ជំងឺ
ពេទ្យប្រាប់ច្បាស់ៗ! កត្តាធំបំផុតចំនួន៣ យ៉ាង បង្កជាជំងឺទឹកនោមផ្អែមទាំងវ័យក្មេង
Thida Pet
November 24 2023
3.3 K views

ពេទ្យប្រាប់ច្បាស់ៗ! កត្តា​ធំបំផុតចំនួន៣ យ៉ាង បង្កជាជំងឺទឹកនោមផ្អែមទាំងវ័យក្មេង

ជំងឺទឹកនោមផ្អែមគឺជា ជំងឺមួយដែលអាចកើតមានឡើងទាំងមនុស្សចាស់និងក្មេង។ជំងឺនេះប្រសិនណាកើតហើយមិនអាចព្យាបាលជាសះស្បើយនោះទេ​ ត្រូវបន្ដរស់នៅជាមួយ១ជីវិត។ ជាពិសេសប្រសិនណាអ្នកធ្លាក់ខ្លួនកើតហើយ អនាគតទៅគ្រួសារបស់អ្នកក៏អាចនឹងប្រឈមកើតទឹកនោមផ្អែមដូចគ្នា។ ដូច្នេះហើយការថែរក្សាសុខភាពរបស់អ្នកកុំឱ្យកើតទឹកនោមផ្អែម​គឺអាចជួយខ្លួនអ្នកនឹងគ្រួសារផងដែរ។

ជាការពិតណាស់​មនុស្សជាច្រើនប្រាកដជាជាខ្លាចរអាជាមួយជំងឺទឹកនោមផ្អែម គ្មាននរណាមួយចង់ប្រទះនោះទេ។ នាពេលបច្ចុប្បន្ននេះមនុស្សជាច្រើន បានព្យាយាមការពារខ្លួនពីជំងឺទឹកនោមផ្អែមជាច្រើន តាមរយៈការបង្កើនការថែរក្សាសុខភាពខ្លួនជាងមុន។

នេះបើតាមរយៈការចែលរំលែករបស់ លោកវេជ្ជបណ្ឌិត នៅ គីមសាន គឺជាគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ ដែលលោកគ្រូគឺស្ថាបនិកផ្ទាល់នៃគ្លីនិក ទឹកនោមផ្អែម អូរប្ញស្សី និងជាសហស្ថាបនិក កម្មវិធីកំណត់ត្រាទឹកនោមផ្អែម App CarnetDia។បានបកស្រាយថាមូលហេតុបង្កជំងឺទឹកនោមផ្អែមឡើងមក(ការញុំាអាហារផ្អែម មិនមែនជាមូលហេតុចម្បងតែមួយគត់ដែលធ្វើឱ្យអ្នកកើតជំងឺទឹកនោមផ្អែមនោះទេ វាគ្រាន់តែជាមូលហេតុ១ក្នុងចំណោមមូលហេតុជាច្រើនដែលអ្នកមិនចាប់អារម្មណ៍)។ វេជ្ជបណ្ឌិតនៅ គីមសាន បានបន្តថា ជំងឺទឹកនោមផ្អែម​នាពេលបច្ចុប្បន្ននេះគឺអាចកើតមានឡើងលើមនុស្សចាស់ រួមទាំងក្មេងផងដែរ ហើយអាចមានលើមនុស្សធាត់ និងស្គមក៏អាចកើតដូចគ្នា។

ចំពោះកត្តាដែលនាំឱ្យកើតជំងឺទឹកនោមផ្អែមគឺមានច្រើនណាស់ដូចជា៖

-​កត្តាគ្រួសារ៖ សម្រាប់អ្នកមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម ឬក៏ស្រ្តីពពោះ ញុំាអាហារមិនគ្រប់គ្រាន់ខ្វះជីវជាតិជាហេតុធ្វើឱ្យកូនក្នុងផ្ទៃលូតលាស់មិនល្អ លំពែងខ្សោយពីកំណើត នៅពេលគាត់ធំឡើងញុំាអាហារសម្បូរហូរហៀរជាហេតុធ្វើឱ្យលំពែងសកម្មធ្វើការលើសកំណត់ខុសធម្មតាក៏ប្រឈមកើតទឹកនោមផ្អែមឡើងមក។

កត្តាជីវភាពរស់នៅ៖ មានទម្លាប់រស់នៅស្រួលពេក មិនហាត់ប្រាណ ញុំាអាហារឆ្ងាញ់ៗដែលមិនល្អសម្រាប់រាងកាយ ផឹកស្រាច្រើនជក់បារី ​​គ្រឿងកំប៉ុងជាដើមជាហេតុធ្វើឱ្យអ្នកប្រឈមជំងឺទឹកនោមផ្អែមហើយ។

កត្តាហូបចុកប្រចាំថ្ងៃ៖ លោកវេជ្ជបណ្ឌិត នៅ គីមសាន បានរៀបរាប់ថា របបអាហារដែលមានកាឡូរីខ្ពស់ ជាតិស្ករច្រើន ជាតិម្សៅ រាងកាយនឹងបំលែងទៅជាខ្លាញ់កាន់តែច្រើន។ ប្រសិនណាប្រើប្រាស់មិនអស់ និងធ្វើឱ្យអ្នកធាត់នៅតំបន់ដូចជា ដុះក្បាលពោះ កំភ្លៅ មុខ ដើមដៃ ជាដើម។ កត្តានៃការធាត់នេះហើយជាមូលហេតុ១ធ្វើឱ្យកើតជំងឺទឹកនោមផ្អែម។ លោកវេជ្ជបណ្ឌិតនៅ គីមសានបានពន្យល់ថា មូលហេតុដែលធាត់ធ្វើឱ្យប្រឈមជំងទឺកនោមផ្អែមព្រោះ អាំងស៊ុយលីនធ្វើការមិនល្អ គ្រប់គ្រងជាតិស្ករមិនបានធ្វើឱ្យឡើងជាតិស្ករក្នុងឈាម យូរទៅៗគឺអាចធ្វើឱ្យប្រឈមជំងឺទឹកនោមផ្អែមទាំងមិនដឹងខ្លួន។ ក៏ប៉ុន្ដែករណីញុំាអាហារសម្បូរជាតិស្ករដូចគ្នា តែមានសកម្មភាពរាងកាយ ប្រើប្រាស់ជាតិស្ករអស់ នោះមិនធ្វើឱ្យគាត់ប្រឈមជំងឺទឹកនោមផ្អែមនោះទេ។ ដូច្នេះហើយរបបអាហារមានជាតិស្ករអាចធ្វើឱ្យអ្នកកើតទឹកនោមផ្អែមប្រសិនណាអ្នកប្រើប្រាស់វាមិនអស់ ហើយរបបអាហារមានជាតិស្ករ និងមិនធ្វើឱ្យកើតជំងឺទឹកនោមផ្អែមទេ បើអ្នកប្រើប្រាស់អស់ តាមរយៈហាត់ប្រាណឬក៏សកម្មភាពរាងកាយផ្សេងៗដែលមិនធ្វើឱ្យអ្នកធាត់។

អាស្រ័យហេតុនេះហើយ​ ដើម្បីការពារខ្លួនអ្នកពីជំងឺទឹកនោមផ្អែម ត្រូវចៀសវាងរបបអាហារ និងទម្លាប់រស់ឱ្យមានសុខភាពល្ រក្សាគីឡូឱ្យនៅល្អ កាត់បន្ថយអាហារផ្អែម អាហារខ្លាញ់ ការផឹកស្រាច្រើន ការចជក់បារីជាដើម​។​ មួយវិញទៀតសម្រាប់អ្នកមានប្រវត្តិគ្រួសារកើតជំងឺនេះគូរតែប្រយ័ត្ន និងថែរក្សាសុខភាពទ្វេដង ជាងអ្នកធម្មតា និងត្រូវទៅតាមដានសុខភាពជាមួយគ្រូពេទ្យជំនាញផ្នែកទឹកនោមផ្អែមឱ្យបានត្រឹមត្រូវ ដើម្បីយល់ដឹងពីជំងឺនេះដើម្បីងាយស្រួលការពារទុកមុន។ ប្រសិនបើអ្នកចង់ប្រឹក្សាយោបល់ផ្នែកទឹកនោមផ្អែម អាចទាក់ទង លោកវេជ្ជបណ្ឌិត នៅ គីមសាន គឺជាគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ ដែលលោកគ្រូគឺស្ថាបនិកផ្ទាល់នៃគ្លីនិកទឹកនោមផ្អែម អូរប្ញស្សី និងជាសហស្ថាបនិក កម្មវិធីកំណត់ត្រាទឹកនោមផ្អែម App CarnetDia

អត្ថបទដោយ៖ ប៉ែត ធីតា


 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1256

អត្ថបទទាក់ទង

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
455 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.3 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
152 views

#ជំងឺ

មិនចង់ឱ្យជំងឺទឹកនោមផ្អែមចូលខ្លួនទេ អ្នកត្រូវតែមានទម្លាប់សាមញ្ញៗ ដុតជាតិស្ករ
Tror Sopheap
October 28 2024
558 views

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
103 views

#ជំងឺ

មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
Pheakdey Pao
October 16 2024
68 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.2 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
723 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
559 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 24 2024
៦ចំណុចនេះជួយកាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត កុំឱ្យអ្នកអា.យុខ្លី
#ចិត្តសាស្ត្រNovember 24 2024
គេមើលងាយ! អ្នកគិតបែប អេឡូន ម៉ាស បានជីវិតអ្នកមានក្តីសុខ ឈ្នះការមើលងាយ
#អត្ថបទ PRNovember 23 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី ប្រេងល្អបំផុតដែលត្រូវមាននៅក្នុងផ្ទះបាយរបស់អ្នក៖ ការយល់ដឹងអំពីខ្លាញ់ដែលមានសុខភាពល្អសម្រាប់បេះដូង
#ចិត្តសាស្ត្រNovember 22 2024
រស់គ្មានជំងឺតាមខ្លួន! អ្នកប្រើ ៤វីធិនេះរស់ក៏សុខផ្លូវចិត្ត ប្រើជីវិតរស់ក្នុងសុខភាពមាំ
#ចិត្តសាស្ត្រNovember 21 2024
អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia