងទៀត

៣. លាបនៅម៉ោង១-២រសៀល១ដង

៤. លាបឡើងវិញនៅម៉ោង៣រសៀល១ដងទៀត។

របៀបនៃការលាបឡេការពារកម្តៅថ្ងៃឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់អ្នកត្រូវលាបទៅតាមរបៀបខាងក្រោម៖

·  ជ្រើសឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF លើសពី៣០ ពីព្រោះវាជួយការពារមុខរបស់យើងពីកម្តៅថ្ងៃបានល្អ។

·  អ្នកចាំបាច់ត្រូវតែលាបឡេការពារកម្តៅថ្ងៃឱ្យបានមុនពេលចេញទៅខាងក្រៅ ១៥នាទី ពីព្រោះរយៈពេលនេះជាពេលដែលសាច់ឡេកំពុងតែជ្រាបចូលទៅក្នុងស្រទាប់ស្បែករបស់អ្នក និងជួយការពារកម្តៅថ្ងៃបានយ៉ាងល្អ។ ករណីអ្នកលាបហើយភ្លាមចេញទៅក្រៅត្រូវកម្តៅថ្ងៃភ្លាមធ្វើឱ្យស្បែកមុខរបស់អ្នកប្រឈមជាមួយការឡើងជាំ និងស្នាមអុចខ្មៅ។

·  លាបឡេការពារកម្តៅថ្ងៃឱ្យសព្វពេញមុខ ដោយអ្នកអាចចាក់ល្បាយឡេការពារកម្តៅថ្ងៃរបស់អ្នកដាក់លើម្រាមដៃទាំង៣(ដៃចង្អុល ដៃកណ្តាល និងដៃនាង) រួចសឹមយកល្បាយនោះទៅដាក់នៅត្រង់ចំណុច៥សំខាន់ៗមានដូចជា ថ្ងាស ថ្ពាល់ឆ្វេង ថ្ពាល់ស្តាំ ចុងច្រមុះ និងចង្កា រួចលាបរាងជារង្វង់ថ្នមៗរហូតទាល់តែសព្វស្បែកមុខល្អ។

បម្រាម៖ ពេលលាបឡេការពារកម្តៅថ្ងៃរួច ហាមយកដៃទៅទះនៅលើមុខខ្លាំងពីព្រោះការធ្វើបែបនេះមិនបានជួយឱ្យសាច់ឡេការពារកម្តៅថ្ងៃចូលស្បែកបានល្អនោះទេ គឺជាការធ្វើឱ្យស្បែកមុខចុះខ្សោយ ហើយអាចប្រឈមទៅនឹងការជាំមុខ។ អ្វីដែលអ្នកគួរធ្វើគឺអ្នកគ្រាន់តែយកបាតដៃទាំង២របស់អ្នកមកផ្តិតៗនៅលើមុខថ្នមតែប៉ុណ្ណោះ៕

The two finger rule for sunscreen

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
466 views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
319 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
241 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
235 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
#ចិត្តសាស្ត្រJanuary 8 2025
ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia