កុមារ
រៀបការហើយពិបាកមានកូន គូស្វាមីភរិយាគួរព្យាយាម៦ក្បាច់នេះ អាទិភាពមានកូនខ្ពស់
Senghong Kong
October 28 2022
1 K views

គ្រប់គូស្វាមីភរិយាទាំងអស់ ក្រោយពីរៀបការរួចតែងរៀបចំគម្រោងក្នុងការយកកូន ដើម្បីឱ្យជីវិតគ្រួសារកាន់តែមានអត្ថន័យ។ ប៉ុន្តែអ្វីដែលជាបញ្ហា គូស្នេហ៍មួយចំនួន​ពួកគាត់ព្យាយាមណាស់ នៅតែមិនទាន់អាចមានកូនបាន។ បើអ្នកចង់បានកូន គួរតែត្រៀមខ្លួន និងដឹងឱ្យបានច្បាស់ពីកត្តាអ្វីខ្លះដែលអាចបង្កើតឱកាសមានផ្ទៃពោះបាន និងកត្តាអ្វីខ្លះប៉ះពាល់ដែលគួរចៀសវាង។ ដោយមើលឃើញពីបញ្ហានេះ វេជ្ជបណ្ឌិត Sushma Tomar ដែលជាគ្រូពេទ្យឯកទេសខាងសម្ភព និងរោគស្ត្រីនៅមន្ទីរពេទ្យ Fortis នាងបានណែនាំវិធីសាស្រ្តមួយចំនួនដែលគូស្នេហ៍អាចព្យាយាម បង្កើនឱកាសមានផ្ទៃពោះបានលឿនជាងមុន។

១ ផ្ដោតលើវដ្តរដូវ៖ ដើម្បីអាចមានកូនបាន ទាល់តែមេជីវិតឈ្មោលបានជួបជាមួយនឹងស៊ុត នោះអំប្រ៊ីយ៉ុងដែលមានសុខភាពល្អនិងបង្កើតបានជាទារកដែលមានសុខភាពល្អម្នាក់។ ហេតុនេះការដែលដឹងពីថ្ងៃដែលអូវុលឬមេជីវិតរបស់ស្រ្តីធ្លាក់ជារឿងចាំបាច់ ដែលអាចឱ្យមានឆាប់មានផ្ទៃពោះបាន។ នៅក្នុងវដ្តរដូវធម្មតា ពេលវេលានៃការបញ្ចេញពងអូវុលជាទូទៅកើតឡើងនៅចន្លោះថ្ងៃទី១៣ ទៅថ្ងៃទី១៨ នៃដំណើរការ។ ឬអ្នកអាចចំណាំថាពងអូវុលនិងបញ្ចេញក្រោយមករដូវ បាន១៤ថ្ងៃ។ បើអ្នករួមភេទនៅចន្លោះពេលនោះ នឹងអាចបង្កើតឱកាសខ្ពស់ឱ្យមេជីវិតជួបគ្នា បង្កើតបានទារកម្នាក់។ ម្យ៉ាងទៀតអ្នកក៏អាចទិញឧបករណ៍តេស្តឱ្យដឹងពីថ្ងៃធ្លាក់មេជីវិត អាចរកទិញបានតាមឱសថស្ថាននានា ហើយអាចសួរនាំពីការប្រើប្រាស់បាន។

២ រឿងដែលមិនត្រូវធ្វើក្នុងអំឡុងពេលរួមភេទ៖ ត្រូវប្រាកដថា គ្មានថ្នាំពន្យាកំណើត ឬស្រោមអនាម័យ មករាំងស្ទះដំណើររបស់អ្នក។ ក្រោយពីរួមភេទរួច ដៃគូមិនគួរប្រញាប់ធ្វើការលាងសម្អាតភ្លាមៗនោះទេ មួយវិញទៀតគួរចៀសវាងការប្រើប្រាស់ប្រេងរំអិលឬក្រែមរំអិលអ្វីជំនួយទាំងអស់ ក្នុងអំឡុងពេលរួមភេទ។

៣ លេបថ្នាំគ្រាប់អាស៊ីតហ្វូលិក(folic acid)៖ ស្ត្រីអាចលេបថ្នាំអាស៊ីតហ្វូលិក ៣ខែមុនពេលមានគម្រោងមានផ្ទៃពោះ។ អាស៊ីតហ្វូលិកជួយលើកកម្ពស់ការបញ្ចេញពងអូវុល ជម្រុញការបង្កកំណើត និងគាំទ្រដល់ការរស់រានមានជីវិតរបស់អំប្រ៊ីយ៉ុងដំបូង។ ថ្នាំទាំងនេះអាចដើរតួនាទីយ៉ាងវែងក្នុងការជួយគូស្វាមីភរិយាឱ្យសម្រេចបាននូវគោលដៅមានផ្ទៃពោះរបស់ពួកគេ(សូមប្រឹក្សាជាមួយគ្រូពេទ្យជាមុន)។

៤ ធ្វើរោគវិនិច្ឆ័យចំពោះបញ្ហាវេជ្ជសាស្រ្ត៖ ប្រសិនបើអ្នកបានអនុវត្តបានត្រឹមត្រូវ គ្រប់វីធីសាស្ត្រហើយ នៅតែមិនមានកូន គូស្នេហ៍គួរតែនាំគ្នាទៅត្រួតពិនិត្យសុខភាពជាមួយគ្រូពេទ្យ។ ការធ្វើការពិនិត្យរកបញ្ហា ដើម្បីឱ្យដឹងថាតើដៃគូ ណាម្នាក់មានបញ្ហាសុខភាពដែលប៉ះពាល់ដល់មេជីវិត ឬបង្កកំណើតដែលឬអត់។

៥ ពិនិត្យសុខភាពជាប្រចាំ៖ វេជ្ជបណ្ឌិត Tomar មានប្រសាសន៍ថា "ក្នុងអំឡុងពេលវដ្តរដូវ ស្ត្រីត្រូវឆ្លងកាត់ការវាយតម្លៃអ័រម៉ូនរបស់ពួកគេ និងការធ្វើ hysterosalpingography ដើម្បីឱ្យភាពធន់នៃបំពង់ fallopian ស្គាល់"។ ដោយសារបំពង់ fallopian មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការបង្កកំណើត ការឆ្លងមេរោគ ឬការវះកាត់ពោះ អាចប៉ះពាល់ដល់លទ្ធផលនៃការមានផ្ទៃពោះ។ ហេតុនេះគួរព្យាយាមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។

៦ ទម្លាប់រស់នៅមានផាសុកភាព៖ វេជ្ជបណ្ឌិត Tomar មានប្រសាសន៍ថា ចាំបាច់ផងដែរដែលទឹកកាមរបស់បុរសត្រូវមានលក្ខណៈធម្មតា និងមានសុខភាពល្អ។ ប្រសិនបើវាមានផ្ទុក hydrocele ណាមួយ ពួកគេគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសឱ្យបានឆាប់បំផុត។ វាមានសារៈសំខាន់ដូចគ្នាដែលគូស្វាមីភរិយាត្រូវមានទម្លាប់រស់នៅល្អ រួមទាំងរបបអាហារល្អ លំហាត់ប្រាណត្រឹមត្រូវ និងឈប់ជក់បារី ឈប់ទទួលទានគ្រឿងស្រវឹង ដើម្បីកុំឱ្យប៉ះពាល់ដល់គុណភាព និងបរិមាណនៃមេជីវិត ពិសេសមេជីវិតឈ្មោល

អត្ថបទដោយ៖ Senghong

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយចង់ធ្វើជា​គំរូល្អដល់កូន កុំធ្វើសកម្មភាពទាំង ២នេះដាក់កូនទៀត ទើបកូនស្រឡាញ់
Tror Sopheap
May 7 2026
757 views

#កុមារ

ចង់ឱ្យកូនមានសមត្ថភាព ចេះជួយការងារផ្ទះ និងឆ្លាតវៃ ចិញ្ចឹមកូនតាមជនជាតិទាំង ៣នេះ
Tror Sopheap
May 4 2026
363 views

#កុមារ

នេះជាក្បួនចិញ្ចឹមកូនឱ្យមានភាពឆ្លាតវៃ ក្លាយជាកូនល្អ និងចេះដឹកនាំខ្លួនឯង
Tror Sopheap
April 26 2026
433 views

#កុមារ

ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
Tror Sopheap
April 21 2026
956 views

#កុមារ

ឪពុកម្តាយមួយចំនួន បានមើលរំលងរឿងទាំង ៥នេះជាក្តីបារម្ភរាល់ថ្ងៃកូនវ័យក្មេង
Tror Sopheap
April 20 2026
227 views

#កុមារ

ឪពុកម្តាយកុំធ្វើរឿង ២នេះ កូនមានវ័យជំទង់ ធ្វើឱ្យកូនងាយចាញ់ច្រាបគេ
Tror Sopheap
April 10 2026
1.4 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
4.9 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
Tror Sopheap
May 9 2026
2.9 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
2.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia