អាហារ
ផ្លែធំហើយឆ្ងាញ់១ប្រភេទនេះ សម្បូរវីតាមីនប្រឆាំងជំងឺមហារីក បន្ថយភាពធ្ងន់ធ្ងរនៃជំងឺហឺត
Thida Pet
August 16 2023
879 views

ផ្លែធំហើយឆ្ងាញ់១ប្រភេទនេះ សម្បូរវីតាមីនប្រឆាំងជំងឺមហារីក បន្ថយភាពធ្ងន់ធ្ងរនៃជំងឺហឺត

ជាការពិតណាស់ នេះបើយោងតាមគេហៈទំព័រមួយដែលមានឈ្មោះថា IPSYបានចុះផ្សាយពីអត្ថប្រយោជន៍នៃផ្លែឪឡឹកយ៉ាងដូច្នេះថា ៖ ​ឪឡឹកគឺជា ផ្លែឈើដែលសម្បូរទៅដោយជាតិទឹកច្រើន ហើយក្នុងនោះវាក៏ជាប្រភពវីតាមីន​ដ៏សម្បូរបែបផងដែរ។ ការញ៉ាំឪឡឹកនារដូវក្ដៅមិនត្រឹមតែជួយផ្ដល់ជាតិទឹកដល់សរីរាង្គកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងសម្បូរវីតាមីនច្រើនមុខដែលអាចជួយផ្គត់ផ្គង់ដល់កោសិកាស្បែកបានយ៉ាងល្អថែមទៀតផង។ ប្រភពដដែលបានបន្តថា សម្រាប់វីតាមីនដែលសំខាន់ៗដែលមាននៅក្នុងផ្លែឪឡឹកនោះ មានដូចជា វីតាមីនC,ប៉ូតាស្យូម, ម៉ាញេស្យូម,វីតាមីនB1,B5,ហើយនិងវីតាមីនB6ជាដើម។ លើសពីនេះ ខាងក្រោមនេះជាសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់បំផុតរបស់ផ្លែឪឡឹក។

-ផ្ដល់ជាតិទឹក

ក្នុងផ្លែឪឡឹកមានជាតិទឹករហូតទៅដល់៩២% ដែលអាចជួយទប់ស្កាត់អ្នកពីការខ្វះជាតិទឹកបានយ៉ាងល្អ។ ការរក្សាទឹកឲ្យបានគ្រប់គ្រាន់និងធ្វើឲ្យរាងកាយរបស់អ្នកមានសំណើម ក្នុងអំឡុងពេលដែលមានអាកាសធាតុរដូវក្ដៅខ្លាំង និងជួយឲ្យស្បែកមានសភាពស្រស់ថ្លានិងមានសំណើមចេញពីខាងក្នុង។ ហើយមានវាក៏តួនាទីការពារពីជំងឺសរសៃឈាមបេះដូងបានផងដែរ។

-បន្ថយភាពធ្ងន់ធ្ងរនៃជំងឺហឺត៖ ផ្លែឪឡឹកមានប្រភពវីតាមីន C ល្អដែលជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺហឺត។ អ្នកសិក្សាស្រាវបានឲ្យដឹងថា​ប្រសិនបើមនុស្សដែលមានកម្រិតនៃវីតាមីនCទាប អាចប្រឈមនិងការកើតនូវជំងឺហឺតនេះយ៉ាងធ្ងន់ធ្ងរ។ ដើម្បីការពារពីជំងឺហឺតអ្នកគួតែញុំាឪឡឹកឲ្យបានជាប្រចាំ ព្រោះវាមានវីតាមីន Cរហូតទៅដល់៤០%ដែលអ្នកអាចយកទៅទទួលទានបាន។

ការពារជំងឺមហារីក៖ វិទ្យាស្ថានជាតិជំងឺមហារីក ( NCI ) កត់សម្គាល់ថារ៉ាឌីកាល់សេរីអាចដើរតួនាទីក្នុងការវិវឌ្ឍជំងឺមហារីកប្រភេទមួយចំនួន។ បន្ថែមពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មនៃរបបអាហារនៅក្នុងផ្លែឪឡឹក​ ដូចជាវីតាមីនCអាចជួយការពារជំងឺមហារីកដោយការប្រយុទ្ធប្រឆាំងនិងរ៉ាឌីកាល់សេរី និងជួយជុលការខូចខាតនៃកោសិកា DNA

អត្ថបទដោយ៖ THIDA

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1258

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia