ជំងឺ
បុរសៗចូលចិត្តធ្វើរឿង៣នេះ យូរទៅអាចនឹងប្រឈមគ្មានកូនប្រើមួយជីវិតមិនខាន
Thida Pet
May 10 2023
934 views

សុខភាពមេជីវិតឈ្មោលគឺសំខាន់ខ្លាំងបំផុត សម្រាប់បុរស ព្រោះបុរសដែលមានមេជីវិតឈ្មោលខ្លាំងនាំឱ្យមានលទ្ធភាពក្នុងការមានកូនខ្ពស់ តែផ្ទុយទៅវិញ បុរសៗមួយចំនួនចូលចិត្តធ្វើរឿង៣នេះដែលនាំឱ្យមេជីវិតឈ្មោលខ្សោយប្រឈមគ្មានកូនឡើងមកបានទាំងមិនដឹងខ្លួន។

-ផឹកស្រានិងជក់បារី

នេះបើយោងតាមរយៈប្រភព channelnewsasia បាននិយាយថា ការផឹកស្រាគឺមិនល្អសម្រាប់សុខភាពមេជីវិតឈ្មោលនោះទេ ហើយបានបញ្ជាក់ចំនួនទៀតថា បុរសៗដែលផឹកស្រា លើសពី១៥កែវក្នុង១សប្ដាហ៍គឺប្រឈមខ្សោយមេជីវិតឈ្មោល។ តាមរយៈការសិក្សាក៏បានបង្ហាញឱ្យដឹងផងដែរថា​ ប្រសិនណាដៃគូទាំង២ចង់យកកូន គេហាមមិនឱ្យផឹកស្រា ឬជក់បារីឡើយព្រោះសារធាតុទាំង២នេះ អាចបំផ្លាញមេជីវិតឈ្មោល រួមទាំងនាំឱ្យទារកដែលនៅក្នុងផ្ទៃប្រឈមពិការភាពខួរក្បាល ដូច្នេះប្រសិនណាដៃគូថ្មីថ្មោងត្រៀមខ្លួនយកកូនត្រូវតមគ្រឿងទាំងនេះជាមុនសិន។

-បុរសចូលចិត្តដាក់ទូរស័ព្ទក្នុងខោប៉ាវខោ

ការប្រើប្រាស់ទូរស័ព្ទដៃ ជាពិសេសដាក់ក្នុងហោប៉ាវ​គឺ តាមរយៈការសិក្សាឆ្នាំ ២០១៤ បានរកឃើញ ការប៉ះពាល់នឹងវិទ្យុសកម្មតាមទូរសព្ទដៃ ធ្វើឱ្យកម្រិត DNA-fragmentation និងការថយចុះនៃចលនាមេជីវិតឈ្មោលខ្លាំង។

-ជិះកង់

ទី១គឺការធ្វើលំហាត់ប្រាណបែបជិះកង់៖ ហេតុអ្វីគ្រាន់តែជិះកង់នាំឱ្យមេជីវិតឈ្មោលខ្សោយទៅវិញ? នេះបើយោងតាមរយៈប្រភព givelegacy បាននិយាយថាជិះកង់នាំឱ្យបះពាល់មេជីវិតឈ្មោលព្រោះមូលហេតុដូចជា គឺការឡើងកម្ដៅខ្លាំងពេលបុរសៗជិះកង់ ដោយហេតុថាការឡើងកម្ដៅនេះ អាចនាំឱ្យផលិតភាពមេជីវិតឈ្មោលខ្សោយ និងនាំឱ្យប៉ះពាល់ដល់ការមានកូនបាន ជាពិសេសការស្លៀកសម្លៀកបំពាក់ រឹបៗទៀតកាន់តែធ្វើឱ្យបង្កើនកម្ដៅជាងមុនមិនខាន។ ទី២គឺ អាចមានការប៉ះទង្គិច និងការកកិតអាចប៉ះពាល់ដល់ពងស្វាស និងការថយចុះការផលិតមេជីវិតឈ្មោល និងភាពគ្មានកូន៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia