ចិត្តសាស្ត្រ
ឱសថ១ ជួយផ្លូវចិត្តរបស់អ្នករស់នៅមានក្តីសុខមានក្តីស្ងប់
Tror Sopheap
January 9 2025
314 views

មនុស្សភាគច្រើនស្រ្តេស មានអារម្មណ៍តានតឹង និងមានទុក្ខច្រើន ព្រោះតែបញ្ហាលុយ បញ្ហាដៃគូ និងបញ្ហាគ្រួសារជាដើម។ បើអ្នករស់នៅជាប្រចាំថ្ងៃគ្មានក្តីសុខនោះទេ អ្នករស់នៅប្រើក្បួនរបស់ព្រះអង្គ Pothera Mahindasiri Thero ជួយផ្លូវចិត្តរបស់អ្នកចេញក្តីទុក្ខ មានក្តីសុខ មានក្តីរីករាយជាមិនខានឡើយ។

រស់ក្នុងធាតុពិតរបស់ខ្លួន៖ មនុស្សភាគច្រើនរស់នៅចំណាយពេលមើលជីវិតរឿងអ្នកដទៃ រហូតភ្លេចរស់នៅក្នុងធាតុពិតរបស់ខ្លួន។ តាមព្រះអង្គ Pothera Mahindasiri Thero បានបញ្ជាក់ថា “អ្វីដែលអ្នកដទៃគិតឬវិនិច្ឆ័យមកលើជីវិតរបស់អ្នកនោះ វាមិនមែនជាការកំណត់ពីធាតុពិតរបស់អ្នកនោះទេ”។ ចូរអ្នករស់នៅជាមួយខ្លួនឯង និងក្តីស្រមៃរបស់ខ្លួន ទើបអ្នកមានក្តីសុខ។ ហើយព្រះអង្គបានបន្តថា  Pothera M. Thero បានបញ្ជាក់ថា ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ តែងតែមានការរស់នៅខុសគ្នា។ ចូរអ្នកធ្វើជាខ្លួនឯង កុំចំណាយពេលទៅខ្ជះខ្ជាយពេលធ្វើខ្លួនឱ្យដូចជាអ្នកដទៃឱ្យសោះណា។

មានមនុស្សជាច្រើនបានបំផ្លាញ់សុខភាពរបស់ខ្លួនដោយការដេញតាមអនាគត និងអតីតកាលខ្លាំងរហូតភ្លេចរស់នៅជាមួយការពិតរបស់ខ្លួនក្នុងពេលនេះ។ ព្រះពុទ្ធបានប្រៀនថា ការរស់នៅឱ្យបានប្រសើរក្នុងជីវិតនេះ អ្នកត្រូវមាន “សម្មាទិដ្ឋិ” ដែលព្រះអង្គសំដៅទៅលើការរស់នៅជាមួយការពិត ឬការយល់ត្រូវ ឬការមានទស្សនឱ្យត្រឹមត្រូវនឹងជីវិតនេះ។ មានមនុស្សជាច្រើនស្វែងរកលុយ ឡាន និងសំភារៈផ្សេងៗ ក្នុងជីវិតនេះ វាពិតជាសំខាន់ តែបើយើងគ្មានសុខភាពរឹងមាំទាំងរាងកាយ និងផ្លូវចិត្ត ជីវិតគ្មានតុល្យភាពក្នុងការរស់នៅទេ នេះជាជីវិតដែលការយល់ខុស។ ការយល់ត្រូវ “សម្មាទិដ្ឋិ” របស់ព្រះពុទ្ធបានពោលថា “អ្នកត្រូវថែរក្សារាងកាយ និងផ្លូវចិត្តឱ្យមានតុល្យភាព ពីព្រោះរបស់ទាំងពីរនេះ អាស្រ័យលើគ្នាទៅវិញទៅមក។” សំខាន់អ្នកត្រូវរកសំភារៈខាងក្រៅ រក្សារាងកាយ និងចិត្តគំនិតឱ្យរឹងមាំ ការរស់នៅរបៀបនេះជាការប្រើជីវិតតាមការយល់ត្រូវ។

មនុស្សយើងរស់នៅសុទ្ធតែស្ថិតនៅក្នុងកម្មផលជានិច្ច។ អ្នកដាំដូង បានផ្លែដូង។ ពេលអ្នកដាំអ្វីបានផលហ្នឹង។ នេះជាច្បាប់ធម្មជាតិ។ តាមព្រះអង្គ Pothera M. Thero បានសម្តែងថា មិនថាអ្វីក៏ដោយ ពេលអ្នកចាប់ផ្តើមធ្វើវានោះ វាតែងតែឱ្យផលមកជានិច្ច។ ដូច្នេះហើយ អ្វីដែលអ្នកបានផ្តល់ឱ្យលោកនេះ ទោះបីវាល្អក៏ដោយ អាក្រក់ក៏ដោយ វានឹងតបស្នងមកអ្នកវិញជានិច្ច។ ដូចនេះហើយ អ្នកត្រូវព្យាយាមធ្វើអំពើល្អឱ្យច្រើនណា ទើបចិត្តបានបុណ្យបានសុខ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
239 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
317 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
968 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
861 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
342 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
786 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia