ការរួមភេទជាផ្នែកមួយនៃជីវិតមនុស្សចំពោះដៃគូជីវិត និងជីវិតប្តីប្រពន្ធជារឿងសុភមង្គលក្នុងផ្ទះ។ យើងមិនលើកទឹកចិត្តឱ្យលោកអ្នកមានដៃគូខាងក្រៅច្រើន ឬក្បត់ប្រពន្ធកូននោះទេ។ វាអាចឆ្លងរោគច្រើននាំទុក្ខដាក់ខ្លួន។ យើងនិយាយនៅទីនេះពីអត្ថប្រយោជន៍ការរួមភេទជីវិតប្តីប្រពន្ធជួយឱ្យការរស់នៅអ្នកមានអាយុវែង។
តាមគេហទំព័រអន្តរជាតិ CNN បានចុះផ្សាយថា មានអ្នកស្រាវជ្រាវបានធ្វើការតាមដានលើជីវិតគូស្វាមីភរិយាចំនួន ៤៩៥គូដែលបានចំណាយពេលវេលាប្រហែល ២០ឆ្នាំ បានរកឃើញថា អ្នកបង្កើនការរួមភេទច្រើនក្នុងរយៈពេលប្រាំមួយខែដំបូងបន្ទាប់ពីមានបញ្ហាគាំងបេះដូង ពួកគេមានហានិភ័យនៃការស្លាប់តិចជាង ៣៥% វាល្អជាងអ្នកមិនបានរួមភេទអ្វីសោះ។ អ្នក(បញ្ហាបេះដូង)រួមភេទមានអាយុវែងជាងអត់បានរួមភេទ។
តាមការសិក្សាលើបុរស និងស្ត្រីជាជនជាតិអ៊ីស្រាអែលមានចំនួន ១.១២០នាក់ ចាប់ពីអាយុ ២២ទៅ៦៥ឆ្នាំ បានបង្ហាញថា ការរួមភេទជួយបង្កើនអត្រារេបស់មនុស្សរស់នៅមានអាយុវែង ក្រោយពេលគេមានបញ្ហាគាំងបេះដូង។ អ្នករួមភេទលើស ១ដងក្នុងមួយសប្ដាហ៍ មានអត្រារស់ ៣៣% ចំណែកអ្នករួមភេទតិចជាង ១ដងក្នុងមួយសប្ដាហ៍មានអត្រារស់ ២៨% និងអ្នករួមភេទ ១ដងក្នុងមួយសប្ដាហ៍ មានអត្រារស់រហូតដល់ ៣៧%ឯណោះ។ ព្រោះសកម្មភាពផ្លូវភេទជួយសង្រ្គោះសម្ពាធឈាមខ្ពស់ដើរស្រួល កាត់ជាតិកូលេស្ដេរ៉ូលខ្ពស់ចេញពីរាងកាយ និងស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម... បើយើងធៀបជាមួយអ្នករួមភេទ ១ដង/សប្ដាហ៍។
តាមលោកសាស្ត្រាចារ្យ Yariv Gerber ជាអ្នកនិពន្ធការសិក្សានៃសាកលវិទ្យាល័យ Tel Aviv ក្នុងប្រទេសអ៊ីស្រាអែល បានបញ្ជាក់ថា "ការរួមភេទជាសកម្មភាពផ្លូវភេទហើយក៏ជាសញ្ញាសម្គាល់នៃការពង្រឹងសុខភាពដ៏ល្អបំផុត”។ លោកបានបន្តថា ការបន្តសកម្មភាពផ្លូវភេទភ្លាមៗ បន្ទាប់ពីអ្នកមានបញ្ហាការគាំងបេះដូងជាផ្នែកមួយឱ្យអ្នកយល់ឃើញដោយខ្លួនឯងថា អ្នកមានសុខភាពល្អ មានមុខងារប្រព័ន្ធរាងកាយរឹងមាំ មានសម្រស់ក្មេងជាងវ័យ និងជាមនុស្សស្វាហាប់មាំ។ នេះជារបៀបរស់នៅឱ្យអ្នកមានសុខភាពល្អមានអាយុវែង”។
ព្រោះថាការរួមភេទដូចជាការហាត់ប្រាណដែរ។ វាជួយកាត់បន្ថយហានិភ័យបញ្ហាបេះដូងមានប្រសិទ្ធភាពបំផុត។ ហើយលោក Yariv បានបញ្ជាក់ថា ការរួមភេទជាញឹកញាប់នាំឱ្យរាងកាយមនុស្សមានការបម្រែបម្រួលផ្នែកជីវសាស្ត្រដើម្បីឱ្យមនុស្សកាន់តែរស់នៅបានយូរ។ ព្រោះការរួមភេទមានការពាក់ព័ន្ធជាមួយបណ្ដុំក្រូម៉ូសូម ហើយវាឆ្លើយតបបានល្អជាមួយបញ្ហាអស់ស្ត្រេស។ នេះជាការបញ្ជាក់ដែរថា ពេលផ្លូវចិត្តមនុស្សល្អ នាំឱ្យពួកគេមានអាយុកាន់តែវែងជាមួយដៃគូផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព