ចិត្តសាស្ត្រ
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
181 views

ជីវិតនេះមិនងាយស្រួលក្នុងការរស់នៅទេ បើអ្នកគ្មានវិធីគិតពិសេសដើម្បីរកផ្លូវចេញទេ ជីវិតរបស់អ្នករស់នៅគ្មានក្តីសុខគឺមានតែភាពស្មុគស្មាញ និងការបាក់ទឹកចិត្តតែប៉ុណ្ណោះ។ បើអ្នកកំពុងតែមានបញ្ហាបែបនេះ អ្នកគួរយកល្បិចការគិតរបស់លោក Andrew Matthews ដើម្បីស្រាយចិត្តរបស់អ្នកចេញពីបញ្ហាការងារ និងជីវិតប្រចាំថ្ងៃ។ គាត់បាននិយាយថា “ចូរអ្នកនៅធ្វើអ្វីដែលខ្លួនស្រឡាញ់ ទើបជីវិតគ្មានសម្ពាធច្រើន”។

លោក Andrew Matthews បានបកស្រាយបន្ថែមថា អ្នកជាមនុស្សតែមួយគត់ ដែលធ្វើខ្លួនឱ្យមានភាពរីករាយនិងមានគុណភាព។ បើអ្នកធ្វើការងារដែលអ្នករីករាយ អ្នកកាន់តែងាយនឹងទទួលបានភាពជោគជ័យកាន់តែច្រើន។ ចូរអ្នកគិតចំណុចទី១. ចូរអ្នកបង្កើតទង្វើដែលមានក្តីស្រឡាញ់ចំពោះអ្វីដែលអ្នកកំពុងតែធ្វើក្នុងពេលនេះ។ ចំណុចទី២. ចូរអ្នកចេញដំណើរទៅតាមសំឡេងបេះដូងរបស់អ្នក។ តើចំណុច ២នេះមានការប្រឆាំងគ្នាទេ?

នៅក្នុងពេលខ្លី អ្នកត្រូវខំប្រឹង ខំអត់ធ្មត់ ហើយធ្វើវាឱ្យអស់ពីសមត្ថភាពដើម្បីទាញប្រយោជន៍ឱ្យច្រើនបំផុតនៅក្នុងស្ថានភាពពេលនេះ ដើម្បីរុញជីវិតរបស់អ្នកចេញពីគ្រាលំបាក។ បើអ្នកត្រូវការលុយ អ្នកប្រហែលជាត្រូវការអត់ធ្មត់សន្សំលុយឱ្យបានច្រើននៅក្នុងការងារបច្ចុប្បន្នសិន ដើម្បីរៀបចំផែនការបន្តទៅអនាគត។ ជីវិតដែលមានភាពរីករាយរយៈពេលវែង អ្នកត្រូវអ្វីមួយជាអារម្មណ៍ពេញចិត្តមានក្តីស្រឡាញ់ឱ្យចិត្តអ្នកកក់ក្តៅ។

អ្នកត្រូវចាំថា ក្នុងលោកនេះ គ្មានទេ! ការងារល្អឥតខ្ចោះ ជីវិតរីករាយឥតខ្ចោះ និងគ្រួសារល្អឥតខ្ចោះ មានតែខ្លួនអ្នករស់នៅជាមួយភាពមិនល្អឥតខ្ចោះឱ្យទៅរកល្អឥតខ្ចោះម្តងបន្តិចៗនោះឯណោះ។ បើអ្នកមិនចូលចិត្តការងាររបស់អ្នកទេ លោកអ្នកមានជម្រើសពីរ ទី១. ចូរអ្នកត្រូវផ្លាស់ប្តូរអារម្មណ៍ចេញ និងទី២. ចូរអ្នកផ្លាស់ប្តូរការងារចេញ។

លោក Andrew Matthews បានពន្យល់ថា អ្នកមើលការងារនិងជីវិតរបស់អ្នកដទៃហាក់ដូចជាងាយស្រួល ហើយសប្បាយជាងការងារនិងជីវិតរបស់ខ្លួន ហើយរកបានលុយច្រើនជាងទៀត។ តាមពិតទៅ! អ្វីៗ នៅលើលោកយើងនេះ ការងារដែលល្អឥតខ្ចោះ ហើយឆាប់មានបានលឿននោះទេ។ មានការគិតវិជ្ជមានក្នុងភាពជាក់ស្តែងទេ ហើយរីករាយក្នុងការខំប្រឹងពេលបច្ចុប្បន្នឱ្យខ្លាំងបំផុត ទើបជីវិតរបស់អ្នកនឹងមានក្តីសុខជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2298

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
Tror Sopheap
January 6 2025
97 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
165 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
212 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
181 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
229 views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
231 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
229 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
212 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
181 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia