អត្ថបទ PR
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
Pheakdey Pao
November 8 2024
296 views

ភ្នំពេញ៖ នៅថ្ងៃទី 07  ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យកុមារឯកជនដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ ISO ចំនួន២ ជាវិញ្ញាបនបត្រទទួលស្គាល់ពីគុណភាពស្ដង់ដារលំដាប់ថ្នាក់អន្ដរជាតិ។ 

465887673 586307460567274 821554954881379986 N

វិញ្ញាបនបត្រទី១ គឺជាវិញ្ញាបនបត្រ ISO 9001:2015 ដែលវិញ្ញាបនបត្រមួយនេះបង្ហាញពីការទទួលស្គាល់ជាអន្ដរជាតិ ពីគុណភាពនៃប្រព័ន្ធគ្រប់គ្រងគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យកុមារ Maxicare ដែលរួមបញ្ចូលទាំងបទដ្ឋានក្នុងការកំណត់គោលការណ៍ផ្ដល់នូវសេវាកម្មថែទាំព្យាបាលអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ និងការគិតពីអតិថិជនជាចម្បងមុនគេ ដើម្បីផ្ដល់សេវាកម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់​។

ធានាថាអតិថិជនទទួលបានការបម្រើសេវាកម្មប្រកបដោយផាសុខភាពចាប់តាំងពីអញ្ជើញមកដំបូងរហូតទទួលបានការពិនិត្យនិងព្យាបាលរួចរាល់។

វិញ្ញបនបត្រទី២ គឺជាវិញ្ញបនបត្រ ISO 10004:2018 ដែលជាវិញ្ញាបនបត្រស្តង់ដាបញ្ជាក់ពី គុណភាពនៃការបម្រើសេវាកម្ម ថែទាំនិងព្យាបាលអ្នកជំងឺប្រកបដោយមានគុណភាពខ្ពស់ដែលអតិថិជនអាចទុកចិត្តបាន។ 

ហើយទម្រាំតែទទួលបាននូវការទទួលស្គាល់ ក៏ដូចជាទទួលនូវវិញ្ញាបនបត្រមួយនេះ ក្រុមការងាររបស់មន្ទីរពេទ្យកុមារ Maxicare គ្រប់ផ្នែកបានឆ្លងកាត់ការបណ្ដុះបណ្ដាលជាច្រើនផងដែរ។ ក្រោយពីឆ្លងកាត់ការបណ្ដុះបណ្ដាលទាំងនោះ ក៏មានការចុះមកធ្វើសវកម្មត្រួតពិនិត្យទៅលើប្រព័ន្ធគុណភាពការងារយ៉ាងយកចិត្តទុកដាក់ ពីសំណាកក្រុមការងារបច្ចេកទេស ISO ផងដែរ។ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃយ៉ាងហ្មត់ចត់់មន្ទីរពេទ្យកុមារ Maxicare ក៏ទទួលបាននូវវិញ្ញាបនបត្រ ISO 10004:2018 និង ISO 9001: 2015 យ៉ាងជោគជ័យគួរជាទីមោទន។

465893360 586308403900513 2459050131659055445 N

លោកវេជ្ជបណ្ឌិត វ៉ាន សុខជា នាយកប្រតិបត្តិមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បានសង្កត់ធ្ងន់ថា:ក្នុងនាមយើងជាមន្ទីរពេទ្យមួយដែលតំណាងឲ្យកម្ពុជា យើងពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការទទួលបានវិញ្ញាបនបត្របញ្ជាក់ពីស្ដង់ដារមួយនេះ។ បន្ថែមពីនេះទៀត វិញ្ញាបនបត្រមួយនេះក៏បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យកុមារ Maxicare ក្នុងការយកចិត្តទុកដាក់ផ្ដល់សេវាកម្មពិនិត្យថែមទាំព្យាបាលអតិថិជនប្រកបដោយស្ដង់ដារវិជ្ជាជីវៈនិងការយកចិត្តទុកដាក់ខ្ពស់។ ហើយពួកយើងបើកចិត្តរង់ចាំស្ដាប់មតិយោបល់របស់លោកអ្នក ដើម្បីយកមកស្ថាបនាមន្ទីរពេទ្យរបស់ពួកយើងឲ្យកាន់តែល្អប្រសើរឡើង និងក្លាយជាមន្ទីរពេទ្យដែលដក់ជាប់ក្នុងបេះដូងរបស់ប្រជាជនខ្មែរ ដែលប្រជាជនខ្មែរទូទាំងប្រទេសអាចទុកចិត្តបាន។

465868388 586307630567257 3114596478815045896 N

គួរជម្រាបផងដែរថា មន្ទីរពេទ្យកុមារ Maxicare ជាមន្ទីរពេទ្យឯកជនឈានមុខគេ នៅក្នុងការផ្ដល់សេវាកម្មពិនិត្យ​ ព្យាបាលថែទាំកុមារ ដែលមានស្ដង់ដារទទួលស្គាល់ដោយអន្ដរជាតិ។ ក្រុមការងារនៅមន្ទីរពេទ្យកុមារ Maxicare នៅទីនេះ រង់ចាំបម្រើសេវាកម្មជូនអតិថិជនគ្រប់ពេលវេលា ប្រកបដោយការយកចិត្តទុកដាច់ចេញពីបេះដូង។ លោកអ្នកអាចអញ្ជើញមកកាន់មន្ទីរពេទ្យកុមារ Maxicare ដែលមានទីតាំងនៅអគារលេខ៤៩ ផ្លូវ៣៦៨ កែង៩៥ សង្កាត់ បឹងកេងកង៣ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញឬអាចទំនាក់ទំនងខាងក្រោម

ព័ត៌មានលម្អិត៖

Tik Tok: https://www.tiktok.com/@maxicarehospital1

ទំនាក់ទំនងមកកាន់មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ:

-ព័ត៌មានទូទៅ៖ 092 590 555 / 093 590 555

-ព័ត៌មានអំពីវេជ្ជបណ្ឌិត៖ 085 590 555 / 069 590 555

-ព័ត៌មានអំពីថ្នាំបង្ការ៖ 092 299 555 / 093 294 555

Email: maxicarechildrenhospital@gmail.com

អាសយដ្ឋាន៖ អគារលេខ៤៩ ផ្លូវ៣៦៨ កែង៩៥ សង្កាត់ បឹងកេងកង៣ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ។

465866898 586308360567184 3377196165201470019 N

465871883 586308250567195 6171600724547980143 N

466400551 586308383900515 2852321790370594255 N

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#អត្ថបទ PR

បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
Daneth Mech
July 31 2026
24 views

#អត្ថបទ PR

កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
Hang Chhengly
July 29 2026
100 views

#អត្ថបទ PR

មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
Daneth Mech
July 23 2026
33 views

#អត្ថបទ PR

ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
Tror Sopheap
July 22 2026
18 views

#អត្ថបទ PR

អបអរសាទរ! បន្ទប់ព្យាបាលដោយចលនា ផ្តោតលើការថែទាំសុខភាពឆ្អឹងកងស្តង់ដារប្រទេសសិង្ហបុរី បានពង្រីកសាខាមកក្រៅប្រទេសដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា
Vuthea Morn
July 20 2026
38 views

#អត្ថបទ PR

IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យឯកទេសសម្រាប់អ្នកជំងឺកម្ពុជា
Tror Sopheap
June 26 2026
58 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia