ជំងឺសិរមាន់លើប្រដាប់បន្តពូជ (Genital Warts) ជាទូទៅសំដៅទៅលើប្រភេទនៃជំងឺកាមរោគដែល បណ្តាលមកពីវិរុស HPV (Human Papillomavirus)។ ជំងឺសិរមាន់អាចកើតនៅលើស្បែកគ្រប់ផ្នែក នៃរាងកាយទៅប្រភេទនិមួយៗនៃមេរោគ ប៉ុន្តែកើតនៅលើប្រដាប់ភេទគឺមានសភាពទន់ជាងនៅលើ ផ្នែកផ្សេងៗទៀតនៃរាងកាយ។ ប្រភេទមេរោគ HPV នៅលើប្រដាប់បន្តរពូជ ក្នុងករណីមិនបានធ្វើការ ព្យាបាលបានត្រឹមត្រូវអាចបណ្តលឱ្យមានការផ្លាស់ប្តូរកោសិកាដែលអាចផ្សារភ្ជាប់ទៅនឹងជំងឺមហារីកដូចជា៖
-មហារីកមាត់ស្បូន
-មហារីកយោនី
-មហារីកទ្វាមាស
-មហារីកលិង្គ
-មហារីករន្ធគូថ
-មហារីកបំពង់កផ្នែកខាងក្រោយ
រោគសញ្ញា
- សាច់ដុះតូចៗ មានសភាពរឹង
- ពណ៌ស ឬត្នោត និងមានផ្ទៃគ្រើម
- ចំពោះស្រ្តី ដុះនៅលើបបូរនៃទ្វាមាស ផ្នែកខាងក្នុងនៃទ្វាមាស និងនៅជុំវិញរន្ធគូថ
- ចំពោះបុរស ច្រើនដុះនៅលើលិង្គ ឬដុះនៅលើពងស្វាស និងតំបន់នៃរន្ធគូថ
- ជួនកាលមានសភាពរមាស់ ឈឺ និងក្រហាយ
- ហូរឈាមនៅពេលរួមភេទ
មូលហេតុនៃការឆ្លងរោគតាមរយៈ៖
- ឆ្លងតាមការរួមភេទជាមួយអ្នកមានជំងឺសិរមាន់ ឫ ផ្ទុកមេរោគ HPV ដោយមិនបានការពារ
- ឆ្លងតាមការបះពាល់ផ្ទាល់លើប្រដាប់ភេទ
- ឆ្លងពីម្តាយទៅកូនក្នុងពេលសំរាល (ចំពោះម្តាយដែលមានជំងឺសិរមាន់)
- ឆ្លងតាមការប៉ះពាល់ផ្ទាល់ លើកំរាលពូក កន្សែងពោះគោ ឡាម ម្ជុល ដែលប្រឡាក់ជាមួយ មេរោគ HPV ។
កត្តាផលវិបាក នៃជំងឺសិរមាន់
- រំខាន់ដល់ការរួមភេទយ៉ាងខ្លាំង
- ដុះរីករាលដាល់កាន់តែច្រើន
- បង្កើនការឆ្លងជំងឺកាមរោគ
វិធីបង្ការ និងការការពារ៖ ការទទួលថ្នាំបង្ការ និងប្រើស្រោមអនាម័យបានត្រឹមត្រូវក្នុងពេលរួមភេទ អាចកាត់បន្ថយហានិភ័យនៃការឆ្លងវីរុស HPV ។ ទោះបីជាយ៉ាងណាក៏ដោយស្រោមអនាម័យមិនអាច ផ្តល់ការការពារពេញលេញប្រឆាំងនឹងវីរុស HPV បានទេពីព្រោះវីរុស HPV ឆ្លងទៅផ្នែកខ្លះដែល ស្រោមអនាម័យមិនមាន។ ចំណុចសំខាន់ត្រូវរក្សាអនាម័យឱ្យបានទៀងទាត់ ទទួលទានអាហារដែលមានសុខភាពល្អ ហើយគ្រប់គ្រាន់ និងហាត់ប្រាណឱ្យបានទៀងទាត់៕
អត្ថបទដោយ៖ Sem Sotheary