ចិត្តសាស្ត្រ
ផ្លូវចិត្តធ្ងន់ព្រោះអ្នកគិតពីអតីតនិងអនាគតពេក មកគិតបែបនេះ នាំក្តីសុខដាក់ខ្លួន
Tror Sopheap
January 12 2025
143 views

មនុស្សភាគច្រើនចេះមានបញ្ហាផ្លូវចិត្តកាន់តែធ្ងន់ ឬរស់ទ្រាន់ទាំងផ្លូវចិត្តចុះខ្សោយ មកពីកត្តាពីរយ៉ាងទីមួយ រស់ក្នុងអតីតកាលដែលមានការឈឺចាប់ចេះតែគិតពីវា ឬបណ្តោយខ្លួនតាមការឈឺចាប់រហូតបាក់ទឹកចិត្តដោយអត់ដឹងខ្លួនទេ។ ចំណែកទីពីរគឺរស់ក្នុងអនាគតកាលពេករហូតក្លាយជាជំងឺព្រួយបារម្ភ ខ្លាចអនាគតមិនល្អ ព្រោះតែបញ្ហាជាច្រើនរួមបញ្ចូលគ្នានោះគឺបញ្ហាលុយ បញ្ហាគ្រួសារ និងការងារ...។ ទោះបីនេះជាបញ្ហាធ្វើស៊ីផ្លូវចិត្តឱ្យទាន់ខ្សោយក៏ដោយ ក៏អ្នកមានច្រកមួយសម្រាប់ចេញដែរគឺរស់ក្នុងបច្ចុប្បន្ននេះឯង។

ឥឡូវនេះ អ្នកមកតាមដានរឿងមួយ បញ្ជាក់ថា ការរស់នៅក្នុងបច្ចុប្បន្នកាលនាំរូបអ្នកចាកចេញពីបញ្ហាផ្លូវចិត្ត។ មានបុរសចំណាស់ម្នាក់ល្បីថា បុរសឈ្លាសវៃហើយរស់នៅមានក្តីសុខបំផុត។ បើមើលតាមសំបកខាងក្រៅគ្មានអ្វីអស្ចារ្យហើយក៏គ្មានអ្វីពិសេសដែរ។

មានក្មេងប្រុសម្នាក់ចង់ដឹងថា បុរសនោះរស់នៅមានក្តីសុខបែបណា? ក្មេងប្រុសនោះបានចោទសំណួរថា នៅលើលោកនេះអ្វីសំខាន់បំផុត? បុរសនោះក៏ឆ្លើយតបថា ពេលវេលាក្នុងបច្ចុប្បន្ននេះគឺសំខាន់ជាងគេបំផុតក្នុងលោក។

ហើយក្មេងប្រុសមិនអស់ចិត្តក៏សួរបន្តថា តើក្នុងលោកនេះមនុស្សប្រភេទណាមានសារៈសំខាន់បំផុតចំពោះយើង? បុរសនោះក៏ឆ្លើយថាគឺមនុស្សរស់ក្នុងពេលបច្ចុប្បន្ននេះឯង។ ក្មេងនោះក៏សួរតថា ការងារអ្វីដែលសំខាន់បំផុត?

បុរសនោះក៏ឆ្លើយថា វាជាការងារដែលឯងកំពុងតែធ្វើក្នុងពេលបច្ចុប្បន្ននេះឯង។ ពេលក្មេងហ្នឹងស្តាប់ចប់ហើយ បាននិយាយថា អស្ចារ្យមែន! បុរសនោះពិតជាឆ្លាត ហើយគាត់នៅរស់មានក្តីសុខពិតមែនគឺគាត់ចេះរស់នៅក្នុងបច្ចុប្បន្នដោយមិនខ្វាយខ្វល់នឹងរឿងអតីត និងអនាគតនោះទេ។ មនុស្សឆ្លាត មនុស្សមានសមត្ថភាព និងមនុស្សរស់ក្នុងភាពរីករាយ គឺគេប្រើជីវិតរស់ក្នុងពេលបច្ចុប្បន្នឱ្យអស់ពីសមត្ថភាពទៅតាមក្តីស្រមៃរបស់គេនោះឯង។

ចូរអ្នកធ្វើការ​គ្រប់គ្រង​ពេល​បច្ចុប្បន្ន​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ដោយប្រើជីវិតឱ្យមានក្តីសុខ ហើយជីវិតរបស់អ្នកនឹងដើរទៅអនាគតក៏ល្អដូចគ្នា។ តាមព្រះពុទ្ធបានសម្តែងថា អាថ៍កំបាំងនាំឱ្យចិត្តនិងកាយរបស់អ្នកមានសុខភាពល្អ អ្នកមិនត្រូវយំសោកចំពោះអតីតកាល ហើយកុំខ្វល់ខ្វាយច្រើនអំពីអនាគតកាលនោះទេ ប៉ុន្តែចូរអ្នករស់នៅក្នុងបច្ចុប្បន្នកាលដោយប្រាជ្ញា និងភាពស្មោះត្រង់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
186 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
293 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
622 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
326 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
775 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia