សម្រស់
ប្រេង៣មុខនេះជួយកាត់បន្ថយបញ្ហាសក់ជ្រុះ ​និងសក់ខូច ធ្វើឱ្យសក់មានសុខភាពល្អត្រឡប់មកវិញបន្ដិចម្ដងៗ
Thida Pet
October 2 2023
5.3 K views

ជាការពិតណាស់ បញ្ហាសក់ជ្រុះកើតមានច្រើនណាស់នាពេលបច្ចុប្បន្ន មិនថាស្រីឬប្រុសទេ តែងជួបប្រទះបញ្ហានេះ។ ជាធម្មតាការជ្រុះមានមូលហេតុច្រើនយ៉ាង មានដូចជាកត្តាស្រ្តេសស អរម៉ូន ខ្វះសារធាតុចិញ្ចឹម ខ្វះវីតាមីន…។

អាស្រ័យហេតុនេះហើយ ក្រុមការងារចាបបៃតង សូមលើកយកប្រេងធម្មជាតិ៣ប្រភេទដែលមានប្រយោជន៍ជួយព្យាបាលសក់ ការពារសក់កុំឱ្យខូច កាត់បន្ថយសក់ជ្រុះបន្ដិចម្ដងៗនេះបើយោងតាមរយៈប្រភព​ .healthshots.com គេបានណែនាំប្រេងធម្មជាតិ៣នេះ ប្រសិនណាអ្នកកំពុងតែមានបញ្ហាសក់ជ្រុះអាចសាកប្រើប្រាស់ប្រេងទាំង៣នេះបាន។ ទោះជាយ៉ាងនេះក្ដីយើងមិនបានណែនាំឱ្យអ្នកនៅតែប្រើប្រេងរហូតពេលមានបញ្ហាសក់ជ្រុះមិនបាត់នោះទេ។ ប្រសិនបើ មានករណីសក់ជ្រុះច្រើនគួរតែប្រញាប់ទៅជួបពេទ្យជំនាញដើម្បីព្យាបាលឱ្យត្រូវចំណុចនិងមានប្រសិទ្ធភាព។ ដើម្បជួយអ្នកចេញពីបញ្ហាសក់ជ្រុះបានរួមទាំងអាចធ្វើឱ្យសក់ដុះល្អ​។

ទី១ប្រេងដូង៖ គឺជាប្រេងមួយប្រភេទចម្រាញ់ចេញដូង វាសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រចាំនឹងការរលាក។ អ្នកអាចម៉ាស្សាប្រេងដូងថ្នមៗលើស្បែករបស់អ្នក វាអាចជួយឱ្យស្បែកក្បាលមានសំណើម សក់ដុះល្អ និងជួយការពារកុំឱ្យសក់របស់អ្នកជ្រុះច្រើន។

ទី២ប្រេងអូលីវ៖ ប្រេងបនេះក៏មានប្រយោជន៍ជួយដល់សក់របស់អ្នកដូចគ្នាមិនត្រឹមតែអាចយកទៅធ្វើម្ហូបនោះទេ តែអាចជួយដល់សុខភាពរបស់សក់អ្នកផងដែរ។ ដោយហេតុថាប្រងអូលីវសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម​ ជួយការពារ និងផ្ដល់សំណើមដល់សក់។ អ្វីដែលពិសេសេជាងនេះប្រេងអូលីវក៏អាចមានសមត្ថភាពជួយកាត់បន្ថយអរម៉ូនដែលបណ្ដាលឱ្យសក់ជ្រុះឡើងមក។ ពិសេសជាងនេះទៅទៀតក៏ល្អសម្រាប់ជួយការពារសក់របស់អ្នកពីកម្ដៅថ្ងៃផងដែរ។

ទី៣ប្រេង Castor oil៖ គឺជាប្រេងមួយដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពសក់មិនអន់នោះទេ។ ព្រោះប្រេងនេះសម្បូរដោយអាស៊ីតខ្លាញ់ អាស៊ីតលីណូឡេនិច និងអាស៊ីតអូលីក រួមទាំងសារធាតុរ៉ែ វីតាមីនE។ ដែលមា​នប្រយោជន៍ជួយការពារសក់ស្ងួតនិងបែកចុងជួយឱ្យសក់ដុះលឿនផងដែរ។ ប្រេងនេះក៏មានប្រយោជ៍ជួយដល់សុខភាពរបស់ស្បែកក្បាលផងដែរ៕

Is Castor oil good for your health?

អត្ថបទដោយ៖ ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1256

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
693 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
675 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
541 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 21 2024
អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
#ចិត្តសាស្ត្រNovember 20 2024
អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia