សម្រស់
ចង់ថែសម្រស់ឱ្យវ័យក្មេង មកអនុវត្តទម្លាប់សាមញ្ញនេះជាប្រចាំថ្ងៃមិនខុសបំណងទេ
Tror Sopheap
June 23 2024
1.1 K views

មនុស្សយើងគ្មានអ្នកណា ចង់មានសម្រស់អាក្រក់នោះទេ តែបើយើងគ្មានទម្លាប់ល្អធ្វើជាប្រចាំថ្ងៃនោះទេ ធ្វើឱ្យកើតជំងឺ និងបាក់សម្រស់លឿនផងដែរ។ ពិសេសក្នុងសង្គមរបស់យើង មានមនុស្សភាគច្រើនមានសម្រស់ជាងវ័យ មកទម្លាប់មិនល្អមួយចំនួនដូចខាងក្រោមនេះ។ ថ្ងៃនេះ ចាបបៃតងសុំលើកពីទម្លាប់ល្អ ដែលងាយស្រួលអនុវត្តជាប្រចាំថ្ងៃ ដើម្បីថែសម្រស់ កុំឱ្យចាស់លឿន៖

នៅក្នុងសង្គមរបស់យើង អ្នកដែលលចូលចិត្តផឹកស្រា និងភេសជ្ជៈជាតិផ្អែមលើសពីតម្រូវការរាងកាយ ធ្វើឱ្យកោសិកាស្បែកឆាប់ចាស់ និងធាត់លឿនផងដែរ។ តាមលោកគ្រូ រក្សា ជាគ្រូបង្វឹកផ្នែកការហាត់ប្រាណជាច្រើនឆ្នាំបាននិយាយថា “បើអ្នកចង់ថែសម្រស់ កុំឱ្យឆាប់ចាស់នោះ អ្នកត្រូវជៀសវាងជាតិអាកុល និងកុំផ្តោតលើហូបអាហារមានជាតិខ្លាញ់ពេក ធ្វើឱ្យឡើងកីឡូលឿន ហើយមើលទៅឆាប់ចាស់ជាងវ័យផងដែរ។” សូម្បីតាមវេជ្ជបណ្ឌិត សុខទេពី បានបង្ហើបបន្ថែមថា កត្តាចំណីអាហារក៏ជាផ្នែកមួយដែលធ្វើឱ្យ ស្បែកឆាប់ឡើងមុនផងដែរ។ ពោល គឺពពួកអាហារផ្អាប់ អាហារដែលមានជាតិហឹលខ្លាំង អាហារដែលមានជាតិផ្អែមឬ​ ប្រៃខ្លាំង និងពពួកគ្រឿងស្រវឹងជាដើម។”

សម្រាប់អាហារដែលជួយសម្រស់ កុំឱ្យឆាប់ចាស់លឿននោះ តាមលោកគ្រូ រក្សាបានណែនាំឱ្យហូបប្រភេទអាហារមានដូចជា បន្លែបែតង ស្ពៃ ត្រកួន ត្រសក់ ការរ៉ុត.. ផ្លែឈើ មានផ្លែប៉ោងខៀវ ផ្លែចេក ផ្លែល្ហុង.. ស៊ុត សាច់ត្រី ដូចជាត្រីស្រែរបស់យើង...។ ការហូបប្រភេទបន្លែ និងផ្លែឈើឱ្យច្រើន វាមិនប៉ះពាល់ដល់ស្បែកទេ តែវាជួយសម្រស់ និងស្បែកស្អាតផងដែរ។”

ហើយយើងត្រូវការទម្លាប់មួយទៀត គឺផ្នែកហាត់ប្រាណជាប្រចាំថ្ងៃ។ តាមលោកគ្រូ រក្សា បានបញ្ជាក់ថា “ការធ្វើលំហាត់ប្រាណនេះ ជួយឱ្យកាត់បន្ថយស្រ្តេស នាំឱ្យគេងលក់ស្រួល រួចហើយនាំឱ្យស្បែក និងសម្រស់ក្មេងជាងវ័យ មកពីវាជួយបញ្ចេញជាតិពុលពីរាងកាយ។”លោកស្រីវេជ្ជបណ្ឌិត Ellen Marmur បាននិយាយថា“ការធ្វើលំហាត់ប្រាណជួយដល់ឈាមផ្ទុកទៅដោយអុកស៊ីសែន និងសារធាតុចិញ្ចឹមដល់កោសិកា ដែលកំពុងធ្វើការនៅទូទាំងខ្លួនរាងកាយ រួមទាំងស្បែក និងសម្រស់វ័យក្មេងផងដែរ។”

ដូចនេះ ការថែរក្សាសម្រស់ឱ្យស្អាត និងសម្រកគីឡូឱ្យបានលឿននោះ អ្នកត្រូវមានចំណុចបន្ថែមទៀត មានដូចជាការគេងឱ្យបានគ្រប់គ្រាន់មួយថ្ងៃ ៨ម៉ោង ធ្វើលំហាត់ប្រាណជាប្រចាំ ហូបទឹកឱ្យបានគ្រប់គ្រាន់ និងរបបអាហារមានជាតិប្រូតេអ៊ីន ដើម្បីសុខភាពរឹងមាំ ហើយអ្នករស់នៅបានយូរផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2044

អត្ថបទទាក់ទង

#សម្រស់

សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
Mourn Kunthea
July 4 2024
428 views

#សម្រស់

សារធាតុសំខាន់ៗអាចបំបាត់មុនកប់បាន គួរស្គាល់ងាយស្រួលរកទិញប្រើ
Senghong Kong
July 3 2024
716 views

#សម្រស់

សុខៗកើតផ្កាស្បូនលើមុខគួរធ្វើបែបណា! វេជ្ជបណ្ឌិត ប្រាប់មនុស្សខ្ទង់វ័យនេះងាយកើត និងវិធីដោះស្រាយ
Thida Pet
July 3 2024
635 views

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.5 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#សម្រស់

វេជ្ជបណ្ឌិត ឯកទេសកែសម្ភស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
Thida Pet
July 2 2024
307 views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.5 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.3 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
998 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
919 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ហេតុផល៥យ៉ាង ដែលគួរតែកាត់បន្ថយការញុំាអាហារខ្លោចឱ្យបាន បង្ការកុំឱ្យសុខភាពប្រឈមនឹងការកើតជំងឺ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia