កីឡា
អ្នកចូលចិត្តជិះកង់ជាប្រចាំ នឹងជួយការពារជំងឺកាចសាហាវមិនឱ្យកើតឡើង
Tror Sopheap
July 31 2020
1.8 K views

ការជិះកង់ជាលំហាត់ប្រាណមួយ ដែលធ្វើសុខភាពរបស់អ្នកបានល្អ។ ពីព្រោះវាធ្វើឱ្យយឺតសរសៃឈាមរបស់អ្នកមានដំណើរការជាមួយបេះដូង។ ការជិះកង់អាចផ្តល់នូវការសម្រាកដ៏ល្អពីការធ្វើលំហាត់ប្រាណ។ បើអ្នកធុញទ្រាន់នឹងលំហាត់ប្រាណការដើររបស់អ្នក​ ហើយអ្នកចង់ស្វែងរកការធ្វើលំហាត់ថ្មីការជិះកង់ជាជម្រើសល្អ។

វេជ្ជបណ្ឌិត Brendan Everett ជាអ្នកឯកទេសជំងឺបាននិយាយថា មានអ្នកជំងឺជាច្រើនដែលបានធ្វើលំហាត់ប្រាណពីការជិះកង់ ហើយពួកគេបាននិយាយថា ការជិះកង់នេះជាវិធិដ៏ល្អសម្រាប់ធ្វើលំហាត់ប្រាណរបស់មនុស្ស។ មានអ្នកជំនាញខាងសុខភាព ដូចជាគ្រួពេទ្យ គ្រួកីឡា បានចាត់ថា ការធ្វើលំហាត់ប្រាណបែបការជិះកង់ក្នុងធម្មជាតិ ជាការព្យាបាលសម្រាប់សុខភាពល្អបំផុត។ ការធាក់កង់​ជួយ​បេះដូង ​តែ​មិន​បង្ក​ផលប៉ះពាល់​ដល់​សន្លាក់​ទេ។

អត្ថប្រយោជន៍សុខភាពនៃការជិះកង់

បំរាម៖ បើអ្នកមានអាយុ៤០ ឬ៤៥ ឆ្នាំ ហើយអ្នកចង់ជិះកង់ អ្នកត្រូវពិភាគ្សាជាមួយគ្រួទេព្យ ឬបើអ្នកមានសុខភាពរឹងមាំ អ្នកអាចធ្វើការសាកល្បងបាន តែអ្នកត្រូវជិះកង់ជិតៗ ផ្ទះជាមុនសិន។ បើអ្នកត្រូវចាប់ផ្តើមដោយសន្សឹមៗបំផុត និងបន្តិចម្តងៗ ក្នុងរយៈពេលមួយខែដំបូងសិន។ បើចំពោះអ្នកដែលធ្លាប់ជិះកង់ជាប្រចាំ តែអាយុលើសពី៤៥ឆ្នាំឡើងទៅ អ្នកគួរតែទៅពិនិត្យកម្លាំងបេះដូង ជារៀងរាល់ ខែ និងរៀងរាល់ឆ្នាំ។ បើអ្នកជិះកង់តាមសាធារណៈ អ្នកត្រូវមានការប្រុងប្រយ័ត្នបំផុត តែអ្នកគួរជិះកង់កន្លែងណា ដែលគិតថា មានសុវត្ថភាព។

១. គុណប្រយោជន៍ការជិះកង់

ការជិះកង់មានគុណប្រយោជន៍ជាខ្លាំងចំពោះសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ គេសង្កេតឃើញថា បុគ្គលណាដែលបានធ្វើលំហាត់ប្រាណជិះកង់ជាប្រចាំ មានរូបរាងកាយក្មេងជាងអាយុ១០ឆ្នាំ។ តួនាទីរបស់បេះដូង និងសាច់ដុំ បានស្គាល់ភាពប្រសើរមុនគេ។ សកម្មភាពប្រឹងធាក់កង់ រយៈពេលវែង ជាការកាត់បន្ថយគ្រោះថ្នាក់ពីជំងឺ និងកត្តាហានិភ័យទាំងឡាយដែលនាំឱ្យមានរោគសរសៃឈាមបេះដូង ដូចជាធាត់ជ្រុល ខ្លាញ់ក្នុងឈាមកូឡេស្តេរ៉ូល លើសឈាម និងស្ត្រេស។

២.ជំងឺបេះដូង និងការជិះកង់

ជំងឺសរសៃឈាមបេះដូងរួមមានជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺលើសឈាម និងការគាំងបេះដូង។ ការជិះកង់ទៀងទាត់ជួយជំរុញ និងធ្វើអោយបេះដូង សួត និងចលនាឈាមរត់កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ មានការសិក្សាមួយនូវដាណឺម៉ាកធ្វើឡើងក្នុងរយៈពេល ១៤ ឆ្នាំជាមួយមនុស្ស ៣០.០០០ នាក់ ដែលមានអាយុពី ២០ ទៅ ៩៣ ឆ្នាំបានរកឃើញថា ការជិះកង់ទៀងទាត់ គឺវិធីការពារមនុស្សពីជំងឺបេះដូង និងជំងឺលើសឈាម...។

៣.វេជ្ជបណ្ឌិតរបស់បារាំងបានប្រាប់ថា ការជិះកង់ជាថ្នាំក្នុងការព្យាបាលរោគ និងសម្រក់ទម្ងន់ ហើយឱ្យធ្វើលំហាត់ប្រាណបែបជិះកង់នេះ ២ ឬ ៣ ដងនេះ មានរយៈពេលពីរបីម៉ោង ធាក់ក្នុងល្បឿនល្មមៗ បានហើយ។ ការធាក់កង់ជាប្រយោជន៍ធ្វើឱ្យអត្រាកូឡេស្តេរ៉ូល និងទ្រីក្លីសេរីដ និងសម្ពាធឈាមធ្លាក់ចុះ។ នៅពេលយើងប្រឹងធាក់កង់ ខ្លួនប្រាណនឹងទៅស្រូបយកថាមពលដែលស្តុកទុកក្នុងទម្រង់ជាជាតិស្ករ។

៤.មហារីក និងជិះកង់

អ្នកស្រាវជ្រាវជាច្រើនបានសិក្សាពីទំនាក់ទំនងរវាងការធ្វើលំហាត់ប្រាណធាក់កង់ និងជំងឺមហារីក ជាពិសេសជំងឺមហារីកពោះវៀនធំ និងសុដន់។ ការស្រាវជ្រាវបានបង្ហាញថា បើអ្នកមានជំងឺមហារីកពោះវៀនត្រូវបានកាត់បន្ថយ។ ភ័ស្តុតាងមួយចំនួនបានបង្ហាញថា ការជិះកង់ទៀងទាត់ ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់បានថែមទៀតផង។

៥. ជំងឺទឹកនោមផ្អែម និងការជិះកង់

អត្រាអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ កំពុងកើនឡើង និងជាក្តីកង្វល់សុខភាពជាសាធារណៈយ៉ាងធ្ងន់ធ្ងរ។ កង្វះការធ្វើលំហាត់សកម្មភាពរាងកាយត្រូវបានគេគិតថា ជាមូលហេតុចម្បងដែលធ្វើឱ្យមនុស្សវិវត្តទៅជាស្ថានភាពនេះ(មានក្តីព្រួយបារណ៍ច្រើន)។ ការស្រាវជ្រាវទ្រង់ទ្រាយធំនៅហ្វាំងឡង់បានរកឃើញថា អ្នកដែធ្វើលំហាត់ប្រាណបែបការជិះកង់ច្រើនជាង ៣០ នាទីក្នុងមួយថ្ងៃមានការថយចុះហានិភ័យ ៤០ ភាគរយក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែម។

អត្ថបទដោយៈ ទ្រ សុភាព


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3231

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
3.5 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
2.9 K views
អត្ថបទថ្មីៗ
#ព័ត៌មានMay 16 2026
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ ប្រទេស ១នេះ ផ្ទុះឡេីងជំងឺ​អេបូឡា សង្ស័យ ២៤៦ករណី ហើយអ្នកស្លាប់ ៦៥នាក់​
#ចិត្តសាស្ត្រMay 15 2026
កុំឱ្យប្រកែកគ្នាក្រោយរៀបការ! ប្តីប្រពន្ធគួរនិយាយគ្នាលើរឿងទាំង ៤នេះជាមុន
#ជំងឺMay 15 2026
មន្ទីរពេទ្យខ្មែរ ១នេះសង្រ្គោះកុមារីអាយុ ២ឆ្នាំ មានជំងឺដុំសាច់ខ្លាញ់ពីកំណើតក្នុងប្រអប់ទ្រូង
#កុមារMay 14 2026
នេះជាសញ្ញាដែលកុមារខ្វះភាពកក់ក្តៅ ឪពុកម្តាយគួរដឹងពីកូនផង
#កីឡាMay 14 2026
ខ្សែប្រយុទ្ធជប៉ុន ១រូបនេះ កំពុងតែលេចធ្លោ ហើយមានឱកាសប្តូរទៅ Premier League ទៀត
#ជំងឺMay 13 2026
ស្រីប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia