សម្រស់
ញ៉ាំ&គេងឱ្យត្រូវតាមក្បួននេះ ជួយថែសម្រស់ស្រ្តីឱ្យនៅក្មេង សាច់ចាំមិនងាយចាស់ទេ
Mourn Kunthea
November 12 2022
1.3 K views

បញ្ហាធំបំផុតរបស់មនុស្សស្រីគ្រប់រូបគឺភាពឆាប់ចាស់ មនុស្សស្រីមានការវិវត្តទៅរកភាពចាស់លឿនជាបុរស ពីព្រោះស្រីជាភេទដែលមានការប្រែប្រួលអរម៉ូនច្រើន និងញឹកញាប់ជាងបុរស។ ជាពិសេសនៅពេលដែលស្រ្តីឈានចូលដល់វ័យអស់វ័យរដូវ ប្រសិនជាមិនបានយកចិត្តទុកដាក់ថែទាំទេនោះ សម្រស់ក៏ដូចជារូបរាងរបស់ស្រ្តីគឺឆាប់ចាស់ ឆាប់ជ្រីវជ្រួញបំផុត។

ជាការពិតណាស់ ចំណុចដែលស្រ្តីត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតចាប់តាំងពីវ័យមានវដ្តរដូវដំបូង រហូតដល់វ័យក្រោយអស់វដ្តរដូវ គឺត្រូវយកចិត្តទុកដាក់ទៅលើ របបអាហារ និហទម្លាប់ក្នុងការគេង ពីព្រោះរឿង២នេះសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីគ្រប់រូប។

បើតាមការបញ្ជាក់ពីគេងទំព័រ everydayhealth បានណែនាំថា បើស្រ្តីចង់ថែរក្សាសម្រស់ឱ្យនៅក្មេងបានយូរ សាច់ចាំ មិនងាយចាស់ជ្រីវជ្រួញគឺត្រូវទម្លាប់ក្នុងការគេងឱ្យបានត្រឹមត្រូវដូចខាងក្រោម៖

ទម្លាប់គេង៥ក្បួន

១. គេងឱ្យត្រង់ខ្លួន៖ ការគេងត្រង់ខ្លួន គឺវាជួយធ្វើឱ្យរចន្តឈាមនៅក្នុងខ្លួនរបស់អ្នករត់បានល្អ និងបញ្ជូនឈាមទៅគ្រប់សារពាង្គកាយនៅក្នុងខ្លួន ជួយធ្វើឱ្យស្បែកមានសុខភាពល្អ និងមិនងាយជ្រីវជ្រួញផងដែរ។

២. ហាមគេងចំហៀង៖ អ្នកមិនត្រូវគេងចំហៀង ឬគេងផ្កាប់មុខជាដាច់ខាត ពីព្រោះការគេងបែបនេះប្រៀបដូចជាអ្នកបានដាក់បន្ទុកទៅលើផ្ទៃមុខរបស់អ្នកអ៊ីចឹង។ នៅពេលដែលអ្នកគេងចំហៀង គឺធ្វើឱ្យស្បែកមុខរបស់អ្នកទៅផ្អឹបជាប់ជាមួយស្រោមខ្នើយ ហើយទម្ងន់ផ្នែកក្បាល និងផ្នែកខ្លួនខាងលើរបស់អ្នកត្រូវបានទ្រដោយផ្ទៃមុខ ជាហេតុធ្វើឱ្យស្បែកមុខឆាប់កើតនូវស្នាមជ្រួញ និងទៅជាជាំបានប្រសិនជាអ្នកមិនបញ្ឈប់គេងចំហៀងទេនោះ។ មួយវិញទៀត ការគេងចំហៀង ឬគេងផ្កាប់មុខ គឺវាធ្វើឱ្យរចន្តឈាមរបស់អ្នករត់មិនបានល្អនោះទេ ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពផងដែរ។

៣. ការជ្រើសរើសស្រោមខ្នើយ៖ ស្រោមខ្នើយដែលល្អ និងមិនធ្វើឱ្យប៉ះពាល់ទៅដល់ស្បែកមុនគឺជាស្រោមខ្នើយដែលធ្វើអំពីកប្បាសឬសរសៃសូត្រ ដែលមានសភាពទន់ និងរលោង។ ប្រសិនជាអ្នកមិនអាចទិញស្រោមខ្នើយកប្បាសឬសូត្រមិនបាន អ្នកអាចប្រើស្រោមខ្នើយប្រភេទផ្សេងក៏បានឱ្យតែមានសភាពទន់រលោង មិនធ្វើឱ្យកកិតស្បែក។ មួយវិញទៀត ការសម្អាតស្រោមខ្នើយគឺសំខាន់បំផុត ១សប្តាហ៍ត្រូវបោកស្រោមខ្នើយយ៉ាងហោចណាស់ក៏២ដងដែរដើម្បីកម្ចាត់ជាតិកខ្វក់និងធូលីដីដែលទុំជាប់។

៤. របៀបប្រើផលិតផលមុនចូលគេង៖ ការថែរក្សាស្បែកមុខនៅពេលយប់គឺសំខាន់បំផុត ពីព្រោះស្បែកមុខរបស់អ្នកកត្រូវរងជាមួយកម្តៅថ្ងៃ ជាតិកខ្វក់ និងធូលីដីពេញមួយថ្ងៃហើយ ដូច្នេះពេលយប់ជាពេលដែលត្រូវស្រោចស្រង់និងព្យាបាលស្បែកមុខមកវិញ។ អ្នកគួរជ្រើសប្រើផលិតផលដែលមានសារធាតុផ្សំចេញពីវីតាមីនA និងវីតាមីន C ឱ្យបានច្រើនបំផុតពីព្រោះវាមានតួនាទីជួយជួសជុលស្បែកដែលខូចដោយសារកម្តៅថ្ងៃឬជាតិកខ្វក់ឱ្យប្រសើរឡើងវិញ។ ជួយបង្កើនការផលិតខូឡាជែលដល់ស្បែក បង្រួមរន្ធញើស និងការពារកុំឱ្យមានស្នាមជ្រីវជ្រួញ រួមទាំងពន្យាភាពចាស់ផងដែរ។

៥. គេងឱ្យបាន៧ទៅ៩ម៉ោង៖ ដើម្បីគេងបានរយៈពេល៧ទៅ៩ម៉ោងក្នុង១យប់ អ្នកត្រូវចូលគេងចាប់ពីម៉ោង៩ដល់ម៉ោង៥ព្រឹក ឬចាប់ពី១០យប់ដល់ម៉ោង៦ព្រឹក។ ការគេងពេញម៉ោង និងគ្រប់គ្រាប់បែបនេះគឺជួយធ្វើឱ្យស្បែករបស់យើងមានពេលសម្រាកបានគ្រប់គ្រាន់ សុខភាពល្អ និងពន្យាភាពចាស់បានមួយកម្រិតផងដែរ។

របបអាហារ៣ប្រភេទសំខាន់

១. អាហារខូឡាជែន៖ ជាអាហារមួយប្រភេទដែលមានតួនាទីជួយទប់ស្កាត់ភាពជ្រីវជ្រួញនៅលើស្បែក ជួយឱ្យស្បែកមានសភាពតឹងណែន និងមានសំណើម។ មិនតែប៉ុណ្ណោះចំពោះបុគ្គលណាដែលចូលចិត្តបរិភោគអាហារខូឡាជែននេះជាប្រចាំគឺវាជួយទប់ស្កាត់ភាពចាស់បានទៀតផង។ ជាមួយគ្នានេះដែរអាហារខូឡាជែនគឺមាននៅក្នុង ត្រី សាច់គោ សាច់ទ្រូងមាន់ បន្លែបៃតង ម្ទេសប្លោក ប៉េងប៉ោះ ក្រូច ត្របែក ទំពាំងបាយជូរ សណ្តែក គ្រាប់ស្វាយចន្ទី។

២. អាហារវីតាមីន៖ អាហារវីតាមីនជាប្រភេទអាហារដែលរាងកាយ ក៏ដូចជាស្បែកត្រូវការបំផុត កាលណារាងកាយខ្វះវីតាមីនគឺវាធ្វើឱ្យស្បែកឆាប់ជ្រីវជ្រួញ ឆាប់ចាស់មុនអាយុ ហើយសុខភាពក៏មិនល្អ រឹងមាំដែរ។ ជាពិសេសទៅទៀតនោះ វីតាមីនដែលមិនអាចខ្វះបានគឺពពួកវីតាមីន C និងវីតាមីន E ដែលមានដូចជា ផ្លែក្រូច ដំឡូង ប្រូខូលី ម្ទេសប្លោក ស្ពៃស្ពីណាច ស្ត្របឺរី ប៉េងប៉ោះ ប្រេងបន្លែ បន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ...ជាដើម។

៣. ទឹក៖ ទឹកគឺមានសារសំខាន់បំផុតក្នុងរាងកាយ កាលណារាងកាយខ្វះជាតិទឹកគឺគ្រឿងក្នុងទាំងអស់ក្នុងរាងកាយមិនអាចដំណើរការបានប្រក្រតីនោះទេ។ ជាពិសេសគឺផ្តល់ផលប៉ះពាល់ខ្លាំងទៅដល់ស្បែក។ ស្រ្តីត្រូវមានទម្លាប់ផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ប្រសិនជាចង់ដឹងថាមួយថ្ងៃត្រូវផឹកទឹកប៉ុន្មានទើបគ្រប់គ្រាន់គឺអ្នកអាចគណនាបាន ដោយយកទម្ងន់គីឡូសរុបចែកនឹង៣០។ ឧទាហណ៍៖ អ្នកមានទម្ងន់៤០គីឡូ ចែកនឹង៣០ ឃើញថាមួយថ្ងៃអ្នកត្រូវផឹកទឹកឱ្យបានចន្លោះ ១លីត្រកន្លះ៕

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.3 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.3 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
995 views

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
Tror Sopheap
January 8 2025
557 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
498 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 12 2025
ផ្លូវចិត្តធ្ងន់ព្រោះអ្នកគិតពីអតីតនិងអនាគតពេក មកគិតបែបនេះ នាំក្តីសុខដាក់ខ្លួន
#ព័ត៌មានJanuary 10 2025
ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
#កីឡាJanuary 10 2025
ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
#ចិត្តសាស្ត្រJanuary 9 2025
ឱសថ១ ជួយផ្លូវចិត្តរបស់អ្នករស់នៅមានក្តីសុខមានក្តីស្ងប់
#ចិត្តសាស្ត្រJanuary 9 2025
អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia