ចិត្តសាស្ត្រ
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
Tror Sopheap
January 8 2025
144 views

មនុស្សយើងមានបញ្ហាធំមួយគឺបញ្ហាព្រួយបារម្ភច្រើនពីអនាគតទាំងចំណូលទាំងគ្រួសារថែមទាំងកូនទៀត។ លោក ចន ដេឡូរៀន ជាបុគ្គលម្នាក់មុនដំបូង គាត់សម្រេចបានជួបជោគជ័យធំ ប៉ុន្តែដោយសារគាត់ប្រើជីវិតគ្មានវិន័យ ធ្វើការគ្មានរបៀបមានអំនួតលើខ្លួនឯង​រហូតបែកគំនិតលក់គ្រឿងញៀនមួយកម្រិតទៀត។

ខាងលើជាគំរូបរាជ័យមួយ កុំឱ្យអ្នកផុងជើងជាន់រណ្តៅដដែលៗ នាំតែខាតពេលវេលាច្រើនក្នុងជីវិតរបស់អ្នក។ ខ្ញុំចង់ប្រាប់អ្នកថា អនាគតមនុស្សមិនវែងទេ បើអ្នកឈានដល់អាយុ៣៥ ទៅ៤០ឆ្នាំហើយគ្មានសមត្ថភាព គ្មានលទ្ធផលទប់លំនឹងក្នុងជីវិតទេ ការបន្តសាងអនាគតក៏ពិបាកដែរ ព្រោះអ្នកគ្មានពេលសាងអនាគតដូចពេលអ្នកនៅវ័យក្មេងនៅមានកម្លាំងឡើងកនោះទេ។ ដើម្បីកុំឱ្យខាតអនាគតរបស់អ្នក ខ្ញុំសូមលើកគំរូមហាសេដ្ឋី អេឡូន ម៉ាស ជាគំរូសាងអនាគតសាងលទ្ធផលឱ្យអ្នកចំណេញជីវិតច្រើនណាស់។ 

លោក ម៉ាស មិនមែនត្រឹមតែជាសហគ្រិនម្នាក់ទេ ជាអ្នកជំនាញមើលអនាគតម្នាក់ថែមទៀត។ គាត់មើលអនាគត Tesla បានពិភាក្សាគ្នាជាមួយសហស្ថាបនិកទាំងពីរនាក់ហើយ គាត់ចាប់ឱកាសធ្វើការវិនិយោគដើម្បីកើបចំណូលពេលអនាគត។ ក្រុមហ៊ុន Tesla បង្កើតឡើងនៅឆ្នាំ២០០៣ ផលិតឡានអគ្គិសនី ពេលនោះគ្មានទីផ្សារទេ។ បើដឹងថាគ្មានទីផ្សារហើយ ហេតុអ្វីលោក ម៉ាស វិនិយោគជាមួយក្រុមហ៊ុន Tesla? គាត់វិនិយោគទៅលើអនាគត។

លោក ម៉ាស ហ៊ានដាក់លុយវិនិយោគដំបូងចំនួន ៦លានដុល្លារ គាត់គិតថាមនុស្សនឹងងាកមកប្រើឡានអគ្គិសនី វាជួយចំណេញលុយពួកគាត់ជាងប្រើឡានសាំង។ ហើយពេលក្រោយៗ គាត់បានដាក់លុយរាប់សិបលានដុល្លារចូលបន្ថែមជាមួយ Tesla ព្រោះតែគាត់មានជំនឿលើអនាគត Tesla។ ទោះបីមនុស្សភាគច្រើនគ្មានជំនឿលើ Tesla គ្មានទីផ្សារ គ្មានអនាគតក៏ដោយ ក៏គាត់នៅបន្តធ្វើការជាមួយ Tesla គ្មានឱ្យនរណាមកលួចជំនឿចេញពីខ្លួនគាត់ទេ។

លោក ម៉ាស ព្យាយាមធ្វើគ្រប់យ៉ាង អ្វីមិនគួរឱ្យជឿនោះ គាត់ធ្វើការច្រើន ដេកតិចបំផុត។ គាត់ចាប់ផ្តើមតឹងលើរឿងការចាយលុយ ទិញអ្វីដែលសំខាន់ចាំចាយ។ ហើយគាត់ធ្វើការយ៉ាងតឹងតែងជាមួយវិស្វករ ជាមួយអ្នកឌីហ្សាញ និងបុគ្គលិកគ្រប់ផ្នែកដើម្បីដាស់ព្រលឹងគុណភាពការងារឡើង។

ហើយការព្យាយាមគ្រប់គ្រងលើខ្លួនឯង ហើយជម្រុញខ្លួនរស់ក្នុងពលិកម្មជារឿងវេទនាបំផុត។ តែរឿងអស្ចារ្យគាត់អាចព្យាបាលជំងឺអនាគត Tesla ឱ្យជា ឱ្យរស់មានព្រលឹងឡើងវិញពិតមែន។ មកដល់ពេលនេះ ឆ្នាំ២០២៥ ក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនឡានដែលមានតម្លៃហ៊ុនថ្លៃជាងគេ។ អ្នកត្រូវចាំថា ពេលអ្នកដឹកនាំតឹងតែងនៅថ្ងៃនេះ អនាគតអារម្មណ៍អ្នកនឹងធូរ បើអ្នកដឹកនាំធូរនៅថ្ងៃនេះ អនាគតអាជីវកម្មរបស់អ្នកនឹងតឹងចិត្តបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
226 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
307 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
961 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
634 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
338 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
784 views
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia