ការសាក់គឺជាការពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ទាំងបុរស និងនារី មិនថាសាក់លើដៃ លើជើង លើដងខ្លួន សាក់បបូរមាត់ សាក់ចិញ្ចើមនោះទេ។ រាល់ការសាក់មិនមានបញ្ហាអ្វីនោះទេ ប្រសិនបើសាក់ជាមួយអ្នកមានជំនាញត្រឹមត្រូវ ប្រើប្រាស់ទឹកថ្នាំដែលមានគុណភាព ឬធ្វើការលុបជាមួយនឹងពេទ្យជំនាញ។
ផ្ទុយទៅវិញ តាមការចែករំលែកពីវេជ្ជបណ្ឌិត សួង ស៊ីណាត ឯកទេសសើរស្បែកនិងឡេសឺរ បានឱ្យដឹងថាបើសាក់ដោយធ្វើមិនត្រូវតាមបច្ចេកទេសល្អ អ្វីដែលជាបញ្ហាអាចនឹងមានការរលាកស្បែក មានស្នាម មានស្នាមផ្លែ អាចឆ្លងមេរោគ ជាដើម។ មួយវិញទៀត ប្រសិនបើសាក់នៅជិតតំបន់ហានិភ័យមួយចំនួន ក៏អាចងាយបង្កជាបញ្ហាផងដែរជាពិសេសពេលចង់លុបវិញ។ ហេតុនេះ ដើម្បីបង្ការបញ្ហាមិនថាបងប្អូនចង់សាក់នៅកន្លែងណាទេ ចិញ្ចើម បបូរមាត់ ឬកន្លែងផ្សេងៗទេ ត្រូវដឹងពីចំណុចហានិភ័យទាំងនេះជាមុនសិន៖
១ តំបន់ឬទីកន្លែងដែលអ្នកសាក់៖ តំបន់ដែលមានគ្រោះថ្នាក់ ងាយមេរោគឆ្លងចូលបាន មានដូចជាភ្នែក ច្រមុះ មាត់ ក្បែរប្រដាប់ភេទ...។ តំបន់ទាំងអស់នេះ ប្រសិនបើចង់លុបវិញអាចនឹងងាយធ្វើឱ្យគ្រោះថ្នាក់ និងឆ្លងមេរោគផងដែរ។ ហេតុនេះ បើចង់សាក់ឬលុបនៅតំបន់ទាំងនេះ គួរតែរកកន្លែងដែលមានជំនាញច្បាស់លាស់ និងគ្រូពេទ្យឯកទេសដើម្បីបញ្ចៀសហានិភ័យគ្រោះថ្នាក់ផ្សេងៗបាន។
២ ការសាក់ ប្រៀបដូចជាសិល្បៈមួយដែរ មានច្រើនពណ៌ ច្រើនទម្រង់ ក្នុងនោះពណ៌ដែលសាក់ហើយងាយលុបវិញបានលឿន មានដូចជាពណ៌ខ្មៅ និងពណ៌ខៀវ។ សម្រាប់ពណ៌ផ្សេងៗទៀត អាចលុបបានដូចគ្នា គ្រាន់តែត្រូវការប្រើពេលយូរក្នុងការលុប ដូចជាពណ៌ក្រហម លឿង ទឹកក្រូច...។
៣ មុននឹងធ្វើការសាក់ ត្រូវមើលពីទីតាំង ស្ដង់ដារ និងអ្នកជំនាញជាមុន។ ជ្រើសរើសកន្លែងសាក់ ដោយមើលពីប្រវត្តិក្នុងការសាក់ ប្រវត្តិអ្នកដែលធ្លាប់ទៅសាក់នៅកន្លែងនោះ មើលថាតើមានផ្ដល់ទំនុកចិត្តឱ្យអតិថិជនឬទេ ឱ្យបានច្បាស់លាស់ ចៀសវាងការសាក់ខុសបច្ចេកទេស ការសាក់មិនដូចម៉ូដដែលចង់បាន ងាយឆ្លងមេរោគ ធ្វើឱ្យមានស្នាមរលាក ខ្ទុះ ពងទឹក ផ្លែសាច់...។ គួរប្រយ័ត្ន ចំពោះកន្លែងសាក់ដែលមានតម្លៃធូរថ្លៃ គ្មានឧបករណ៍គ្រប់គ្រាន់ ឬគ្មានជំនាញច្បាស់លាស់។
៤ សាក់លឿន តែពេលលុបវិញត្រូវការប្រើពេលយូរ។ វេជ្ជបណ្ឌិត សួង ស៊ីណាត បានឱ្យដឹងថា ដំណើរការនៃការលុបសាក់ គឺប្រើឡេសឺរ ក្នុងការបាញ់បំបែកពណ៌របស់វាម្ដងបន្តិចៗ រហូតដល់លុបអស់ រាល់ការធ្វើម្ដងៗ ត្រូវរងចាំដល់ពេល១ខែ ទើបអាចបាញ់ឡេសឺរលុបបានម្ដងទៀត ការប្រើរយៈពេលក្នុងលុបប៉ុន្មានដង គឺអាស្រ័យតាមទំហំ ពណ៌ និងជម្រៅសាក់ផ្ទាល់។
៥ ប្រយ័ត្នហានិភ័យក្នុងការលុបសាក់ជាមួយ អ្នកគ្មានជំនាញច្បាស់លាស់ ឬប្រើម៉ាស៊ីនដែលគ្មានស្ដង់ដារ អាចចំណាយថវិកាខាតចោលហើយ ខូចស្បែកថែមទៀត។
ជារួមមកវិញ ប្រសិនបើបងប្អូន ចង់សាក់ ឬចង់លុបសាក់ ត្រូវដឹងពីហានិភ័យអាចកើតមានជាមុន ដើម្បីបង្ការទុកមុន នឹងស្វែងរកកន្លែងដែលអាចផ្ដល់នូវ គុណភាពពិតប្រាកដដោយគ្មានហានិភ័យនៅថ្ងៃមុខ។
គួរឱ្យដឹងផងដែរ វេជ្ជបណ្ឌិត សួង ស៊ីណាត ឯកទេសសើរស្បែកនិងឡេសឺរ ដែលបម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងជាស្ថាបនិក គ្លីនិកសើរស្បែក-ឡេសឺរ វីណាត ។ គ្លីនិកក៏មានសេវាកម្មព្យាបាលបញ្ហាមុខ បញ្ហាស្បែកមុខ និងជំងឺសើរស្បែកគ្រប់ប្រភេទ ព្យាបាលដោយម៉ាស៊ីនឡេសឺរទំនើបស្ដង់ដារអន្តរជាតិផងដែរ។ សម្រាប់ព័ត៌មានលំអិត អាចទំនាក់ទំនងទៅកាន់ ៖ 081 769999 ៕