កីឡា
ចង់ហាត់ប្រាណ ឲ្យត្រូវរូបរាកាយខ្លួនឯង គួររត់ ជិះកង់ ហែលទឹក ឬទៅក្លឹបហាត់ប្រាណ?
Tror Sopheap
November 20 2020
33.1 K views

ការហាត់ប្រាណមានរបៀបជាច្រើន ដើម្បីកសាងរាងកាយ និងសុខភាពល្អមានដូចជា ការដើរ រត់ ហែល និងទៅក្លឹបហាត់ប្រាណ។​ ការធ្វើលំហាត់ប្រាណដើម្បីសុខភាពដូចគ្នា តែចំពោះរាងកាយ វាមានលក្ខណៈខុសគ្នា។ ថ្ងៃនេះយើងមកដឹងថា ការហាត់ប្រាណបែបស្រាល និងការហាត់ដុំដែកធ្វើឱ្យរាងកាយមានលក្ខណៈខុសគ្នាបែបណាវិញ?

១. ការហាត់ប្រាណបែបរត់ និងដើរ

ការដើរ និងរត់ ជួយឱ្យបេះដូងរបស់យើងលោតបានល្អ និងកាត់បន្ថយអារម្មណ៍ស្រ្តេសផងដែរ។​ តាមទស្សវិទូដ៏ល្បី លោក Friedrich Nietzsche ថា គំនិតអស្ចារ្យទាំងអស់ត្រូវបានបង្កើតឡើងពេលអ្នកកំពុងតែដើរ។ វាបញ្ជាក់ថា​ការដើរ និងរត់ មិនត្រឹមតែជួយដល់សុខភាពទេ ជួយដល់គំនិតផងដែរ។ សម្រាប់អ្នកធាត់ចង់សម្រកគីឡូធ្វើលំហាត់ប្រាណ រត់ និងដើរ ជាលំហាត់់ប្រាណកាត់បន្ថយជាតិខ្លាញ់បានតិច។

២.ការហែងទឹក

ការហែលទឹកជាហាត់ប្រាណមួយ វាជួយឱ្យរាងកាយមានចលនាបានល្អបំផុត។ តាមលោកវេជ្ជបណ្ឌិត I-Min Lee ជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាលា Harvard បានពន្យល់ថា ការហែលទឹក គឺល្អសម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ ពីព្រោះវាមានទម្ងន់តិច ដើម្បីជួយសម្រួលដល់សន្លក់ និងបេះដូងផងដែរ។ សូម្បីជនជាតិអ៊ីស្រាអែលក៏ចូលចិត្តកីឡូហែលទឹកនេះដែរ ពីព្រោះវាជួយដល់រាងកាយ និងអារម្មណ៍មានភាពស្រស់ថ្លា។

៣. ការជិះកង់

មានមនុស្សជាច្រើនបានដឹងថា ការជិះកង់ជួយឱ្យសុខភាពល្អមានដូចជា វាធ្វើឱ្យសរសៃរឈាម សាច់ដុំ និងចង្វាក់បេះដូងរត់ស្រួល ពីព្រោះពេលអ្នកធ្វើចលនាធាក់កង់គ្រប់ផ្នែកនៃរាងកាយមានចលនាបានល្អ។ ចំពោះការសម្រក់ទម្ងន់ជាតិខ្លាញ់ ក៏ជួយអ្នកបានតិចដែរ។ អត្ថបទបន្ថែម៖អ្នកចូលចិត្តជិះកង់ជាប្រចាំ នឹងជួយការពារជំងឺកាចសាហាវមិនឱ្យកើតឡើង

៤. ក្លឹបហាត់ប្រាណ(លើកទម្ងន់ ឬដុំដែក)

គ្រប់លំហាត់ប្រាណអាចជួយអ្នកឱ្យមានសុខភាពល្អដូចជាលំហាត់ប្រាណនៅខាងលើចឹង តែសម្រាប់អ្នកដែលចង់បានរាងស្អាត និងរាងកាយរឹងមាំ អ្នកគួរធ្វើលំហាត់លើកដុំដែក ឬលើកទម្ងន់។ ហេតុអ្វីចំបាច់លើកដុំដែក? តាមលោកគ្រូ សំបូរ នន់ ជាអ្នកកាយវប្បកម្មអាជីក និងជាអ្នកទទួលបានពាក់រង្វាន់នៅអាស៊ាន បានននិយាយថា “គ្រប់លំហាត់ប្រាណជួយឱ្យយើងមានសុខភាពល្អ តែវាមានខុសប្លែកគ្នាចំពោះរាងកាយ សម្រាប់អ្នករត់ម៉ាស៊ីន និងហាត់ស្រាលៗ(ហាត់ប្រាណខាងលើ) វាធ្វើរាងកាយបញ្ចុះជាតិខ្លាញ់តិច ហើយសាច់ក៏បញ្ចុះតាមហ្នឹងដែរ។” យើងអាចឃើញរាងកាយអ្នកខ្លះ​មានសាច់តិច តែមានជាតិខ្លាញ់រច្រើន(មានស្បែកពោះ និងខ្លាញ់)។ តាមលោកគ្រូសំបូរ នន់បានបន្តថា “សម្រាប់អ្នកលើកទម្ងន់ ឬដុំដែក គឺវាដុតជាតិខ្លាញ់ចេញ តែវាកសាងសាច់ដុំឱ្យរឹងមាំ។” យើងអាចមើលអ្នកមានរាងកាយស្អាត និងសាច់ដុំរាងធំៗ ជាអ្នកលើកទម្ងន់។ អត្ថបន្ថែម៖ មកដឹងពី ការហាត់ប្រាណមានផលប៉ះពាល់ដល់ការបន្តពូជរបស់បុរសដែរឬទេ?

បើអ្នកចង់បានរាងកាយរឹងមាំ និងបញ្ចុះខ្លាញ់បានល្អ អ្នកគួរហាត់ប្រាណលើកទម្ងន់។ ចំណែករត់ដើរ និងជិះកង់ វាមិនបានកសាងសាច់ដុំឱ្យរឹងមាំដូចជាការលើកទម្ងន់នោះទេ។ តែការហាត់ប្រាណ វាអាស្រ័យលើអ្នកជ្រើសរើសថា​ អ្នកចង់ហាត់ប្រាណបែបណា។ សុខភាពល្អ ពិតជាមានតម្លៃខ្លាំងណាស់៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2390

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
6.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ
#ចិត្តសាស្ត្រFebruary 20 2025
វេជ្ជបណ្ឌិតជប៉ុនអាយុ ៩១ឆ្នាំប្រាប់ពីក្បួននាំផ្លូវចិត្តមានសន្តិភាពក្នុងជីវិតទោះបីមានបញ្ហាធំក៏ដោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia