អត្ថបទ PR
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលជាមន្ទីរបង្កើតឡើងដោយកូនខ្មែរ បានបង្ហាញពីមោទនភាព និងភាពជោគជ័យរបស់ខ្លួននៅក្នុងការវះកាត់សង្គ្រោះជីវិតអ្នកជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងអ្នកជំងឺមានឈាមកកក្នុងខួរក្បាល ដែលជាប្រភេទជំងឺមានហានិភ័យខ្ពស់ដល់ជីវិត។

១៤៨

តាមការចេញផ្សាយ ថ្មីៗនេះមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានវះកាត់យកកំណកឈាមចេញនិងធ្វើការព្យាបាលអ្នកជំងឺវ័យ៦៤ឆ្នាំម្នាក់ដោយជោគជ័យ។ ដោយដំបូងអ្នកជំងឺបានមកដល់មន្ទីរពេទ្យជាមួយរោគសញ្ញាដ៏គួរឱ្យព្រួយបារម្ភ គឺបាត់បង់ស្មារតីទាំងស្រុងបូករួម និងការរីកធំរបស់ប្រសី្រភ្នែកម្ខាង។ ក្រោយពេលធ្វើការសង្គ្រោះបន្ទាន់បឋម​ និងធ្វើការថតឆ្លុះដោយម៉ាស៊ីន CT Scan រួច ក្រុមគ្រូពេទ្យឯកទេសបានបញ្ជាក់ថា អ្នកជំងឺមានបញ្ហា ឈាមកកក្នុងខួរក្បាល ដែលបណ្តាលឱ្យកោសិកាខួរក្បាលខូចខាតធ្ងន់ធ្ងរ ប្រសិនបើសិនជាធ្វើការសង្គ្រោះបន្ទាន់យឺតយ៉ាវអ្នកជំងឺប្រាកដជាអាចប្រឈមនឹងការបាត់បងជីវិត។

ក្រោមការចូលរួមសហការរបស់ក្រុមវេជ្ជបណ្ឌិតរួមមាន ផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល និងក្រុមការងារពាក់ព័ន្ធ នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ការព្យាបាលត្រូវបានអនុវត្ត ដើម្បីធ្វើការវះកាត់យកឈាមកកទាំងនោះចេញ ដើម្បីសង្គ្រោះកោសិកាខួរក្បាលដែលត្រូវបានសង្កត់ដោយកំណកឈាម។

១៤៩

បន្ទាប់ពីទទួលបានការវះកាត់រួចរាល់ និងក្រោមការទទួលមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ អ្នកជំងឺដែលស្ថិតនៅក្នុងបន្ទប់ថែទាំអ្នកជំងឺធ្ងន់ធ្ងរ (ICU) ឃើញថាស្ថានភាពរបស់អ្នកជំងឺបានវិវត្តន៍ទៅប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតទទួលបានការជាសះស្បើយទាំងស្រុង ទាំងនេះអាចសបញ្ជាក់ថា​ នេះជាភាពជោគជ័យដ៏ធំធេងរបស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ក្នុងការជួយសង្គ្រោះអ្នកជំងឺម្នាក់ពីចំណុចស្ទើតែស្មើសូន្យ រហូតដល់មានសង្ឃឹមឡើងវិញ។

ក្រៅពីករណីព្យាបាលអ្នកជំងឺឈាមកកក្នុងខាងក្បាលខាងលើ មន្ទីរពេទ្យអន្ដរជាតិ អរៀនដា ក៏បានបង្ហាញពីភាពជោគជ័យក្នុងករណីព្យាបាលអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ដែលទទួលបានការវះកាត់ដោយជោគជ័យ ក្រោមការថែទាំយ៉ាងជិតស្និទ្ធពីក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ។

១៥០

ជំងឺដាច់សរសៃឈាមខួរក្បាល ជាស្ថានភាពបន្ទាន់ដែលត្រូវការការវាយតម្លៃ និងព្យាបាលឱ្យបានឆាប់រហ័ស។ អរៀនដា ប្រើប្រាស់ម៉ាស៊ីន CT Scan និងម៉ាស៊ីន MRI ដើម្បីជួយវាយតម្លៃស្ថានភាពខួរក្បាល កំណត់ទីតាំងការហូរឈាម ឬការស្ទះសរសៃឈាម និងរៀបចំផែនការព្យាបាលឱ្យសមស្រប។

ក្នុងករណីត្រូវការវះកាត់ ក្រុមវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធប្រសាទ ប្រើម៉ាស៊ីន Microscope ដើម្បីជួយមើលឃើញតំបន់លម្អិតក្នុងខួរក្បាល និងគាំទ្រឱ្យការវះកាត់មានភាពម៉ត់ចត់កាន់តែប្រសើរនៅតំបន់ជិតសរសៃរឈាមខួរក្បាល និងរចនាសម្ព័ន្ធសំខាន់ៗក្នុងខួរក្បាល។

១៥១

ភាពជោគជ័យនៃការព្យាបាល គឺកើតចេញពីការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប ជំនាញ និងបទពិសោធន៍របស់ក្រុមវេជ្ជបណ្ឌិត ក្រុមថែទាំ និងក្រុមសង្គ្រោះបន្ទាន់។ អរៀនដា បន្តផ្តល់ការព្យាបាលទំនើប និងការថែទាំប្រកបដោយវិជ្ជាជីវៈ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកជំងឺ និងក្រុមគ្រួសារខ្មែរ។

ព័ត៌មានបន្ថែមសូមទាក់ទងមន្ទីរពេទ្យអន្ដរជាតិ អរៀនដា តាមរយៈ Facebook Page: Orienda International Hospital ឬលេខទូរស័ព្ទ 081 811 789 / 078 233 789 / 096 6233 789 ឬTelegram: 078 233 789 ឬនៅទីតាំងអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

១៥២

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#អត្ថបទ PR

ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
Tror Sopheap
September 11 2026
269 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
93 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
66 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
100 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
131 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
85 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia