នរណាខ្លះចង់បានស្បែកស្អាត សាច់ស្អាតតែមិនដឹងធ្វើបែបណា? ជាការពិតណាស់ស្បែកស្អាតសាច់ស្អាតគឺត្រូវស្អាតចេញពីខាងក្នុង ទើបបានយូរអង្វែង និងមិនប៉ះពាល់ដល់សុខភាព ប្រសើរជាង ការប្រើប្រាស់ផលិតផល ដែលគ្មានច្បាប់ត្រឹមត្រូវ ដូចជាថ្នាំលេបជាដើមគឺបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់ស្បែកខ្លាំងណាស់ អាចចង់ស្អាត ប្រែជាទុក្ខវិញបានណា ត្រូវប្រយ័ត្ន។
ទន្ទឹមនឹងនេះយើងមកលើកយក ប្រភេទភេសជ្ជៈ៥មុខ ដែលជាជំនួយការដុសខាត់ស្បែករបស់អ្នកឱ្យមានសុខភាពល្អ ការពារភាពខ្មៅស្រអាប់ ធ្វើឱ្យស្បែក មានសុខភាពល្អ ភ្លឺរលោងថ្លា ចេញពីខាងក្នុងដូចស្បែកក្មេង។ ជាពិសេសមានប្រយោជន៍ជួយបំបាត់បញ្ហាមុនស្នាម បានយ៉ាងមានប្រសិទ្ធភាពប្រសិនណា អ្នកមានទម្លាប់ផឹកជាប់ ផឹកឱ្យបានទៀងទាត់ ផឹកត្រឹមត្រូវ នោះភេសជ្ជៈធម្មជាតិទាំងនេះ និងជួយឱ្យសុខភាពស្បែករបស់អ្នក ប្រែជាភ្លឺស្អាត បន្ដិចម្ដងៗជាក់ជាមិនខាន។
បញ្ជាក់គឺត្រូវការ ការព្យាយាមក្នុងការផឹកប្រចាំថ្ងៃ ប្រសិនបើ អ្នកផឹកតែ១ថ្ងៃ ហើយ រំពឹងចង់បានផលខ្ពស់ ចង់ឱ្យស្បែកភ្លឺរលោងសភ្លាមៗ ចង់បំបាត់មុន បំបាត់ស្នាម អ្នកមិនបាច់ផឹកទេ ព្រោះគ្មានភេសជ្ជៈធម្មជាតិណា ផឹក ១ថ្ងៃប្រែជាស្អាតភ្លាមៗទេ។
១.ទឹកតាសក់៖ នៅក្នុងតាសក់គឺជាបន្លែ ដែលពោពេញដោយជាតិទឹកហើយជាតិទឹកនេះហើយគឺមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់សុខភាពរបស់ស្បែក គឺវាជំនួយដល់ការខូចខាតរបស់ស្បែក ធ្វើឱ្យស្បែករបស់អ្នក មានសំណើមភ្លឺរលោង កាត់បន្ថយភាពជ្រីវជ្រួញកើតមានឡើងលើស្បែករបស់អ្នក។ ដូច្នេះប្រសិនបើ អ្នកចង់ឱ្យស្បែលករបស់អ្នកស្ងាត កុំរំលងជាតិទឹក ឬក៏ភេសជ្ជៈជាតិទឹក១មុខនេះ។
២.ទឹកការ៉ុត៖ គឺសម្បូរជាវីតាមិនជាច្រើនជាពិសេសវីតាមីនអេ ទឹកការ៉ុតមានអត្ថប្រយោជន៍ជួយឱ្យស្អែកមានពណ៌ស្អាត ជំនួយដល់សុខភាពរបស់ភ្នែក សក់ ក្រសក់របស់អ្នកឱ្យលូតលាស់បានល្អ។អាស្រ័យហេតុនេះហើយ ភេសជ្ជៈញុំាប្រចាំថ្ងៃមិនត្រូវរំលងទឹកការ៉ុតនោះទេ។
៣.ទឹកធម្មតា៖ ជាការពិតណាស់ ទឹកធម្មតា អ្នកគួរតែមានទម្លាប់ផឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ។ ព្រោះទឹកធម្មតា មិនត្រឹមតែមានប្រយោជន៍ជួយដល់ស្បែករបស់អ្នកនោះទេ តែទឹកធម្មតាគឺមានប្រយោជន៍ជួយពេញ១តួខ្លួនរបស់អ្នកតែម្ដង។ សម្រាប់អ្នកដែលខ្វះជាតិទឹកក្នុងខ្លួន គឺធ្វើឱ្យស្បែករបស់អ្នកស្ងួត ជ្រីវជ្រួញស្រអាប់ឡើងមក នុងបង្កជាគ្រោះថ្នាក់ដល់សុខភាពផ្សេងៗទៀត។
៤.ទឹកមើមយ៉េន៖ ទឹកមើមយ៉េន គឺជាទឹកមួយប្រភេទដែលមានប្រយោជន៍ច្រើនណាស់ សម្រាប់សុខភាព ទឹកមើមយ៉េនសម្បូរដោយ វីតាមីន សារធាតុរ៉ែ ដែលជួយរាងកាយ ជួយដល់ស្បែក ជួយបន្សាបជាតិពុលក្នុងខ្លួន ជួយបំពេញគ្រាប់ឈាម។
៥.ទឹកក្រូចស្រស់ៗ៖ គឺពិត ជាមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់សុខភាពរបស់អ្នកជាពិសេសគឺផ្នែកសម្រស់ ជួយឱ្យស្បែកភ្លឺរលោងស្អាត មានសំណើម សាច់ចាំ មានសុខភាពល្អចេញពីខាងក្នុង។ ដូច្នេហើយ អ្នកអាចមានទម្លាប់ផឹកទឹកក្រូចឱ្យបានគ្រប់គ្រាន់ ព្រោះទឹកក្រូចមានប្រយោជន៍សម្រាប់សុខភាពរបស់អ្នកមិនអន់នោះទេ។