ចិត្តសាស្ត្រ
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
176 views

មានពាក្យមួយរបស់បរទេសបានលើកឡើងថា ពេលព្រឹកអ្នកមានអារម្មណ៍យ៉ាងណា ស្ទើរពេញមួយថ្ងៃអ្នកក៏មានអារម្មណ៍បែបហ្នឹងដែរ។ បើអ្នកមានអារម្មណ៍ខឹង មួម៉ៅច្រើននោះ មួយថ្ងៃហ្នឹងអ្នកមានអារម្មណ៍ស្រូបទាញរឿងមិនល្អៗ ចេះតែចូលមកក្នុងជីវិតរហូត។ អ៊ីចឹងហើយ អ្នកត្រូវការទម្លាប់ទាំង៣នេះ ជួយអារម្មណ៍ពេលព្រឹកឱ្យចិត្តរីករាយ៖

១.ក្រោកភ្លាម ចាប់ផ្តើមជីវិតជាថ្មី៖ តាមព្រះពុទ្ធមានពុទ្ធដីកាថា ពេលព្រឹកជាពេលអ្នកមានជីវិតជាថ្មី អ្នកត្រូវខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគុណភាពជីវិតរបស់អ្នកមានក្តីសុខ។ អ្នកឃើញទេ! នេះជាថ្ងៃថ្មីដែលអ្នកត្រូវចាប់ផ្ដើមដោយគំនិតវិជ្ជមាន ឱ្យចិត្តរបស់អ្នកមានភាពរីករាយ។ ចូរអ្នកក្រោកពីដំណេកភ្លាម ចូរអ្នកស្រមៃរឿងល្អៗ ហើយព្យាយាមធ្វើកិច្ចការណមួយឱ្យបញ្ចប់ពេលព្រឹកដូចជាហាត់ប្រាណជាដើម វាជាកត្តាជម្រុញឱ្យជីវិតរបស់អ្នកមានម្ចាស់ការលើខ្លួនឯងមានក្តីសុខ។

២.ចេះអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯង៖ សព្វថ្ងៃនេះ អ្នកត្រូវចាំថា បើសមត្ថភាពរបស់អ្នកលូតយឺត អ្នកមិនអាចប្រកួតប្រជែងជាមួយអ្នកដទៃឈ្នះនោះទេ។ ដូច្នេះហើយ! អ្នកត្រូវអភិវឌ្ឍន៍សមត្ថភាពជារៀងរាល់ព្រឹកតាមរយៈធ្វើការងារ តាមរយៈការស្តាប់ពីអ្នកជំនាញឱ្យចំគោលដៅរបស់អ្នក រៀនពីមនុស្សជុំវិញ និងអាចសៀវភៅជាដើម ដើម្បីមានគំនិតមានសមត្ថភាពខ្លាំងជាងមុន។ ហើយការសម្រេចក្តីស្រមៃក៏ងាយស្រួលដែរ។ មានសំណួរខ្លះពេលព្រឹកអ្នកគួរសួរខ្លួនឯងថា ថាតើថ្ងៃអនាគតអ្នកចង់ក្លាយជាមនុស្សបែបណា ? តើអ្នកចង់បានគ្រួសារបែបណា? នេះជាសំណួរឆ្លុះបញ្ចាំងពីខ្លួនឯង ឱ្យអ្នកមានការខំប្រឹងប្រែងដើម្បីសម្រេចក្តីស្រមៃ។

៣. ប្រើពាក្យដុតចិត្ត៖ មានន័យថា ជាការប្រើពាក្យល្អៗបញ្ជាក់ប្រាប់ខ្លួនឯងឱ្យមានអារម្មណ៍រីករាយពេលព្រឹក។ តាមលោក Hal Elord ជាអ្នកនិពន្ធបានលើកឡើងថា អ្នកអាចសរសេរពាក្យល្អៗដែលអ្នកនឹងប្រើដើម្បីបញ្ជាក់ប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ។ អ្វីដែលអ្នកគួរសរសេរគឺ តើអ្វីដែលអ្នកពិតជាចង់បានខ្លាំងបំផុត? ហេតុអ្វីបានជាអ្នកចង់បានវា? តើអ្នកត្រូវធ្វើខ្លួនបែបណាដើម្បីទទួលបានវា? ធ្វើការប្ដេជ្ញាចិត្តចំពោះសកម្មភាពអ្វីខ្លះដែលអ្នកនឹងធ្វើដើម្បីទទួលបានវា។ ពេលអ្នកមានសំណួរល្អបែបនេះនៅពេលព្រឹក នាំឱ្យចិត្តមានថាមពលវិជ្ជមានកាន់តែច្រើនហើយចិត្តរបស់អ្នកកាន់តែខ្លាំងមានក្តីសុខជាប្រចាំថ្ងៃផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2298

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
Tror Sopheap
January 6 2025
195 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
176 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
225 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
209 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
233 views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
238 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
233 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
225 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
209 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia