ជំងឺ
អ្វីទៅជាជំងឺខ្សោយតំរងនោម ?
Phoak Mary
July 12 2020
611 views

បច្ចុប្បន្នមានប្រជាជនខ្មែរជាច្រើនបានប្រឈមមុខក្នុងការកើត និងបានកើតជំងឺខ្សោយតំរងនោមដែលជាបញ្ហាសុខភាពមួយគួឲ្យព្រួយបារម្ភ ។​ ថ្ងៃនេះ Healthy Cambodiaនឹងនាំលោកអ្នកឲ្យបានដឹងពីជំងឺ ខ្សោយតំរងនោម ។ ជំងឺខ្សោយតំរងនោមគឺសំដៅដល់ការចុះខ្សោយបន្តិចម្តងៗនៃមុខងាររបស់តំរងនោម។

ជាធម្មតាតំរងនោមជាសរីរៈមួយដ៏សំខាន់ដែលមានតួនាទីបញ្ចេញសារធាតុពុល អេឡិចត្រូលីតនិងសារធាតុទឹកដែលលើសក្នុងរាងកាយតាមរយៈទឹមនោម ។​

មូលហេតុដែលបណ្តាលឲ្យកើតជំងឺខ្សោយតំរងនោម ៖

តាមការសិក្សាស្រាវជ្រាវ ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមគឺជាមូលហេតុពីរសំខាន់ដែលធ្វើឲ្យកើតជំងឺខ្សោយតំរងនោម ក្រៅពីនេះ ជំងឺគីសក្នុងតំរងនោម(polycystic kidney disease ) កត្តាតំណពូជក៏ជាមូលហេតុផងដែរនិងកត្តាផ្សេងៗមួយចំនួនទៀត ។

រោគសញ្ញានៃជំងឺខ្សោយតំរងនោម ៖ ក្អួត ចង្អោរ មិនឃ្លានអាហារ ខ្សោយនិងអស់កំលាំងពិបាកគេង(គេងក្រលក់) រមួលសាច់ដុំ ហើមជើង និងតំបន់ភ្នែគោល ឈឺទ្រូង ហត់ពិបាកដកដង្ហើមឡើងសម្ពាធឈាម ស្លេកស្លាំង ។ សញ្ញានិងរោគសញ្ញានៃជំងឺខ្សោយតំរងនោមមានភាពមិនជាក់លាក់នោះទេ ដែលមានន័យថាវាអាចបណ្តាលមកពីជំងឺផ្សេងៗទៀត ករណីនេះការប្រឹក្សាជាមួយគ្រូពេទ្យជំនាញជារឿងចាំបាច់បំផុត។

ការការពារ៖

លោកអ្នកគប្បីមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជាជាពិសេសពួកក្រុមថ្នាំ Steroid ។ សម្រាប់អ្នកជំងឺ ទឹកនោមផ្អែមនិងអ្នកជំងឺលើសសម្ពាធឈាមលោកអ្នក ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីគ្រប់គ្រងជាតិស្ករនិងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ។ ញ៉ាំអាហារដែលជាតិអំបិល និងខ្លាញ់ក្នុងកំរិតទាប

ធ្វើលំហាត់ប្រាណ កុំជក់បារី កាត់បន្ថយការញ៉ាំស្រា -ល- ។

ការព្យាបាល៖ មានវិធីព្យាបាលចំនួនពីរប្រភេទទីមួយអ្នកជំងឺតម្រូវឲ្យព្យាបាលតាមរយៈការលាងឈាម ( Hemodialysis ) និងទីពីរការព្យាបាលតារយៈការផ្លាស់ប្តូរតំរងនោម (kidney Transplant ) ៕

ប្រភព https://www.mayoclinic.org

ប្រែលសម្រួលដោយ ហួ ភារ៉ា​​

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia